🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៤៦

3.3K 203 0
                                    





មានដឹងខ្លះទេថាគេបារម្ភខ្លាំងប៉ុណ្ណាពេលបាត់មនុស្ស
ជាទីស្រលាញ់ទៅពេញមួយយប់? មានដឹងខ្លះអត់ថា
បេះដូងអាប្រុសចាស់ម្នាក់នេះវាស្ទើតែប្រេះបែកជារាប់
រយបំណែងទៅហើយ ពេលដឹងថាមនុស្សដែលខ្លួន
ស្រឡាញ់អស់ពីបេះដូងលួចផិតក្បត់ទាក់ទង់ប្រុស
ផ្សេងរហូតដល់ថ្នាក់ធ្វើរឿងឆ្កួតឡប់ជាមួយគ្នា?ដឹង
អត់ ថាបើគេមិនទប់អារម្មណ៍បានទេ ម្ល៉េះពេលនោះគេបាញ់សម្លាប់ទាំងពីរនាក់បាត់ទៅហើយ!តែគេលើកដៃវាមិនរួច មិនរួចសូម្បីតែគិតចង់សម្លាប់ក្មេងម្នាក់នេះ ទើបស៊ូទ្រាំរហូតស្ទើតែណែនដើមទ្រូងស្លាប់។

«ពូ...ស្ដាប់អូនខ្លះបានទេ?»រាយកាយតូចល្អិត ទន់
ល្វើយគ្មានកម្លាំងនៅក្នុងខ្លួន ប្រឹងងើបឈរទាំងត្រដស្រវាឱបចង្កេះក្រាស់ជាប់ រួចផ្ដេកក្បាលលើផែនខ្នងធំ
ទូលាយដោយសេចក្ដីនឹករឭក ព្រោះតែគិតក្នុងចិត្ត
ថាគ្មានថ្ងៃបានចេញពីបន្ទប់នរកនោះបានទេ តែទី
បំផុត ខ្វាងគី នាងក៏ដោះលែង ដោះលែងដើម្បីបង្កើត
រឿងឲ្យពួកគេទាំងយល់ច្រឡំលើគ្នា។

«ស្ដាប់ហ្អ៎៎េស?ឲ្យខ្ញុំស្ដាប់ពាក្យកុហកបោកប្រាស់ឯង
ទៀតហ្អ៎៎េស?!!!»ស្របសម្ដី ដៃមាំសុទ្ធតែសរសៃក៏
កញ្ឆក់ដៃតូចៗទន់រលោងដូចបន្លាក្រូចគ្រវាសចេញ
មួយទំហឹងដោយឫកពាខ្ពើមរអើម។

«បែកគ្នាទៅ! ខ្ញុំឆ្អើមរាងកាយឯងណាស់»នៅទីបំផុត
ពាក្យដែលគេធ្លាប់សន្យាថាមិននិយាយចេញ គ្មានថ្ងៃ
ឲ្យវាកើតឡើងក៏បន្លឺចេញមកទាល់តែបាន។ គេនិយាយទាំងមិនខ្មាសមាត់ មិនខ្មាសសូម្បីតែខ្លួនឯង បើមិនខ្មាសខ្លួនឯងគួរណាតែខ្មាសជំនាងបន្ទប់ផង ឫក៏ពេលនេះគេភ្លេចពាក្យដែលធ្លាប់សន្យាអស់ពីខួរក្បាល និង បេះដូងហើយ?






«អ្ហឹកៗ អូនមិនដែលស្គាល់ប្រុសម្នាក់នោះទេ រឹតតែមិនអាចទៅធ្វើរឿងស្មោកគ្រោកជាមួយគេម្នាក់នោះទៀត បងជឿអូនទៅ ជឿអូនទៅណា៎៎ អ្ហឹក»ទឹកភ្នែក
ដែលស្ងួតមិនទាន់បាត់មុននេះក៏ស្រាប់តែបង្ហូរមកខ្លាំងៗលើសមុនទៀត បន្ទាប់ពីឭពាក្យបែកចេញពីបបូរមាត់ក្រាស់ តែពាក្យបែកមួយម៉ាត់ វាមិនឈឺចុកចាប់ដល់ពាក្យថា"ខ្ញុំឆ្អើមរាងកាយឯងណាស់»នោះទេ ព្រោះពាក្យនេះសរបញ្ជាក់យ៉ាងច្បាស់ថារឿងគ្រប់
យ៉ាងដែល ខ្វាងគី ស៊ូឈី រៀបចំឡើង ត្រូវមនុស្សជា
ទីស្រឡាញ់ជឿពួកនាងហើយ គេលែងជឿលើក្មេង
ម្នាក់នេះទៀតហើយ។

កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now