🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៤៤+៤៥

3.2K 164 0
                                    

«អឹ...គឺ...គឺ»
«ខ្ញុំសួរក៏ឆ្លើយមក! នៅបិបឹស្អីទៀត...!?»
«គឺអ្នកប្រុសតូច គាត់.គាត់...គឺគាត់ដេញឲ្យខ្ញុំមកមុនព្រោះគាត់ចង់ដើរលេងតែពីរនាក់មិត្តប្រុសគាត់ មិនឲ្យនរណានៅរំខានក្ដីសុខទេ»
«ចង្រៃយ៍...!!!»

«ផាំងងងង ប្រាវ...»ស្របសម្ដី ដៃមាំក៏កញ្ឆក់ថូផ្កាដែលនៅតាំងលំអលើតុបោកចោលមួយទំហឹងតាម
អារម្មណ៍ខឹងក្រោធ។ គេខំចាំ ខំបារម្ភ អង្គុយមិនសុខ
គេងមិនលក់ ព្រោះតែចាំមើលផ្លូវ ចំណែកអ្នកដែល
ធ្វើឲ្យគេអំពុលទុក្ខក៏ដើរលេងសប្បាយជាមួយនឹង
សង្សារអ៊ីចឹងហ្អ៎៎េស? ពិតជាគួរឲ្យអស់សំណើចមែន។

«ហឹុស!ស្រួលបោកជាងអាក្មេងនោះទៀត»ស្នាម
ញញឹមពិសពុលផុសឡើងលើផ្ទៃមុខអ្នកបម្រើវង្វេង
ម្ចាស់ ខណៈអណ្ដាតគ្រលាស់ពាក្យក្នុងចិត្តចេញមក
យ៉ាងមានសេចក្ដីសុខពេញព្រៀបបេះដូង ពេលដែល
ជុងហ្គុក កាន់សោរឡានដើរចេញទៅរោងចំណតបាត់
ទោះមិនប្រាប់ក៏ដឹងថាទៅតាមរកអាក្មេងមោឃនោះ
ដែរ។

រីង!រីង!

«យ៉ាងម៉េចហើយ?»ស្របពេលកំពុងតែសប្បាយអរ
នឹងរឿងដែលបានកើតឡើង ទូរស័ព្ទក៏បានរោទិ៍ហើយ
បង្ហាញឲ្យឃើញលេខ ខ្វាងគី ដែលជាដៃគូប្រឌិតរឿង
យល់ច្រឡំឲ្យមនុស្សពីរនាក់ដែលស្រឡាញ់គ្នាខ្លាំង
នឹងស្អប់គ្នាខ្លាំងដូចសត្រូវស៊ូពូជត្រឹមតែរយៈពេល
មួយយប់ នាងញោចចុងមាត់ញញឹមបន្ដិចទើបនិយាយ៖





«រៀបរយល្អណាស់»ខ្វាងគី តបឡើងភ្លាមៗ ស្របកែវ
ភ្នែកបាញ់ទៅរកមនុស្សប្រុសអាក្រាតកាយពីរនាក់
ដែលគេងលើពូកឥតព្រិច។ ក្នុងចំណោមមនុស្សប្រុស
ពីរនាក់ មានម្នាក់ជាបងប្រុសចុងរបស់នាងឫក៏ជាដៃ
គូសិច ចំណែកម្នាក់ទៀតគ្មានអ្នកណាក្រៅពី ថេយ៉ុង
នោះទេ។

«យើងគួរតែជប់លៀងអបអរទេ?»បន្ទាប់ពីដឹងថាផែន
ការ ដំណើរការយ៉ាងរឡូន និងកំពុងតែដើរទៅរកភាព
ជោគជ័យសន្សឹមៗ នាងក៏លើកពិធីជប់លាងមកដាក់
មុខ ដើម្បីទុកជាការសាទរដែលពួកនាងទាំងបីធ្វើការ
បានយ៉ាងល្អ។

«ប្រាកដណាស់»ឭបែបនេះ ខ្វាងគី ក៏ងាកទៅញាក់
ភ្នែកសួរ ហ្វៃយុាំង ដែលកំពុងតែថតវីដេអូនិងរូបភាព
មនុស្សគេងឱបគ្នាលើគ្រែ បន្ទាប់ពីឃើញមិត្តភក្ដិ
ស្លាប់រស់ងក់ក្បាលយល់ព្រម នាងក៏ឆ្លើយតបទៅ
ស៊ូឈី វិញយ៉ាងលឿន។

កែវភ្នែក ចន ជុងហ្គុក(ចប់)Wo Geschichten leben. Entdecke jetzt