🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៣៨

3.1K 210 1
                                    


«ទៅប្ដូរខោអាវមកញាុំបាយ បងចាំ»
«ខ្ញុំសុំទៅប្ដូរដែរបានទេ?ឈុតរៀនខ្ញុំប្រលាក់ទឹកក្រូច
ស្អុះស្អាប់ខ្លាំងណាស់»នាងធ្វើជារលាស់អាវមើលហាក់ដូចជាប្រលាក់ទឹកក្រូចពិតមែន ហើយក៏រត់ទៅក្រសោបប្រអប់ដៃក្រាស់របស់ ជុងហ្គុក ក្នុងបំណងយកចិត្ត ដើម្បីបានឡើងទៅជាន់ខាងលើជាមួយ ថេយ៉ុង ដែរ ព្រោះនាងចង់ដឹង ចង់ឃើញ ស្ទើតែញ័រខ្លួនទប់លែងឈ្នះទៅហើយ តែក៏ប្រឹងព្យាយាមសម្ដែងដូចជាមិនបានត្រេកត្រអាលនឹងទ្រព្យសម្បត្តិមហាសាលក្នុងភូមិគ្រឹះចនសូម្បីតែបន្ដិច។

«ពូ ឲ្យនាងទៅប្ដូរឈុតជាមួយអូនបានទេ?»ឃើញ
ថា ជុងហ្គុក គិតតែនៅស្ងៀមមិននិយាយស្ដីអ្វី ចាត់
ទុកសំឡេងមិត្តថ្មីថ្មោងរបស់ខ្លួនជាខ្យល់អាកាស ទើបជ្រែកចូលកណ្ដាលដើម្បីជួយនិយាយ តែចម្លើយដែលទទួលបានខុសពីការរំពឹងទុកទាំងស្រុង៖

«មិនបាន!!»ពាក្យពីរម៉ាត់យ៉ាងខ្លីបន្លឺសំឡេងឡើងខ្លាំងសមល្មម ឲ្យអ្នកដែលជួយយកអាសារគេ ស្រាប់តែភ្ញាក់ក្រញាង បេះដូងលោតឌុកឌាក់ៗចង់ធ្លាយចេញមកខាងក្រៅ លើកទី១ហើយដែលគេគំហកដាក់ខ្លួនបែបនេះ។

«ហេ...ហេតុអ្វីទៅ?»កែវភ្នែកមូលក្រឡង់ព្រិចចូលគ្នា
ជាច្រើនដងស្របអារម្មណ៍ច្របូកច្របល់ប្រាប់មិនត្រូវ
ទោះដឹងថាគេមិនពេញចិត្ត ក៏ទ្រាំទប់ភាពភ័យខ្លាច
សួររកហេតុផលពីគេដែរ ព្រោះបើមានហេតុតែងតែ
មានផលជានិច្ច។




«ទៅប្ដូរឈុត»គេមិនឆ្លើយតបសំណួរក្មេងដែលចេះ
ឆ្ងល់ចង់ដឹងមិនឈប់ មិនឈរឡើយ បែរជាប្រាប់ឲ្យ
ទៅប្ដូរឈុតរៀនទៅវិញ។

«ចុះនាង?»ចិត្តមួយចង់ទៅប្ដូរសម្លៀកបំពាក់សិស្ស
ចេញតាមបញ្ជាគេ ចិត្តមួយទៀតអាណិតមិត្តភក្ដិដែលគិតតែឱនមុខចុះយ៉ាងស្ងៀមស្ងាត់ មិននិយាយ
ស្ដីអ្វី ទើបធ្វើឲ្យក្មេងខ្លះមានអារម្មណ៍មិនស្រួលគិតថា
នាងអន់ចិត្តនឹងសម្ដីរបស់ ជុងហ្គុក ដោយមិនដឹងថា
នាងកំពុងតែសំងំយកពិសនោះទេ។

«បងប្រាប់អ្វីក៏ធ្វើតាមទៅ កុំសួរដេញដោលច្រើនពេក
បានទេ?រឿងនាងម្នាក់បងចេះចាត់ចែងហើយ ខ្វល់តែ
រឿងខ្លួនឯងបានហើយ»ទោះបីគេមិនតប.ត មិនមែន
បានន័យថាគេទុកនាងចោលឯណា? តែគេនឹងឲ្យនាងទៅផ្លាស់ប្ដូរឈុតនៅកន្លែងផ្សេង មិនមែនបន្ទប់ផ្ទាល់ខ្លួនរបស់គេនោះទេ ព្រោះគេមិនចូលចិត្តឲ្យអ្នកណាជាន់ឫប៉ពាល់របស់របរគេក្រៅពី ថេយ៉ុង ឡើយ ព្រោះមានអារម្មណ៍ថាវាឆ្អាប។

កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now