🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៤២

3K 198 5
                                    

«កុំចចេសខ្លាំងពេក ចាំអង្គុយចុះញាុំបាយភ្លាម!»
«ខ្ញុំ...មិនញាំុ»
«ត្រូវតែញាំុ!»
«ប្រាប់ហើយថាមិនញាុំ មិនញាំុៗៗៗ ជាដាច់ខាត»
«អ៊ីចឹងក៏បង្អត់បាយឲ្យស្លាប់ទៅ មិនបាច់សីុទេ!!»
«បាន...»

ថេយ៉ុង ងក់ក្បាលផ្ងក់ៗ ប្រឹងលេបទឹកភ្នែកទាំងអួល
ដើមក សឹងតែមិនជឿពីអ្វីដែលបានឭ។នេះគេកំពុងតែនិយាយពាក្យសីុជាមួយខ្លួនឫ? ទេ!មិនពិតទេ! តែយ៉ាងណាក៏នៅតែជាការពិត គេនិយាយពាក្យនោះពិតមែន ឈប់កុហកខ្លួនឯងទៅ ឈប់កុហកថាគេនៅតែស្រឡាញ់ខ្លួនទៀតទៅ ព្រោះគេប្រែប្រួលហើយ ប្រែប្រួលគ្រប់យ៉ាង។

មុខតូចច្រមិចដាមដោយទឹកភ្នែកបែរសន្សឹមៗទៅរកកាំជណ្ដើរវិញ ស្របព្រលឹងនៅក្នុងខ្លួនចេញបាត់អស់
តាំងពីពេលណាក៏មិនដឹង ដឹងត្រឹមតែថា ពេលនេះ
គ្មានកម្លាំងលើកជើងឡើងកាំជណ្ដើរនោះទេ។

«អ្នកប្រុសមិនអីទេហ្អ៎៎េស?»ពេល ថេយ៉ុង ចេញផុត
បន្ដិច ម៉ែដោះក៏ប្រញាប់សួរនាំចៅហ្វាយខ្លួនភ្លែត ព្រោះបើមើលតាមទឹកមុខដូចជាមិនស្រួលសោះ។

«ខ្ញុំមិនអីទេ ម៉ែដោះទៅសម្រាកចុះ! ឈី...»ប្រអប់ដៃ
មាំសុទ្ធតែសរសៃឈ្លីឈ្លីចចិញ្ចើមទៅមកទាំងតប់ប្រ
ម៉ល់ ខណៈមាត់បន្លឺឡើងប្រាប់ម៉ែដោះឲ្យទៅសម្រាក
ហើយហៅស្រីបម្រើវ័យ២៣ឆ្នាំឲ្យចូលក្បែរខ្លួនជំនួស
ម៉ែដោះវិញម្ដង។

«ចាស?»គ្រាន់តែឭមនុស្សប្រុសដែលមិនធ្លាប់ហៅ
ឈ្មោះនាងចំអស់រយៈពេលជាច្រើនឆ្នាំ ស្រាប់តែហៅ
នាងឲ្យទៅក្បែរភ្លាមៗ ជាហេតុជាធ្វើមនុស្សស្រីលោភ
លន់ ដែលប៉ងក្បែរអ្នកអង្គម្ចាស់អស់រយះពេលជាយូរ
ក៏បើកភ្នែកធំៗ ក្រឡោត សឹងមិនជឿត្រចៀកខ្លួនឯង
ស្របជើងទាំងគូឈានទៅរកអ្នកដែលហៅសន្សឹមៗ
យឺតៗ សមសួនជាស្រ្តីគ្រប់លក្ខណ៍។





«ដួសបាយឲ្យយើងមក»ជុងហ្គុក ក៏ប្រាប់ពីបំណង
របស់គេទៅកាន់នាង ធ្វើឲ្យនាងញញឹមក្របួចមាត់
រំភើបចិត្ត ញ័រដៃញ័រជើងទទ្រើក ព្រោះនេះជាលើកទី
១ហើយ ដែលអ្នកប្រុស ជុងហ្គុក ឲ្យនាងបម្រើដោយ
ផ្ទាល់ លើកមុនៗ បានត្រឹមតែឈរក្បែរចាត់ទុកថា
សំណាងណាស់ហើយ តែមុខគេមិនដែលមើលផង
ចំណែកថ្ងៃនេះវិញគេហៅឈ្មោះនាង គេឲ្យនាងដួស
បាយឲ្យ នេះមានន័យថាគេកំពុងតែចាប់អារម្មណ៍
នាងវិញហើយ ការខិតខំប្រឹងរបស់នាងពិតជាមាន
ប្រយោជន៍មែន។

កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now