« គឺទៅជួយរៀបចំម្ហូបជាមួយគេឯណោះលោកយាយ ខ្ញុំនិងលោកតាឃាត់ដែរតែគេមិនស្តាប់» លោកយាយក៏ងក់ក្បាលទាំងញញឹមតិចៗតែមិនបានឆ្លើយតបអ្វីទេ ។
« លោកស្រីលោកប្រុសម្ហូបរៀបចំរួចរាល់អស់ហើយ »
« អឹម តោះយើង » លោកយាយនិយាយហើយ គ្រប់គ្នាក៏នាំគ្នាចេញពីបន្ទប់ទទួលភ្ញៀវទៅបន្ទប់ស្រស់ស្រូបអាហារ ។ ដោយសារតែផ្ទះនេះធំទើបរៀបចំបន្ទប់មួយៗដាច់ដោយឡែកពីគ្នា ។
ក្រោយពីគ្រប់គ្នាមកដល់ហើយក៏ចូលទៅអង្គុយតាមតុ តែមិនឃើញសូន៊ូទើបស៊ុងហុនក៏ងាកទៅសួរ ម៉ែដោះដែលឈរក្បែរនោះ។
« ម៉ែដោះចុះឯណាសូន៊ូ? »
« អរ គឺអ្នកប្រុសសូន៊ូគាត់កំពុងធ្វើទឹកផ្លែឈើនៅផ្ទះបាយអ្នកប្រុសតូច ពួកខ្ញុំចង់ជួយគាត់ដែរតែគាត់ថាគាត់ធ្វើម្នាក់ឯងបាន ហើយគាត់ក៏អោយពួកខ្ញុំមកទីនេះមុន »
« អឺ..លោកតាលោកយាយខ្ញុំសុំទៅរកគេនៅទីនោះបន្តិចសិនណា៎ »
ក្រោយស៊ុងហុនចេញទៅបាត់តុបាយក៏សល់តែលោកតាលោកយាយ នឹងអ្នកឯទៀតដែលនៅឈរក្បែរនោះ ។
« ក្មេងម្នាក់នេះមើលទៅឧស្សាហ៍ណាស់ » លោក យាយក៏និយាយឡើងធ្វើអោយគ្រប់គ្នាងាកមករកគាត់ ។
« ត្រូវហើយលោកស្រី មិនត្រឹមតែឧស្សាហ៍ទេថែម ទាំងមានចរិករម្យទមគួរអោយស្រលាញ់ទៀតផង »
« ជាក្មេងប្រុសតែចេះការងារផ្ទះបាយ ថែមទាំងទន់ភ្លន់ដូចជាក្មេងស្រី ចៅប្រុសខ្ញុំរើសមនុស្សមិនខុសទេ»
« អេ៎! នេះអូនដឹងថាគេជាក្មេងប្រុសហ៎? នៅដឹងថាគេបែបណាទៀត មិនទាន់បានជួបគេផង! »
« បងគិតថាអូនមិនដឹងអីហើយព្រមនៅស្ងៀមៗមែនទេ អូនខលទៅសួរកូនប្រុសអូនអោយគេនិយាយប្រាប់អូនគ្រប់យ៉ាងពីក្មេងម្នាក់នឹងអស់ហើយ នៅតែមុខគេប៉ុណ្ណោះដែលអូនមិនទាន់ឃើញ »
« ស្អាតខ្លាំងណាស់លោកស្រី ស្អាតជាងស្រីៗមួយចំនួនទៅទៀត »
« មែនហើយគាត់នឹងអ្នកប្រុសតូចសមគ្នាណាស់ »
ក្មេងក្មាងដែលឈរជិតម៉ែដោះនាំគ្នាលូកមាត់លើកសរសើរពីសូន៊ូ ធ្វើអោយលោកយាយកាន់តែចង់ឃើញចង់ជួបមនុស្សពិតព្រោះតែរឿងដែលគាត់ដឹងឮពីក្មេងម្នាក់នេះ សុទ្ធតែជារឿងល្អ គ្រប់គ្នាដែល និយាយពីគេមានតែពាក្យសរសើរមិនដាច់ពីមាត់
គិតចុះគិតឡើងក៏ស្រាប់តែនឹកឃើញគំនិតមួយ ។
« បន្តិចទៀតពេលពួកគេមកដល់ ខ្ញុំនិយាយអ្វីឬធ្វើអ្វីអ្នកទាំងអស់គ្នាត្រូវតែស្ងាត់មាត់ ស្តាប់បានទេ » គ្រប់គ្នាក៏ងក់ក្បាលស្តាប់តាមសម្តីលោកស្រីធំ ទោះមិនដឹងគាត់ចង់ធ្វើអីក៏ដោយ មានតែស្របតាម ។
« នេះអូនចង់ធ្វើអី? »
« បងកុំបារម្ភអូនគ្រាន់តែចង់សាកចិត្តក្មេងៗលេង
ប៉ុណ្ណោះ »
« អោយស្រួលបួលណា លេងល្មមៗបានហើយ ប្រយ័ត្នក្មេងយំ »
« ទុកចិត្តចុះ គ្រាន់តែធ្វើដូចជាមិនដឹងមិនឮទៅហើយកុំបញ្ចេញប្រតិកម្មអោយគេសង្ស័យទៅបានហើយ »
YOU ARE READING
ចាញ់ស្នេហ៍សិស្សប្អូន🤍
Romanceផាក ស៊ុងហុន និស្សិតឆ្នាំទីបីនៅសកលវិទ្យាល័យសេអ៊ូល ជាសិស្សប្រុសមានមន្តស្នេហ៍ សង្ហា គ្រាន់តែនៅស្ងៀមៗ ក៏អាចឆក់យកបេះដូងពីសិស្សប្រុសស្រីបានដោយងាយ ក្នុងចំណោមនាក់ទាំងអស់នោះក៏មាន សិស្សប្រុសឆ្នាំទីមួយម្នាក់សម្បុរសស្បែកម៉ដ្ឋដូចកូនង៉ែត ជាមនុស្សរីករាយ រួសរាយរាក់...
ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៥៦🌻
Start from the beginning
