ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៥៩🌻

Start from the beginning
                                        

« ឥឡូវមានពាក្យអីប្រកែកទៀតទេកូនវ៉ុនសង្សារឯងគេបញ្ជាក់ច្បាស់ៗប៉ុន្នឹងហើយ? »

« អត់មានទេអ្នកម៉ាក់ »

« និយាយមកជាសង្សារមែនឬអត់ ម៉ាក់ចង់ឮពីមាត់ឯងផ្ទាល់ »

« បាទ! ខ្ញុំទាំងពីរជាសង្សារនឹងគ្នាពិតមែន សុំទោស លោកប៉ាអ្នកម៉ាក់ខ្ញុំធ្វើអោយអ្នកទាំងពីរខកបំណងហើយ » ជុងវ៉ុននិយាយទាំងអោនមុខចុះដដែលមិនហ៊ានសម្លឹងទៅមុខប៉ានិងម៉ាក់គេទេ ព្រោះតែមិនហ៊ានប្រឈមមុខនឹងទឹកមុខពួកគាត់ដែលគេគិតនៅពេលនេះ តែ...

« ហៃយ៉ាកូនប្រុសម៉ាក់សុំទោសធ្វើអីកូន ម៉ាក់មិនបន្ទោសឯងទេ ម៉ាក់ជាអ្នកបង្កើតឯងមោហើយក៏ជាអ្នកចិញ្ចឹមមើលថែកូនរហូតមក ម៉ាក់អាចមើលដឹងថាកូនប្រុសម៉ាក់ចូលចិត្តអីនិងមិនចូលចិត្តអី កូនម៉ាក់បែបណាក៏ម៉ាក់ទទួលយកបានទាំងអស់នឹង » លោកស្រីយ៉ាងមិនត្រឹមតែនិយាយទេគាត់ក៏ដើរចូលទៅរកកូន ប្រុសបណ្តូលចិត្តរបស់គាត់ថែមទាំងចាប់ដៃគេយកមកកាន់ ធ្វើអោយគេភ្ញាក់ផ្អើលមិនតិចទេព្រោះអ្វីដែលគេគិតគឺប៉ាម៉ាក់គេមិនព្រមទទួលស្គាល់ទំនាក់ទំនងមួយនេះ គេខ្លាចពួកគាត់ខកចិត្តដែលមានកូនប្រុសតែម្នាក់ហើយក៏ខុសគេបែបនេះទៀត តែពេលដែលឮសម្តីម៉ាក់គេហើយគេក៏ងើបមុខឡើងទាំងភ្នែករលីងរលោង ។

« ម៉ាក់~~» ជុងវ៉ុនចូលទៅអោបអ្នកម៉ាក់ទាំងយំ ឯជេយ៍ដែលឈរក្បែរនោះក៏ញញឹមសម្លឹងទៅជុងវ៉ុន និងអ្នកម៉ាក់ដែលកំពុងអោបគ្នា តែក៏ក្រលៀសភ្នែកទៅមើលប៉ាជុងវ៉ុនបន្តិចក៏ឃើញថាគាត់កំពុងសម្លឹងមើលគេដែរ ។

« ឯង! មកនេះ » លោកយ៉ាងក៏ស្រាប់តែហៅជេយ៍អោយទៅជិតគាត់

« ខ្ញុំ? » ជេយ៍ចង្អុលខ្លួនឯងដើម្បីបញ្ជាក់ថាគាត់ ហៅគេមែនឬអត់

« ឯងនឹងហើយមានអ្នកណាទៀត »

« បាទ » ជេយ៍ក៏ដើរទៅជិតគាត់តាមដែរគាត់ប្រាប់ទាំងមិនស្ទាក់ស្ទើរ ចំណែកជុងវ៉ុននិងម៉ាក់គេក៏នាំគ្នាងាកទៅមើលចង់ដឹងថាលោកយ៉ាងចង់ធ្វើអី ។

« អង្គុយចុះមោ » ជេយ៍មិននិយាយអីក៏អង្គុយចុះជិតគាត់ ។ លោកយ៉ាងស្រាប់តែលើកដៃទៅដាក់លើស្មារបស់ជេយ៍

ចាញ់ស្នេហ៍សិស្សប្អូន🤍Where stories live. Discover now