🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៣៣

3.6K 225 4
                                    

«សង្សារចាស់»ជុងហ្គុក បន្លឺឡើងតិចៗ ស្រាលៗ ខណៈភ្នែកសម្លឹងមើលទៅទឹកសមុទ្រជំនួសមុខម្ចាស់
បេះដូង។ឫកពាគេពេលនេះ មិនខុសពីមនុស្សប្រុស
ចិត្តបីសាចដែលយកកាំបិតចាក់កហុតឈាមរបស់
រាងតូចទាំងរស់នោះទេ។
«ពូនិយាយអី្វ?សង្សារចាស់?ក្រែងពូធ្លាប់និយាយ
ប្រាប់អូនខ្លួនឯងថាពូមិនធ្លាប់មានអ្នកណាពីមុនឡើយ ពូមានតែអូនម្នាក់ប៉ុណ្ណោះ ចុះនេះជាស្អី?ពូ
និយាយវាចេញមកមានដឹងខ្លួនខ្លះទេ?»មុខតូចងាក
សន្សឹមៗសម្លឹងមើលអ្នកដែលអង្គុយធ្វើខ្លួនធម្មតាៗ ទាំងហួសចិត្ត អួលណែនចុកទ្រូងដូចគេយកបន្លាពិសមកចាក់ វាឈឺខ្លាំងណាស់ពេលដែលឭប្រយោគ
មួយម៉ាត់នោះចេញពីបបូរមាត់បុរសដែលខ្លួនតែងតែ
គិតថាស្មោះស្ម័គ្រ ចិត្តមួយថ្លើមមួយ ស្រឡាញ់មួយដឹងមួយ តែនៅទីបំផុតគេក៏បញ្ចេញចង្គោមដ៏មុតស្រួចមកខាំកខ្លួនឲ្យរលេះរលួយ។

«ហឹុម»គេមិនមាត់កអ្វីទាំងអស់ ក្រៅពីដកដង្ហើមធំ
ទាំងតឹងចិត្ត ទើបងើបឈរពេញកម្ពស់ លូកដៃជ្រែង
ហោប៉ៅខោសងខាង ដើរតម្រង់ទៅឡាន ដោយមិន
ខ្វល់ពីក្មេងដែលកំពុងតែសង្ហក់សឺតសតកល់រកយំបន្ដិចសោះឡើយ។

«ពូ...!អ្ហឹកៗ និយាយគ្នាឲ្យដឹងរឿងសិន!»ទឹកភ្នែកដែលខំទប់ទីបំផុតវាក៏ធ្លាយចេញមកឃាត់លែងបាន ស្រប កាយតូចជាម្ចាស់កែវភ្នែក រត់ទៅត្រដាងដៃឃាត់ដំណើរកាយក្រាស់ឲ្យមកនិយាយគ្នាឲ្យដាច់ស្រេចសិនសឹបទៅណាក៏ទៅចុះ ចង់ទៅរកអ្នកចាស់ក៏
អញ្ជើញ។



«គ្មានអ្វីដែលត្រូវនិយាយទៀតទេ បងនិយាយអស់ហើយ»មានអ្វីដែលត្រូវនិយាយទៀត បើគេប្រាប់
ច្បាស់ៗហើយថាធ្លាប់មកលេងទីនេះជាច្រើនដងជា
មួយនឹងសង្សារចាស់ ឫមួយចង់ឲ្យគេបញ្ជាក់ថានៅ
នឹក នៅគិត នៅស្រឡាញ់នាង ទើបព្រមស្ងប់ចិត្ត
ឈប់សួរ ឈប់ដេញដោល?

«កុហកអូនធ្វើអី្វ?អ្ហឹក ពូសប្បាយចិត្តណាស់មែនទេ
ពេលដែលធ្វើឲ្យអូនទឹកភ្នែក?ឆ្លើយមក!ឆាប់ឆ្លើយ
ភ្លាមមកមនុស្សបោកប្រាស អ្ហឹកៗ»ពេល ជុងហ្គុក
បម្រុងឈានជើងដើរទៅមុខបន្ត ថេយ៉ុង ក៏រត់ទៅ
គក់ទ្រូងហាប់ណែនសុទ្ធតែសាច់ដុំជាច្រើនដៃ តាម
អារម្មណ៍ដែលខឹង ឈឺផ្សារ ហើយក៏ខកចិត្តដែល
ស្រឡាញ់ទុកចិត្តលើមនុស្សខុសខ្ពស់ពេក ខ្ពស់រហូត
ធ្លាក់មកវិញធ្លាយបេះដូងចេញមកក្រៅដោយមិនដឹង
ខ្លួន។

កែវភ្នែក ចន ជុងហ្គុក(ចប់)Tempat cerita menjadi hidup. Temukan sekarang