🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី១៧

Start from the beginning
                                    

«លោកនិយាយស្អី?មិនឲ្យខ្ញុំទៅរៀន?ដឹងទេ លោក
កំពុងតែស្ដោះទឹកមាត់ទៅលើដីហើយលិឍវិញហើយ
ណា៎៎»ថេយ៉ុង ឈរគាំងស្ដូកមួយស្របក់ក្រោយឭប្រ
យោគ ជុងហ្គុក ទើបបែរមុខយឺតៗទៅប្រសព្វនឹងគេ
ហើយក៏មិនភ្លេចសួរទៅគេទាំងហួសចិត្ត។

«និយាយអ្វីដែលឯងបានឭ»តបតែប៉ុណ្ណោះ គេក៏ដើរ
បំបុកស្មា ថេយ៉ុង ហួសចូលក្នុងបន្ទប់ទឹក រួចបិទទ្វារ
លាន់ឭសូរគ្រាំង។

«អាក្រក់ខ្លាំងណាស់!សែនអាក្រក់ជូរជាតិបំផុតហើយ
លោកកំពុងតែយកក្ដីសង្ឃឹមដ៏ធំធេងរបស់ខ្ញុំមកលេងសើចហើយ តើដឹងទេ?»ថេយ៉ុង ឈរស្រែកដាក់ ជុងហ្គុក ខាងមុខបន្ទប់ទឹកទាំងខឹងដៃញ័រខ្លួនទទ្រើក ព្រោះអំណាចនៃកំហឹងចូលសណ្ឋិតនៅក្នុងខ្លួន។គេនិយាយស្រួលណាស់ ចង់ឲ្យរៀនក៏រៀន ចង់បញ្ឈប់ក៏ហាមាត់បញ្ឈប់ភ្លាម!តើគេដែលយល់ពីទ្រូងក្មេងប្រុសម្នាក់នេះអត់ ថាមានអារម្មណ៍យ៉ាងណានៅពេលត្រូវបានគេយកក្ដីសង្ឃឹមដ៏ធំធេងរបស់ខ្លួនមកលេងសើច?


ឈូ...

រាងកាយហាប់ណែនសុទ្ធតែសាច់ដុំស្ថិតក្រោមតំណក់
ទឹកផ្កាឈូកយ៉ាងសិចសីុ ដោយម្ចាស់រាងកាយគិតតែ
ឈរដុសខ្លួនញញឹមយ៉ាងស្រស់ស្ដាប់អ្នកខាងក្រៅស្រែកថាឲ្យខ្លួនដោយគ្មានឈឺក្បាលហាលថ្ងៃអ្វីសោះឡើយ។

អ្នកណាថាគេបញ្ឈប់មិនឲ្យរៀន?អ្នកណាប្រាប់ថាគេ
និយាយហើយលេបសម្ដីទៅវិញ?គេប្រាប់មិនឲ្យទៅ
រៀនព្រោះតែហួសម៉ោងរៀនហើយ បើរវល់តែនិយាយ
នេះនិយាយនោះ ឆ្ងល់អញ្ចេះឆ្ងល់អញ្ជោះមិនឈប់ សួរថាម៉ោងវានៅចាំយើងទេ? ប្រាកដណាស់គឺទេ។
ពេលវាលាមិនអាចរង់ចាំមនុស្សឡើយតែមនុស្សទេ
ដែលរង់ចាំពេលវេលា និងត្រូងធ្វើអ្វីមួយកុំឲ្យពេលវេលារំលងទៅអត់ប្រយោជន៍ ប្រយ័ត្នហួសពេល
តាំងស្ដាយក្រោយហើយយំស្រែកដូច ថេយ៉ុង នៅពេលនេះ។

«អ៎៎េពូ!ពូហ៎៎ា កន្រ្តៃកាត់ស្មៅនៅឯណា?»ចុះមកដល់
ខាងក្រោម ថេយ៉ុង ក៏បានជួបនឹងបុរសម្នាក់ដែលគេចាំយ៉ាងច្បាស់ថាប្រុសម្នាក់នេះហើយគឺជាអ្នកបើក
ឡានជូន ជុងហ្គុក មកយកខ្លួននៅថ្ងៃនោះ។

រាងល្អិតហៅ ឃីង ថាពូ មិនមែនមកពីគេចាស់ទេ តែមកពីស្អប់មុខច្រើនជាង នរណាក៏ដោយឲ្យតែគ្នី
គ្នាជាដៃជាជើង ជុងហ្គុក ថេយ៉ុង ស្អប់មុខនិងហៅពូ
ទាំងអស់រួមទាំងពូហ្គុកដែរ ខឹកខឹក។

កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now