🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី១៣

4.5K 286 0
                                    

«ឆ្កួតមែនទែនហើយ គិតខ្លួនឯងនិយាយតែខ្លួនឯង»
«លោកថាអ្នកណាឆ្កួត?»

«ខ្ញុំមិនបានថាឲ្យឯងទេ»
«ចុះថាឲ្យអ្នកណា?»
«ខ្ញុំថាឲ្យកូនឆ្កែខ្ញុំតើ»

«ចុះឯណាឆ្កែលោក?»ឆ្កែ?កូនឆ្កែមកពីណា?បើនៅក្នុងបន្ទប់នេះមានតែខ្លួនហើយនិងគេ ប្រុសម្នាក់នេះមានបំណងនិយាយថាឲ្យខ្លួនច្បាស់ណាស់។

«ក៏នៅជិតៗនេះឯង»គេធ្វើជាញាក់ស្មានិយាយហីៗ ហើយក៏ទាញកន្សែងដើរចូលបន្ទប់ទុកបាត់ ទុក
ឲ្យអ្នកដែលត្រូវគេហៅថាទុកជាកូនឆ្កែ ឈរសម្លក់
សម្លឹងទ្វារបន្ទប់ទឹកទាំងក្ដៅក្រហាយ។






តុក!តុក!

«ចេញមកភ្លាម!មកនិយាយគ្នាឲ្យដឹងរឿងសិន»ថេ
យ៉ុង ឈរគោះទ្វារបន្ទប់ទឹកស្រែកហៅ ជុងហ្គុក ឲ្យ
ចេញមកនិយាយគ្នាឲ្យច្បាស់ការសិន តែអ្នកនៅខាង
ក្នុងហាក់ដូចជាត្រចៀកមានបញ្ហា បានជាស្ងាត់
ឲ្យឈឹងតែម្ដង។

តុក!តុក

«លោក!លោក!ន៎៎ែ ចន ជុងហ្គុក!!!ឆាប់ច...»មិនទាន់
និយាយចប់ប្រយោគផង រាងក្រាស់ដើមទ្រូងហាប់ណែនសុទ្ធតែតំណក់ទឹកជាប់លើដងខ្លួនយ៉ាងសិចសីុក៏ឈរនៅពីមុខខ្លួនតូចមាត់ចច្រែតពេញៗ ចំៗ ទាំងដែលនៅលើខ្លួនមានត្រឹមតែកន្សែងពោះគោរុំល្វែងខាងក្រោមប៉ុណ្ណោះ។

ផូស...!

«អ្ហា៎៎យ....!!!!»ថេយ៉ុង ឈរស្រឡាំងកាំងបើកភ្នែកមើលរាងកាយហាប់ណែនរបស់ ជុងហ្គុក ទាំងមិនព្រិចភ្នែកតែភ្លេចដង្ហើម ហើយក៏ស្រែកចាចមួយអស់
សំឡេងពេលមានសតិឡើងវិញ តែមិនមែនស្រែក
ព្រោះតែភ្ញាក់ផ្អើលនឹងរាងកាយហាប់ណែនទេ ប៉ុន្តែស្រែកដោយសាររបូតដៃធ្វើឲ្យផ្លែដូងសំណព្វធ្លាក់ត្រូវមេជើងទៅវិញ។

ផាំង...!

«អូ៎៎យយ៉ូយ...បែកមេជើងហើយម៉ែអើយ...»ថេយ៉ុង
រុញ ជុងហ្គុក ឲ្យចូលក្នុងបន្ទប់ទឹកវិញ ទើបបិទទ្វារសូរគ្រាំង ស្ទើតែរបូតទ្វារធ្លាក់មកទៅហើយ។ពេលបិទទ្វារបន្ទប់ទឹករួច ក៏រត់ទៅដេកននៀលប្រកាច់ប្រកិនស្រែក
ថ្ងូរតែឯងនៅលើពូក។






«ឈាម!ហូរឈាមស្លាប់មិនខានទេ»រាងល្អិត ក្រោកពី
លើពូក ដើរឆ្លេឆ្លារកក្រណាត់មករុំមេជើងការពារឈាមជ្រាបចេញកាន់តែខ្លាំង។ដើរទៅដើរមកជាងប្រាំ
នាទី គ្មានប្រយោជន៍អ្វីបន្ដិចសោះ ព្រោះតែរកប្រអប់
ថ្នាំលាងរបួសមិនឃើញ មិនដឹងថាគេទុកត្រង់
ណា បើបន្ទប់មួយចង់ស្មើផ្ទះគេប្រាំទៅហើយ។ខណៈ
ពេលកំពុងតែស្រែកថ្ងូរ អង្គុយផ្លុំជើងដោយភាពឈឺចាប់ក៏គ្រលៀសភ្នែកឃើញអាវនៅក្នុងទូរ ទើប
ញញឹមបន្តិច មុននឹងដើរប៉ាក់ខ្ញើតៗទៅយកមកហែកជាជម្រៀកតូចៗ ពេលហែករួចក៏យកមកជូតឈាមចេញពីជើង ក្រោយពេលអស់ឈាមក៏យកសាច់ក្រណាត់អាវដែលហែកទុកមួយអន្លើនោះមករុំមេជើងដែលមានរបួស។

កែវភ្នែក ចន ជុងហ្គុក(ចប់)Wo Geschichten leben. Entdecke jetzt