🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី២៣

4K 270 0
                                    


«ថ្ពាល់ឯងកើតអី?»
«ពូ...គឺ»
«ឆ្លើយ!!»
«.....»
«មានឭបងសួរទេ?ម៉េចក៏អូនមិនឆ្លើយ???!!!»គេគំហកសួរទៅកាន់ក្មេងក្នុងដើមទ្រូងទាំងភ្នែកក្រ
ហមរងាល បញ្ជាក់ថាគេកំពុងតែខឹង ខឹងខ្លាំងទៀត
ផង ខឹងនឹងសួរមិនព្រមប្រាប់គិតថាស្ងៀមស្ងាត់ ស្រប
ពេលប្ដូរសព្វនាមពីយើង ឯង ទៅជាបង អូនដូចគ្នា។

«អូនមានបានកើតអីឯណា ពូមិនបាច់បារម្ភទេ»ស្នាម
ញញឹមផ្អែមល្ហែមប្រឹងបញ្ចេញមកខាងក្រៅដើម្បីបញ្ជាក់ប្រាប់ម្ចាស់ដើមទ្រូងថាខ្លួនមិនបានកើតអី ទាំងដែលក្នុងចិត្តកំពុងតែឈឺខ្ទេចខ្ទាំ ឈឺទាំងកាយ
ឈឺទាំងចិត្តពេលត្រូវមិត្តរួមថ្នាក់និងគ្រូធ្វើបាប
គៀបសង្កត់សព្វសារពើ។

«ប៉ុណ្ណឹងហើយមិននៅកើតអីទៀត?»ព្រោះតែកំហឹង
ច្រាល់ឡើងទប់លែងឈ្នះ ប្រអប់ដៃមាំក៏ជ្រុលទៅ
ច្របាច់ថ្ពាល់ហើមជាំរបស់អ្នកម្ខាងទៀតដោយអចេតនាបណ្ដាលឲ្យអ្នកដែលត្រូវគេច្របាច់កន្លែងដែលឈឺចុកចាប់ស្រាប់ ក៏កាន់តែឈឺទ្វេដងទើបជ្រុលមាត់បញ្ចេញសំឡេងឲ្យគេបានឭ៖

«អ៎៎ុយ...ឈឺ»
«ចេះឈឺដែរហ្អ៎៎េស?ស្មានចេះតែពូកែទ្រាំរហូត!»
នាយកំលោះមុខមាំពោលឡើង ខណៈដៃប្រលែងចេញពីថ្ពាល់ហើមជាំសន្សឹមៗរហូតដល់អស់។

«បងសួរជាលើកចុងក្រោយ អ្នកណាធ្វើស្អីអូន?»ជុង
ហ្គុក ខាំមាត់ទប់អារម្មណ៍ឲ្យបាននឹងនរ ទើបចោតសួរ
ទៅកាន់ម្ចាស់កែវភ្នែកជាលើកចុងក្រោយ ព្រោះតែគេ
ចង់ដឹងស្ទើតែស្ទះដើមទ្រូងទៅហើយ ហើយគេក៏មិន
ទុកឲ្យម្នាក់នោះរស់ធ្ងន់ផែនដីដែរ ប្រសិនបើដឹងថា
អ្នកដែលធ្វើបាបកែវភ្នែកគេជាអ្នកណា។




«គ្មានទេ»ចម្លើយទេដដែលៗបន្លឺចេញពីបបូរមាត់ក្រ
ពុំផ្អែម បណ្ដាលឲ្យអ្នកដែលរង់ចាំកើតក្ដីក្ដៅក្រហាយ
ក្ដាប់ដៃចូលគ្នាដាល់សាឡុងឡានពីរដៃខ្លាំងៗតាម
អារម្មណ៍ដែលខឹង។

ឌឹប...ឌឹប...

«ឈប់ទៅ អ្ហឹកៗសុំអង្វរណា៎៎ពូ»ដៃតូចស្រឡូនដូចបន្លាក្រូចស្រវាចាប់ដៃមាំដែលដាល់សាឡុងឡានយក
មកឱបជាប់ទ្រូងហើយអង្អែលតិចៗលួងលោមឲ្យស្ងប់ចិត្ត។

កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now