🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៤០

3.4K 205 6
                                    


«បងនិយាយឲ្យចេះស្ដាប់គ្នាផង កុំរឹងក្បាលខ្លាំងពេក!»ដោយសារតែមានអារម្មណ៍មួម៉ៅពេញ
មួយថ្ងៃ ហើយត្រូវមកជួបនឹងក្មេងសាំុញាំច្រើនទៀត ធ្វើឲ្យគេទប់កំហឹងមិនបាន ហើយក៏ភ្លាត់មាត់ស្រែកដាក់មុុខ ថេយ៉ុង ឡើងបែកសំឡេង។

«អូ...អូនយល់ហើយ សូមទោស»

និយាយចប់ ជើងតូចៗក៏បោះជំហានចូលក្នុងយ៉ាង
លឿនស្របទឹកភ្នែកប្រដេញគ្នាស្រក់ចុះឥតឈប់
ឈរ។គ្រប់យ៉ាងចាប់ផ្ដើមប្រែប្រួលសន្សឹមៗហើយ
វាជាការប្រែប្រួលដ៏សែនឈឺចាប់បំផុត។ ពីមុន គេ
សប្បាយចិត្តណាស់ពេលដែលខ្លួនទៅក្រុមហ៊ុនជា
មួយគេម្ដងៗ តែពេលនេះអត់ទេ គេមិនសប្បាយចិត្ត
ទេ មិនសប្បាយចិត្តសូម្បីតែបន្ដិច ប្រហែលមកពីយើងលែងសំខាន់ហើយប្រែជាមនុស្សរំខានសម្រាប់គេហើយក៏មិនដឹង។

«ចៅហ្វាយគិតទៅក្រុមហ៊ុនឥឡូវនេះមែនទេទាន?»
ឃីង ងើបមុខសម្លឹងមើលមុខចៅហ្វាយនាយតាមកញ្ចក់ ទាំងសួរសំណួរដែលមិនគួរសួរទៅកាន់គេ។
គេមិនចង់សួរទេ តែបើមិនសួរគេក៏មិនអាចបើកឡាន
ឲ្យចំគោលដៅដែលត្រូវទៅបានដែរ ទើបសម្រេចចិត្ត
សួរហើយក៏ទទួលបានការសម្លក់ពីចៅហ្វាយ ដោយ
ឫកពាមិនពេញចិត្ត។

«ក្រាក....ផឹប»ជុងហ្គុក មិនមាត់ តែក៏បើកទ្វារឡាន
ដើរចុះទៅរកឡានមួយទៀតទាំងខឹងសម្បារហើយក៏
បើកឡានចេញទៅលឿនស្ទើតែបុករបងភូមិគ្រឹះទៅ
ហើយ។

«លើកនេះធ្ងន់ធ្ងរពិតមែន»





ឃីង បន្លឺឡើងតិចៗទាំងងក់ក្បាលផ្ងក់ៗយល់ពីអ្វី
ដែលបានកើតឡើង។ កាលមុនទោះបីជាឈ្លោះគ្នាជា
មួយសំណ្វចិត្តខ្លាំងយ៉ាងណាក៏មិនដែលខឹងហុយ
ផ្សែងដល់ថ្នាក់នេះឡើយ ថែមទាំងគេចមុខទៅគេងនៅក្រុមហ៊ុនទៀត នេះបញ្ជាក់យ៉ាងច្បាស់ថា លើក
នេះគឺមែនទែនហើយ។

«ទៅរកស្រីចម្កួតនោះវិញ»ស្នាមញញឹមស្រាប់តែផុស
ឡើងលើមុខមាំមើលមិនយល់មុននេះ ព្រោះតែការ
នឹកឃើញពីមនុស្សស្រីម្នាក់ ក្រោយគិតពីនាងបាន
មួយស្របក់ ប្រុសសង្ហារ ឃីង ខានែល ក៏បើកឡានទៅរកនាងនៅខន់ដូ ទាំងញញឹមក្របួចមាត់ ព្រោះតែ
មានអ្វីត្រូវពញាក់អារម្មណ៍នាង។

កែវភ្នែក ចន ជុងហ្គុក(ចប់)Hikayelerin yaşadığı yer. Şimdi keşfedin