🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី២២

4.4K 268 0
                                    

«ចេះដឹងតែរឿងសំណព្វចិត្តចៅហ្វាយម្នាក់ប៉ុណ្ណោះ»
«អាឃីង!!!និយាយតិចៗប្រយ័ត្នកូនឆ្កែឭ»
«ហឹិុម តាមពិតអូនសំណព្វចិត្ត ពូហ្គុក សោះ ខឹកៗ រំភើបចិត្តណាស់»កាយល្អិតដែលសំងំគេងក្នុងដើមទ្រូងមាំរង់ចាំមើលចៅហ្វាយនិងកូនចៅប្រកែកគ្នា ក៏បានឭច្បាស់ៗពេញត្រចៀក ក្រោយពេល ឃីង និយាយថាខ្លួនជាសំណព្វចិត្តរបស់ ជុងហ្គុក ហើយក៏ចាប់ផ្ដើមសើចកខឹកទាំងរំភើបចិត្តលាយឡំអារម្មណ៍អៀនប្រៀន។

«សើចស្អី?គ្មានអីឲ្យសើចទេ»មុខក្រញូវមើលលែង
យល់កាន់តែក្រញូវទ្វេដដ ពេលដែលរឿងគេខំ
លាក់ការជាយូរត្រូវជំនិតមហាលោតផ្លោះទម្លាយឲ្យ
អ្នកខ្លះដឹងគ្មានសល់ លោកអើយអាម៉ាស់មុខខ្លាំង
ណាស់។

«សើចពូ!ហើយក៏សើចព្រោះតែសប្បាយចិត្តដែលអូន
ជាសំណព្វចិត្តរបស់ពូហ្នឹងហើយ»បបូរមាត់តូចច្រមិចរីកសាយដូចផ្កាត្រកួនឈ្លក់ទឹកពោលឡើងចំៗមិនវៀចវេរ មិនអូសក្រឡាសាំញាុំច្រើន ធ្វើឲ្យអ្នកជាម្ចាស់ដើមទ្រូងដែលកូនឆ្កែគេងឱប ចាប់ផ្ដើមញោចស្នាមញញឹមឡើងដោយមិនដឹងខ្លួន។

«សំណព្វចិត្តឯណាគេវ៉ៃព្រឹកល្ងាចនោះ»ទោះបីជាយ៉ាងណាក៏ ជុងហ្គុក នៅតែមិនព្រមទទួលស្គាល់ថា
ថេយ៉ុង ពិតជាមនុស្សពិសេសរបស់ខ្លួនមែន ថែមទាំង
លើកយករឿងវ៉ៃមកបាំងមុខទៀត។






«ពូវ៉ៃអូនព្រោះតែស្រឡាញ់ អូនដឹង គ្មានមនុស្សឯណាគេវ៉ៃមនុស្សដែលខ្លួនស្អប់តិចៗនោះទេ»ចង់ភូតចង់កុហកដល់ស្លាប់ខ្លួនទៀតក៏កូនឆ្កែ គីម ថេយ៉ុង មិនព្រមជឿជាដាច់ខាត ។ព្រោះបើតាមការពិតជាក់ស្ដែងពេលដែលខ្លួនធ្វើអ្វីមួយខុស ជុងហ្គុក វ៉ៃពិតមែន តែវ៉ៃតិចៗ ឈឺមិនបានប៉ុនស្រមោចខាំផង ហើយពេលខ្លះទោះបីជាខឹងស្ទើតែអាចសម្លាប់មនុស្សបានក៏ដោយ ឲ្យតែខ្លួនលួងលោមនិយាយផ្អែមល្ហែមតែបន្ដិច ដឹងតែត្រជាក់ចិត្តបាត់កំហឹងឈឹងហៅលែងឭតែម្ដង។

«អូហ៍!តាមពិតកន្លងមកឯងបោកយើងសោះ»
«បោក?បោកអី្វទៅ?អូនមិនដឹងទេ?»

«បោកថាឈឺទាំងដែលយើងវ៉ៃមិនឈឺ»បន្លឺចប់ មុខ
សង្ហារខាបព្រលឹងក៏បែរទៅមើលទេសភាពនៅខាងក្រៅកញ្ចក់បង្អួចឡានធ្វើមិនដឹង មិនខ្វល់ពីអ្នកម្ខាងទៀតសូម្បីតែបន្ដិច។

កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now