🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៨

Start from the beginning
                                    

«កើតអីហ្នឹង?បែកញើសម្ល៉េះ?»
«លោក!គឺលុយមិនគ្រប់ចំនួនទេ»

ជុងហ្គុក ធ្វើពើជាពុតសួរ ទាំងដែលខ្លួនគេផ្ទាល់ ជាអ្នកឲ្យលុយមិនគ្រប់ចំនួនដល់ស្ដេចមុខលុយ ព្រោះ
មានបំណងចង់លេងសើចផ្លូវចិត្តក្មេងតិចតួច។

«មិនគ្រប់យ៉ាងម៉េច?ខ្ញុំរាប់មិញគ្រប់ហើយបានយកឲ្យឯង»
«តែលុុយមិនគ្រប់ពិតមែន មិនជឿរាប់សាកមើលបាន»ថេយ៉ុង ហុចលុយឲ្យគេរាប់ តែគេរាដៃប្រកែកមិនយកមករាប់ ថែមទាំងនិយាយ៖










«ខ្ជិលរាប់ណាស់ ប្រាប់ខ្ញុំមើល៎៎ តើខ្វះប៉ុន្មាន?»ជុងហ្គុក ក្រសោបខ្លួនតូចរបស់ ថេយ៉ុង បីយកទៅដាក់លើ
សាឡុង ឲ្យអង្គុយទល់មុខគេ ទើបសួរ។

«ខ្វះ៥$ណា៎៎ មិនមែនតិចទេ»លុយពិបាករកណាស់
ទម្រាំបានមក១វ៉ុនៗមិនងាយទេ ដូច្នេះ៥$នេះ ពិត
ជាច្រើននិងមានតម្លៃណាស់សម្រាប់អ្នកអត់និងអ្នក
ត្រូវការពិតប្រាកដ។

«បានន័យថាលុយដែលកំពុងតែកាន់មានចំនួន៩៩៩
៩៥ មែនទេ?»
«ហឹុម !ត្រូវ»
«៥$សោះ មិនបាច់យកទេ»
«៥$ក៏ជាលុយ មិនយក គេមិនបាន!»

«គិតខ្លួនឯងទៅ លុយខ្វះមកពីមូលហេតុអី្វ?»សាក
គិតលេងៗទៅ គ្មានអ្នកណាគេបោក ឲ្យលុយមិនគ្រប់
ទេ គេមានមូលហេតុសមស្របមួយរបស់គេដែរ ទើប
គេហ៊ានធ្វើបែបនេះ។











«គ្មានមូលហេតុអី្វទាំងអស់»ឲ្យដេកក៏ព្រមដេក ឲ្យ
ថើបក៏ថើបហើយ តើមានមូលហេតុអី្វដែលត្រូវកាត់
លុយអស់៥$ វាមិនសមហេតុសមផលនោះទេ។

«មានហេតុ តែងតែមានផល ហ៊ានធ្វើ ត្រូវតែហ៊ានទទួល»ទើបតែធ្វើខ្លួនឯងមុននេះសោះ ចេះមកធ្វើភ្លេចអីណា ខូចហ៎៎ាសកូននេះ។

«ខ្ញុំមិនបានធ្វើអី្វទេ ម៉េចក៏កាត់លុយខ្ញុំ!»ថេយ៉ុង ស្រែកសួរទាំងមិនសុខចិត្តលាយឡំការមួម៉ៅក្ដៅ
ក្រហាយនឹងគេជាខ្លាំង ខ្លួនមិនបានធ្វើអីខុសផង
មកកាត់លុយស្រស់ៗម៉េចនឹងបាន មិនព្រមទេវើិុយ!!។

«ច្បាស់ហើយ?»
«ច្បាស់មួយរយភាគពាន់»
«ប្រាកដទេ?»
«ប្រាកដណាស់!»

«ហើយចុះអ្នកណាលួចបាយខ្ញុំទៅញាំុ ហើយទាលុយពីខ្ញុំទៀត ទាំងដែលខ្លួនឯងជាអ្នកលក់?ហឹុម កូនឆ្កែណា?»ជុងហ្គុក ខិតខ្លួនកាន់តែជិតរហូតរាងកាយកូន
ឆ្កែតូចកិបផ្អឹបនឹងបាតសាឡុង ដោយមានរាងកាយ
ក្រាស់ទ្រោបពីលើយ៉ាងជិតស្និត សាច់បះសាច់ ច្រមុះ
ប៉ះច្រមុះ មាត់ប៉ះមាត់។







កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now