🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៩

5K 287 0
                                    

«កូនឆ្កែអើយ...មុខលុយហើយរឡាក់រឡើកទៀត!»
ជុងហ្គុក យកដៃច្បូតមុខដេញភាពភ័យខ្លាចមុននេះ
ឲ្យរសាត់តាមខ្យល់អាកាសអស់ ទើបរត់ទៅរកអ្នកដែលកំពុងជិះកង់យ៉ាងសប្បាយរីករាយនៅខាងមុខក្រុមហ៊ុន។

«នែ៎៎!កូនឆ្កែ»គេហៅ ថេយ៉ុង ថាកូនឆ្កែ ស្របជើងដើរ
ញាប់ស្មេរដេញតាមកង់ពីក្រោយ តែត្រូវប្ដូរពីដើរទៅ
រត់ម្ដង បន្ទាប់ពីដើរតាមកង់មិនទាន់។

«ឈប់ភ្លាមកូនឆ្កែ!»ជុងហ្គុក ខំរត់តាមកង់ ថេយ៉ុង រី
ឯអ្នកដែលជិះកង់គិតតែខំប្រឹងធាក់ទៅមុខ មិនខ្វល់
ពីការរត់តាមរបស់នាយសង្ហារឡើយ។ជុងហ្គុក រត់តាមកាន់តែលឿន ថេយ៉ុង ធាក់កង់កាន់តែខ្លាំងគុណនឹងបីដង។





ប្រាវ!!!!

«អ៎៎ូយយ៉ូយ...ឈឺណាស់ម៉ែអើយ»រវល់តែសប្បាយនឹងការជិះកង់គេចពីការតាមចាប់របស់ ជុងហ្គុក ទើប
ភ្លេចមើលផ្លូវខាងមុខ ហើយក៏ជ្រុលជិះកង់បុកគូទឡានទំនើបមួយគ្រឿងដែលចតទុកនៅខាង
មុខទីធ្លារក្រុមហ៊ុន។

«ថេយ៍...យ៉ាងម៉េចទៅហើយ?មានឈឺត្រង់ណាទេ?»
ភាពគ្រឺតក្នាញ់ចង់ចាប់ទះអម្បិញមិញរលាយសូន្យ
អស់បន្សល់តែភាពព្រួយបារម្ភរត់ចូលក្នុងបេះដូង និង
ខួរក្បាលជំនួសវិញ បន្ទាប់ពីឃើញទិដ្ឋភាពម្ចាស់កែវភ្នែក ជិះកង់បុកគូទឡានគេហើយដួលខ្លួនឯង យ៉ាងគួរឲ្យអាណិត។

ជុងហ្គុក រត់មកលើកកង់ចេញពីលើខ្លួន ថេយ៉ុង រួច
ទម្លាក់ចោលទៅម្ខាង មុននឹងទាញរាងកាយភ័យរញីរញ័រដូចកូនសត្វមកឱបជាប់ទ្រូងហើយសួរទាំងបារម្ភ ហើយកាន់តែបារម្ភខ្លាំងជាងមុនមួយរយដងពេលឭប្រយោគ ថេយ៉ុង៖











«ឈឺជើង ឈឺកែងដៃ ហើយក៏ឈឺត្រង់នេះ អ្ហឹក»
កំលោះតូច យំរៀបរាប់ប្រាប់អ្នកម្ខាងទៀត ត្រង់កន្លែងដែលមានរបួស ហើយកន្លែងចុងក្រោយដែលឈឺស្ពឹកជាងគេគឺត្រង់គូទនេះឯង ព្រោះតែដួសអុកគូទនឹងបេតុង។

«សុំមើលបន្តិច»ជុងហ្គុក លាត់អាវដៃអាវនិងជើងខោ
ថេយ៉ុង មើលកន្លែងដែលត្រូវរបួស ឃើញថារបួសមិន
ជ្រៅនោះទេ គ្រាន់តែសើស្បែកប៉ុណ្ណោះ ទោះរបួសតិច
តួចក៏ដោយ ក៏អាចធ្វើឲ្យចិត្តអ្នកកំលោះភ័យរង្គោះរង្គើរខ្លាំងណាស់ដែរ ពេលម្ចាស់រាងកាយស្រែកយំមិនឈប់។

កែវភ្នែក ចន ជុងហ្គុក(ចប់)Tahanan ng mga kuwento. Tumuklas ngayon