🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៣៧

3.3K 195 0
                                    


«ចាំពាក្យខ្លួនឯងទុកផង អូនទៅរៀនហើយ»
កែវភ្នែកភ្លឺស្រទន់បង្កប់ដោយភាពសោកសៅ បាញ់
តម្រង់ទៅរកកែវភ្នែកបុរសជាទីស្រឡាញ់យ៉ាងយូរ
ទាល់តែអស់ចិត្ត ទើបបោះមួយប្រយោគឲ្យគេភាំង
នៅនឹងកន្លែង មុននឹងរត់ទៅបើកទ្វារបន្ទប់រត់ចុះទៅក្រោមបាត់ មិនឲ្យគេសួរពីប្រយោគប្លែកៗមុននេះទាន់។

«បងនឹងចាំទុក»ជុងហ្គុក សម្លឹងមើលទ្វារដែលក្មេង
របស់គេទើបចេញ ស្របបបូរមាត់បង្ហើបសំឡេងតិចៗ
ទាំងមានមន្ទិលសង្ស័យជាច្រើនរត់ចូលក្នុងខួរក្បាល។

ក្រោយអង្គុយភ្លឹកចោលមួយស្របក់ គេក៏ងើបដើរចូល
ក្នុងបន្ទប់ទឹក ដើម្បីងូតទឹកជម្រះកាយឲ្យបានស្រស់
ថ្លានិងមានអារម្មណ៍ល្អឡើងវិញ ព្រោះគេត្រូវការផ្ចង់
អារម្មណ៍សម្រាប់ធ្វើម្ហូបឲ្យកូនឆ្កែតូចរបស់គេញាុំ។

ពេលចេញពីក្នុងបន្ទប់ទឹកវិញ ជំហានវែងៗនាំរាងកាយហាប់ណែនឆ្ពោះទៅរកកញ្ចក់ដែលបញ្ឈរទុកជិតនោះ រួចក៏សម្លឹងមើលមុខសង្ហារខាបព្រលឹងនិងរាងកាយសិចសីុរបស់ខ្លួនឯងនៅក្នុងកញ្ចក់ ហើយក៏ចាប់ផ្ដើមគិតពីប្រយោគដែល ថេយ៉ុង បាននិយាយដាក់ខ្លួនឲ្យចាំពាក្យខ្លួនឯងទុកនោះ ទាំង
អារម្មណ៍មិនស្ងប់។



*សាលារៀនក្រុងសេអ៊ូល

ចំណាយពេលលើសពី៣០នាទី ឃីង ក៏ជូន ថេយ៉ុង មកដល់សាលារៀនបានលឿនមុនពេលវេលាដែល
សាលាគេកំណត់។

«អរគុណបងឃីង»កាយតូចល្អិត បើកទ្វារចុះពីលើ
ឡាន រួចដើរទៅជិតកន្លែងបញ្ជាចង្កូតដែលមាន ឃីង
អង្គុយនៅក្នុងនោះ ហើយក៏ឱនគំនាបសម្រាប់ការអរគុណដែលគេជូនខ្លួនមករៀន ទោះបីវាជាតួនាទីក៏
ដោយ ក៏ ថេយ៉ុង មិនខ្វល់ដែរ សំខាន់អ្នកណាធ្វើល្អ
ដាក់ខ្លួន ខ្លួននឹងគោរពតបស្នងអំពើល្អទៅកាន់គេវិញ។

«បាទ...ខ្ញុំទៅក្រុមហ៊ុនហើយ អ្នកប្រុសតូចថែខ្លួនផង
ណា៎៎ ចេញពីធ្វើការ ខ្ញុំនឹងប្រញាប់មកទទួល»ក្រោយ
ផ្ដែផ្ដាំចប់សព្វគ្រប់ បុរសសង្ហារ ឃីង ខានែល ក៏បើក
ឡានតម្រង់ទៅក្រុមហ៊ុនចនគ្រុបបាត់ ចំណែក ថេយ៉ុង ក៏ដើរចូលទៅក្នុងថ្នាក់ដូចគ្នា។

កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now