ពួកគេនៅថតរូបជុំគ្នាផង ជាមួយប៉ាម៉ាក់ផង រួចក៏នាំគ្នានៅរហូតដល់ចប់កម្មវិធីលាគ្នាជាមួយមិត្តរួមជំនាន់អីរួចរាល់ ទើបនាំគ្នាត្រលប់ទៅផ្ទះវិញ ។ តែពេលល្ងាចពួកគេក៏ត្រូវទៅជួបជុំគ្នានៅផ្ទះរបស់ស៊ុងហុនដើម្បីជប់លៀងជុំគ្នាផងដែរ ។
#ពេលល្ងាច
គ្រប់គ្នាបានមកជួបជុំគ្នានៅផ្ទះរបស់ស៊ុងហុនអស់ហើយ ពួកគេនៅរៀបចំជប់លៀងនៅខាងក្រៅផ្ទះ ពេលនេះអ្នកខ្លះក៏ឈរអាំងសាច់ អ្នកខ្លះក៏អង្គុយនិយាយគ្នាសើចឡើងលាន់ រីឯប៉ាស៊ុងហុនវិញគាត់ នៅក្នុងផ្ទះឯណោះគាត់មិនបានចេញមកទេព្រោះចង់ទុកអោយក្មេងៗសប្បាយជុំគ្នាគាត់មិនចង់រំខានទេ។
« សាច់ក្លែមយូរម្លេះហាស » ជេកដែលកំពុងនិយាយគ្នាសើចសប្បាយនោះ ក៏ស្រែកទៅអ្នកកំពុងឈរអាំងសាច់ ។
« នែ៎! តិចយើងអោយឯងមកធ្វើខ្លួនឯង មិនជួយហើយនៅសម្តីលូយទៀត តិចឈប់ធ្វើអាលូវនឹង» ជេយ៍ក៏ស្រែកបកមកវិញទាំងសម្លក់ជេកថ្មែរ គេខំទៅធ្វើហើយអង្គុយចាំតែញ៊ាំស្រាប់សោះនៅមករអ៊ូទៀត សមតែគេទេជាអ្នកដែលត្រូវរអ៊ូនោះ ។
« សុំទោសបាទ ធ្វើតាមសំរួលចុះយើងឈប់មាត់ ហើយ និយាយលេងតើប្រញ៉ាប់តែខឹង » ជេកប្រញ៉ាប់កែពាក្យវិញព្រោះខ្លាចជេយ៍ឈប់ធ្វើពិតមែន គ្រប់គ្នាក៏នាំគ្នាសើចគេ
« ខ្ញុំសុំទៅជួយបងជេយ៍សិនហើយ អ្នកទាំងអស់គ្នានៅបន្តចុះ » ជុងវ៉ុននិយាយហើយក៏ដើរទៅរកជេយ៍ ។
គ្រប់គ្នានៅបន្តសប្បាយជាមួយគ្នារហូតដល់យប់បន្តិចទើបនាំគ្នាត្រឡប់ទៅផ្ទះវិញ ម្នាក់ៗមិនសូវជាផឹកអោយស្រវឹងខ្លាំងទេព្រោះត្រូវបើកបរ ស៊ុងហុនក៏ប្រាប់អោយពួកគេនៅគេងទីនេះមួយយប់ដែរតែគ្រប់គ្នាបដិសេដថាមិនចង់រំខាន ។ ពេលនេះមានតែសូន៊ូម្នាក់ប៉ុណ្ណោះដែរនៅទីនេះព្រោះស៊ុងហុនឃាត់មិនអោយគេទៅ ។ ពេលនេះក៏រៀងយប់ណាស់ទៅហើយ ប៉ារបស់ស៊ុងហុនគាត់នៅបន្ទប់គាត់ប្រហែលជាសម្រាន្តលក់ទៅហើយ ទើបគេទាំងពីរឡើងទៅបន្ទប់ស៊ុងហុនតែម្តង ។
DU LIEST GERADE
ចាញ់ស្នេហ៍សិស្សប្អូន🤍
Romantikផាក ស៊ុងហុន និស្សិតឆ្នាំទីបីនៅសកលវិទ្យាល័យសេអ៊ូល ជាសិស្សប្រុសមានមន្តស្នេហ៍ សង្ហា គ្រាន់តែនៅស្ងៀមៗ ក៏អាចឆក់យកបេះដូងពីសិស្សប្រុសស្រីបានដោយងាយ ក្នុងចំណោមនាក់ទាំងអស់នោះក៏មាន សិស្សប្រុសឆ្នាំទីមួយម្នាក់សម្បុរសស្បែកម៉ដ្ឋដូចកូនង៉ែត ជាមនុស្សរីករាយ រួសរាយរាក់...
ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគបញ្ចប់🌻
Beginne am Anfang
