កែវភ្នែក ចន ជុងហ្គុក(ចប់)

By Dahafa

298K 16.5K 160

អូន​គឺ​ជា​ជីវិត​ ជា​ដង្ហើម​ ជាកែវភ្នែក​ ជា​ពិភព​លោក​របស់​បង​ កូនឆ្កែ​​ គីម​ ថេយ៉ុង​! More

🥀កែវភ្នែក ចន ជុងហ្គុក🥀: ផ្ដើមរឿង
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី១
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី២
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៣
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៤
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៥
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៦
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៧
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៩
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី១០
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី១១
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី១២
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី១៣
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី១៤
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី១៥
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី១៦
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី១៧
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី១៨
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី១៩
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី២០
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី២១
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី២២
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី២៣
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី២៤
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី២៥
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី២៦
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី២៧
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី២៨
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី២៩
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាកទី៣០
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៣១
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៣២
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៣៣
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៣៤
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៣៥
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៣៦
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៣៧
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៣៨
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៣៩
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៤០
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៤១
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៤២
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៤៣
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៤៤+៤៥
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៤៦
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៤៧
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៤៨
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៤៩
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៥០
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៥១
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៥២+៥៣
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៥៤+៥៥
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៥៦
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៥៧+៥៨
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៥៩
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៦០+៦១
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៦២
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៦៣
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៦៤
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៦៥
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៦៦
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៦៧
🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគបញ្ចប់

🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៨

5.1K 327 0
By Dahafa


ផាច់!
«គ្រូណាបង្រៀនបូកលេខ?»
«រៀនខ្លួនឯងហិហិ»

ថេយ៉ុង សើចស្ញេញប្រាប់គេថារៀនខ្លួនឯង ព្រោះវាជា
ការពិត ខ្លួនពិតជារៀនបូកលេខដោយខ្លួនឯងមែន គ្មានគ្រូណាបង្ហាត់ទេ។

ដៃទន់ស្រឡូនដូចបន្លាក្រូច ស្ទាបអង្អែលសាច់គូទខ្លួនឯងតិចៗ តែមិនហ៊ានធ្វើមុខស្អុយទេ ខ្លាចគេមិនឲ្យលុយ មានតែប្រឹងញញឹមទាំងមិនសម ខណៈនោះ
ជុងហ្គុក ក៏បន្លឺឡើងទាំងហួសចិត្ត៖

«ពូកែបូកលេខអ៊ីចឹង ឈប់រៀនហើយទៅធ្វើសំណង់វិញទៅបានសមនឹងសមត្ថភាពជាង»គេនិយាយឌឺដងក្មេងលើភ្លៅ ស្របដៃទាញលុយមករាប់ថែម ព្រោះតែអ្នកខ្លះបូកលុយបំផ្លើស។








«បើធ្វើ លុះត្រាតែលោកជាមេជាង ហើយខ្ញុំជាកម្មករ»
គ្រាន់តែគិតក៏សប្បាយចិត្តដែរ សាកស្រមៃទៅមើល
បើសិនជាធ្វើកម្មករ ហើយ ជុងហ្គុក ជាមេជាង ច្បាស់
ណាស់ ថេយ៉ុង នឹងបើកលុយមុនរាល់ខែ ទោះធ្វើការ
ឫមិនធ្វើ ក៏ដឹងតែបានលុយ ម៉្យាងវិញទៀតអាចបូក
លុយលើសបានយ៉ាងងាយ។

«ទៅធ្វើឥឡូវល្អទេ?»
«ហូ៎៎យ!គេថាលេងសោះហ៎ា»

ថេយ៉ុង ប្រកែកញាប់មាត់ ពេល ជុងហ្គុក បបួលទៅ
ធ្វើសំណង់។គ្រាន់តែនិយាយបញ្ជួសលេងៗសោះ បបួលឯងទៅធ្វើមែនទែន យីិ!អីក៏ម៉េសៗ។

«ហឹិុះ!នេះលុយ»គេសើចចុងមាត់បន្ដិច ទើបទាញដៃ
តូចល្អិត មកជិត ហើយយកលុយដាក់ពីលើ។គ្រាន់តែ
លុយដល់ដៃភ្លាម ថេយ៉ុង ញញឹមចង់ហែកថ្ពាល់ ទៅហើយ រយចប្រើប្រអប់ដៃក្ដាប់លុយឡើងណែន រួចលាដាក់លើដើមភ្លៅ ហើយរាប់។










«ម៉េចក៏...?ហើុយ មិនអាចទេ»រាប់ចុះរាប់ឡើងមួយ
ស្របក់ តែលុយនៅតែមិនគ្រប់ដដែល ដោយមិនអស់
ចិត្ត រាងល្អិត ក៏យកលុយមករាប់ម្ដងទៀត ហើយចុង
ក្រោយនៅតែមិនគ្រប់ចំនួន។

ជុងហ្គុក មិនមាត់កអ្វីទាំងអស់ ក្រៅគេសើចញឹមៗ សម្លឹងមើលប្រតិកម្មអ្នកដែលរាប់លុយសារចុះសារ
ឡើងជាច្រើនដង ហើយធ្វើមុខចង់យំបន្តិច ភ័យអរ
បន្ដិច ក្រោយពេលឃើញថាលុយមិនគ្រប់ សកម្មភាពនេះ ធ្វើឲ្យអ្នកកំលោះមុខមាំ ទប់សំណើចឡើងចង់
ស្ទះខ្យល់។

«កើតអីហ្នឹង?បែកញើសម្ល៉េះ?»
«លោក!គឺលុយមិនគ្រប់ចំនួនទេ»

ជុងហ្គុក ធ្វើពើជាពុតសួរ ទាំងដែលខ្លួនគេផ្ទាល់ ជាអ្នកឲ្យលុយមិនគ្រប់ចំនួនដល់ស្ដេចមុខលុយ ព្រោះ
មានបំណងចង់លេងសើចផ្លូវចិត្តក្មេងតិចតួច។

«មិនគ្រប់យ៉ាងម៉េច?ខ្ញុំរាប់មិញគ្រប់ហើយបានយកឲ្យឯង»
«តែលុុយមិនគ្រប់ពិតមែន មិនជឿរាប់សាកមើលបាន»ថេយ៉ុង ហុចលុយឲ្យគេរាប់ តែគេរាដៃប្រកែកមិនយកមករាប់ ថែមទាំងនិយាយ៖










«ខ្ជិលរាប់ណាស់ ប្រាប់ខ្ញុំមើល៎៎ តើខ្វះប៉ុន្មាន?»ជុងហ្គុក ក្រសោបខ្លួនតូចរបស់ ថេយ៉ុង បីយកទៅដាក់លើ
សាឡុង ឲ្យអង្គុយទល់មុខគេ ទើបសួរ។

«ខ្វះ៥$ណា៎៎ មិនមែនតិចទេ»លុយពិបាករកណាស់
ទម្រាំបានមក១វ៉ុនៗមិនងាយទេ ដូច្នេះ៥$នេះ ពិត
ជាច្រើននិងមានតម្លៃណាស់សម្រាប់អ្នកអត់និងអ្នក
ត្រូវការពិតប្រាកដ។

«បានន័យថាលុយដែលកំពុងតែកាន់មានចំនួន៩៩៩
៩៥ មែនទេ?»
«ហឹុម !ត្រូវ»
«៥$សោះ មិនបាច់យកទេ»
«៥$ក៏ជាលុយ មិនយក គេមិនបាន!»

«គិតខ្លួនឯងទៅ លុយខ្វះមកពីមូលហេតុអី្វ?»សាក
គិតលេងៗទៅ គ្មានអ្នកណាគេបោក ឲ្យលុយមិនគ្រប់
ទេ គេមានមូលហេតុសមស្របមួយរបស់គេដែរ ទើប
គេហ៊ានធ្វើបែបនេះ។











«គ្មានមូលហេតុអី្វទាំងអស់»ឲ្យដេកក៏ព្រមដេក ឲ្យ
ថើបក៏ថើបហើយ តើមានមូលហេតុអី្វដែលត្រូវកាត់
លុយអស់៥$ វាមិនសមហេតុសមផលនោះទេ។

«មានហេតុ តែងតែមានផល ហ៊ានធ្វើ ត្រូវតែហ៊ានទទួល»ទើបតែធ្វើខ្លួនឯងមុននេះសោះ ចេះមកធ្វើភ្លេចអីណា ខូចហ៎៎ាសកូននេះ។

«ខ្ញុំមិនបានធ្វើអី្វទេ ម៉េចក៏កាត់លុយខ្ញុំ!»ថេយ៉ុង ស្រែកសួរទាំងមិនសុខចិត្តលាយឡំការមួម៉ៅក្ដៅ
ក្រហាយនឹងគេជាខ្លាំង ខ្លួនមិនបានធ្វើអីខុសផង
មកកាត់លុយស្រស់ៗម៉េចនឹងបាន មិនព្រមទេវើិុយ!!។

«ច្បាស់ហើយ?»
«ច្បាស់មួយរយភាគពាន់»
«ប្រាកដទេ?»
«ប្រាកដណាស់!»

«ហើយចុះអ្នកណាលួចបាយខ្ញុំទៅញាំុ ហើយទាលុយពីខ្ញុំទៀត ទាំងដែលខ្លួនឯងជាអ្នកលក់?ហឹុម កូនឆ្កែណា?»ជុងហ្គុក ខិតខ្លួនកាន់តែជិតរហូតរាងកាយកូន
ឆ្កែតូចកិបផ្អឹបនឹងបាតសាឡុង ដោយមានរាងកាយ
ក្រាស់ទ្រោបពីលើយ៉ាងជិតស្និត សាច់បះសាច់ ច្រមុះ
ប៉ះច្រមុះ មាត់ប៉ះមាត់។







«កូនឆ្កែនេះហិហិ ងើបតិចទៅលោក បែកអាចម៍ងាប់
ឥឡូវហើយ»ថេយ៉ុង សើចបន្លប់ កុំឲ្យខ្លួនញាប់ញរ័
នឹងការប៉ះពាល់របស់គេ ហើយក៏ប្រើបាតដៃទាំងគូ
ទប់ដើមទ្រូងក្រាស់រួចរុញចេញតិចៗ តែរុញមិនបាន
ព្រោះគេទាំងធំ ទាំងធ្ងន់ ប៉ះមិនរង្គើរសោះហាក់ដូចយក្សាអ៊ីចឹង។

«អូហ៍!កូនឆ្កែនេះសោះ»គេសើចចេញធ្មេញទន្សាយ ហើយធ្វើជាភ្ញាក់ផ្អើលព្រោះរកមុខកូនឆ្កែលួចបាយឃើញ ហើយក៏យកចុងច្រមុះស្រួចស្លេមត្រដុសគ្រវីញីញុលនឹងចុងច្រមុះរបស់កូនឆ្កែចោរ
ទាំងគ្រឺតក្នាញ់។

«ហិហិ បានហើយលោក រសើបណាស់ អ្ហា៎៎ៗបះរោម
ហើយឈប់ទៅ»ការប៉ះពាល់របស់គេ បានធ្វើឲ្យ
ថេយ៉ុង រសើបស្ទើតែរឹងខ្លួនទៅហើយ ទើបប្រញាប់
ស្នើសុំឲ្យគេឈប់ត្រដុសញីញុលបន្តទៀត ព្រោះតែ
ពេលនេះទប់ទល់លែងឈ្នះ។

«ជុ៎៎ប»ជុងហ្គុក ព្រមឈប់តាមការស្នើសុំរបស់អ្នកក្រោមទ្រូង គេប្រើកែវភ្នែកស្រទន់មានមន្តស្នេហ៍សម្លឹងចូលជ្រៅក្នុងភ្នែក ថេយ៉ុង ទាល់តែអស់ចិត្ត ទើបងើបចេញ តែក៏មិនភ្លេចទម្លាក់បបូរមាត់លើថ្ងាស
រាងល្អិតមួយខ្សឺតដែរ។










«ទៅណា?»មិនទាន់ងើបអង្គុយបានស្រួលបួលផង
ប្រអប់ដៃ ថេយ៉ុង ត្រូវ ជុងហ្គុក ក្រសោបកាន់នាំក្រោកចេញទៅណាមិនដឹង ធ្វើឲ្យអ្នកដែលត្រូវគេដឹក
ដៃចេញ ធ្វើមុខមិងមាំងបែបមិនយល់។

«មិនចង់ទៅផ្ទះទេហ្អ៎៎េស?យប់ហើយ»រវល់តែប្រឡែង
លេង ញ៉ោះនេះញ៉ោះនោះ ឥឡូវម៉ោងជិត៥ល្ងាចហើយ បើនៅយូរបន្តិចទៀតនឹងយប់ ប្រាកដជាមានបញ្ហាជាមួយអ្នកផ្ទះមិនខាន។

«ចង់!តែលោកដឹកដៃខ្ញុំទៅធ្វើអី្វ? យើងមិនបានជិះជាមួយគ្នាឯណា?»គេជិះឡានស្ព័រទំនើបសេរីចុងក្រោយបង្អស់របស់គេ ចំណែកយើងជិះកង់របស់
យើង មិនឃើញមានអីពាក់ព័ន្ធគ្នា រហូតចាំបាច់ត្រូវទៅជាមួយគ្នាឯណា?

«ឡានខ្ញុំបែកកង់ សុំដោយសារកង់ឯងមួយថ្ងៃ សង្ឃឹមថាឯងនឹងមិនកំណាញ់ទៅចុះ»ឡានគ្មាន
បែកកង់ដូចគេថានោះទេ នេះគ្រាន់តែល្បិចចង់ជិះកង់ឱបចង្កេះអ្នកខ្លះប៉ុណ្ណោះ។








«កង់តូចមួយហ្នឹង ជិះម៉េចកើតទៅ»កង់នោះគេជិះ
តែម្នាក់ឯងទ្រោមទៅហើយ ចុះទម្រាំថែមមនុស្សមានធំដូច ជុងហ្គុក មួយទៀត មិនបែកកង់ខ្ទេចទៅហើយទេហ្អ៎៎េស?

«ហឹុម!មិនអីទេ»គេទម្លាក់ទឹកមុខធ្វើជាអន់ចិត្ត។
ទឹកមុខកំសត់បូករួមការដើរចេញរបស់ ជុងហ្គុក ធ្វើឲ្យ
ថេយ៉ុង ចិត្តមិនដាច់ ហៅគេមកជិះជាមួយខ្លួនទាល់តែបាន។

«កង់ខ្ញុំតូចមែន តែមាំខ្លាំងណាស់ ចង់ជិះ៣អ្នកថែមទៀតក៏គ្មានបញ្ហា»ជុងហ្គុក ឈប់ង៉ក់លេច
ស្នាមញញឹមចេញមកយ៉ាងស្រស់ ហើយក៏បែរមុខយឺតៗ សួររាងតូចបញ្ជាក់ម្ដងទៀតទាំងក្ដីរំភើប៖

«ពិតមែនហ្អ៎៎េស?»
«បាទ!ពិត»

«អ៊ីចឹងតោះ!»
«ហុឹម...តោះ!»


«នៅចាំត្រង់នេះសិនហើយ ខ្ញុំមានការទៅត្រង់នោះ
មួយភ្លែត ផ្ញើមើលថែគេផង»ពេលចុះមកដល់ជាន់
ផ្ទាល់ដី ជុងហ្គុក ប្រាប់ឲ្យ ថេយ៉ុង នៅចាំកន្លែងបុគ្គលិកសិន ព្រោះខ្លួនមានការដែលត្រូវបំពេញ មុន
ទៅគេក៏មិនភ្លេចផ្ដាំផ្ញើអ្នកគ្រប់គ្រងថែរក្សាសុវត្ថិភាព
ក្នុងសណ្ឋាគារឲ្យជួយមើលថែកូនឆ្កែគេដែរ។

ថេយ៉ុង ញញឹមយល់ព្រមហើយក៏អង្គុយលើសាឡុង
រង់ចាំគេមកវិញ។រយៈពេលប្រហែលជាកន្លះម៉ោងនៅតែមិនឃើញ ជុងហ្គុក មកទៀត នាយតូច ក៏សម្រេចចិត្តទៅចាំនៅខាងក្រៅវិញ ព្រោះទីនោះស្រស់ស្រាយជាងខាងក្នុង។

«លោកអញ្ជើញទៅណាដែរចា៎៎?»បុគ្គលិក ឃើញ
ថេយ៉ុង ងើបដើរចេញ ទើបប្រញាប់ទៅមកសួរ។

«គឺទៅអង្គុយលេងរង់ចាំ លោកជុងហ្គុក នៅខាងក្រៅ ព្រោះគិតថាកន្លែងនោះស្រស់ស្រាយជាងខាងក្នុង»

«អ៎..ចា៎៎! អញ្ជើញតាមសម្រួលចុះ នាងខ្ញុំនឹងតាម
មើលថែ»
«មិន-»
«មិនបាច់ប្រកែកទេ នេះជាតួនាទីរបស់ខ្ញុំស្រាប់ហើយ»
«តាមចិត្ត»



រំលងផុតប្រហែលជា១០នាទី ជុងហ្គុក ក៏មកវិញ តែ
បែរជាមិនឃើញ ថេយ៉ុង សោះ។តើគេទៅណា?ឫមួយ
ទៅផ្ទះចោលនាយបាត់ហើយ?

«ថេយ៉ុង បាត់ទៅណា?»សំណួរដំបូងដែលសួរទៅ
អ្នកគ្រប់គ្រងជាសំណួរដែលគេរន្ទះសារចង់ដឹងចម្លើយបំផុត។

«អឹ..គឺ..»អ្នកគ្រប់គ្រងមិនដឹងឆ្លើយតបប្រាប់
ចៅហ្វាយនាយយ៉ាងម៉េចឲ្យសម ព្រោះតែខ្លួនហាមឃាត់ណាស់ដែរ តែ ថេយ៉ុង នៅតែមិនស្ដាប់ ហើយទៅ...ហឺុយ..!ពិបាកនិយាយណាស់។

«ខ្ញុំសួរថា ថេយ៉ុង ទៅណា???»ជុងហ្គុក ស្រែកគំហក
ស្ទើបែកសំឡេង រហូតអ្នកគ្រប់គ្រងញ័រមាត់ចំប្រប់
រដាក់រដុបទម្រាំឆ្លើយចេញ។

«គឹ..គឺនោះទាន!»បុគ្គលិកដែលតាមទៅមើលថែ រាងតូច រត់មកក្បែរ ជុងហ្គុក ហើយចង្អុលឲ្យមើលទៅ
ខាងក្រៅទីធ្លាសណ្ឋាគារ ដែលមានក្មេងប្រុសតូចល្អិត
ម្នាក់កំពុងតែជិះកង់ឆ្វែលទៅ ឆ្វែលមក មិនខ្ចីខ្វល់ពីក្បាលអាណាសោះ។
«កូនឆ្កែអើយ...មុខលុយហើយរឡាក់រឡើកទៀត!»

Continue Reading

You'll Also Like

2.1K 65 8
The sonic the hedgehog show is a whattpad seriess based of the sonic the hedgehog franchise originally made by SEGA and SONIC TEAM. Its an eveyday-li...
4M 253K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
848K 64.7K 37
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
10.9M 252K 60
𝐅𝐫𝐨𝐦 𝐄𝐧𝐞𝐦𝐢𝐞𝐬 𝐭𝐨 𝐋𝐨𝐯𝐞𝐫𝐬 Enzo Mariano is known for being nothing but ruthless. He is feared by all in the Italian mafia. He kills on...