🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៣

5K 329 5
                                    

«អ្ហឹក...ៗអ្ហឺ..»សំងំក្នុងបន្ទប់បានមួយភ្លែត ថេយ៉ុង ក៏ស្រែកយំខ្លាំងៗ តាមអារម្មណ៍ឈឺចុកចាប់លាយឡំ
ការខូចចិត្ត បន្ទាប់ពីបានដេញនិងប្រើកាយវិការមិន
សមរម្យទៅលើ ជុងហ្គុក ហើយហ៊ានយំឭបែបនេះ
ក៏ព្រោះតែគិតថាគេចេញទៅបាត់ហើយ ទាំងដែលការ
ពិតគេនៅឈរចាំស្ដាប់ខ្លួនយំសោះ។

«ក្មេងអើយក្មេង ដេញគេហើយយំខ្លួនឯង»កំលោះ
វ័យសង្ហារវ័យ៣២ឆ្នាំបន្លឺឡើងស្របស្នាមញញឹមផុសចេញមកដូចគ្នា ខ្លាំងណាស់អាពេលនៅនឹងមុខគេ ប៉ុន្តែក្រោយខ្នងវិញ យំអណ្តឺតអណ្តក ល្ហេមល្ហាមទឹកភ្នែកស្ទើលិចបន្ទប់គេង។

គេឈរជ្រែងហោប៉ៅ ចាំស្ដាប់ ថេយ៉ុង យំទាល់
តែអស់ចិត្ត ទើបបោះជំហានចេញទៅរកឡានបាត់
ដោយមិនគិតចូលទៅលួងក្មេងកំពុងតែយំឡើយ។











«អ្ហឹក...ៗ សុំទោស ខ្ញុំគ្មានបំណងដេញលោកទេ ប៉ុន្តែ
វាគ្មានផ្លូវឲ្យរើសពិតមែន អ្ហឹកៗ»ក្រឡេកមកមើលអ្នក
ដែលយំក្នុងបន្ទប់ឯនេះវិញ ប្រឹងនិយាយពាក្យសុំទោសទៅកាន់មនុស្សដែលមិនបានឭជាច្រើនដង ជា
ច្រើនសារ។សុំទោសធ្វើអី ?គេទៅបាត់ហើយ គេមិនឭទេ ហើយគេក៏មិននៅធ្វើថោកឲ្យយើងដេញទៀតដែរ។

ក្រាក...!!!

«ប្រឹងទួញសោកទៅណា?អាណាងាប់ហ្អា៎៎ស?»អ្នក
ហារី មិនដឹងជាមកដល់តាំងពីពេលណា ស្រាប់តែ
ស្ទុះទៅបើកទ្វារកូនប្រុសស្ដីដាក់ ថេយ៉ុង ផាំងៗ បន្ទាប់ពីឭសំឡេងយំចេញពីបន្ទប់។

«អ៎៎ុះ!ម៉ែមកដល់តាំងពីពេលណា?»ថេយ៉ុង ភ្ញាក់ព្រើត
ដូចគេចាប់ទះ ទាញកន្សែងបង់កដែលពាក់នឹងកមក
ជូតទឹកភ្នែកខ្វាច់ៗ រួចញញឹមស្រស់បែរទៅសួរនាំ
ម្ដាយ។

«មកដល់តាំងពីអាឯងស្រែកយំជំទាលឭដល់ផ្ទះពីរ
ផ្ទះបីហ្នឹងហើយ»សព្វថ្ងៃគាត់ពិបាកចិត្តណាស់ ព្រោះ
តែមានកូនប្រុសខ្សោយខុសពីក្មេងប្រុសដទៃ មិនចេះ
ធ្វើការងារធ្ងន់ៗ ចូលចិត្តធ្វើតែការងារមនុស្សស្រី បើ











និយាយពីចរិតវិញមនុស្សស្រីមិនប្ដូរ ទាំងទន់ភ្លន់ សុ
ភាពរាប់សារ ជេរមួយរយម៉ាត់មិនទាន់តមាត់មួយម៉ាត់
ផង ហេតុនេះហើយទើបគាត់មិនចង់ឲ្យទៅរៀន ព្រោះតែខ្លាចក្មេងៗនៅសាលាសើចចំអកឫធ្វើបាប។

កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now