« អត់ទេ ខ្ញុំចង់នៅជួយលោកយាយវិញ អោយឆាប់រួច»
« ចឹងក៏បាន យ៉ាប់ណាស់អាល្អិតឯងនេះ » យាយនិងចៅក៏នៅជួយគ្នាធ្វើទាល់តែរួចរាល់ ។ ក្រោយពីម្ហូបរួចរាល់ហើយលោកយាយក៏ប្រាប់អោយក្មេងៗក្នុងផ្ទះរៀបចំយកទៅដាក់នៅតុបាយ ឯគាត់ក៏សុំទៅសម្អាតខ្លួនផ្លាស់សម្លៀបបំពាក់សិន ដោយខ្លាចថាមានក្លិនមិនល្អព្រោះគាត់នៅផ្ទះបាយធ្វើម្ហូបយូរដែលហើយ ។ ឯស៊ុងហុនក៏ដើរទៅរកលោកតាគេនឹងសូន៊ូវិញ ។
« ស៊ុងហុនឯណាយាយឯង »
« គាត់ទើបតែធ្វើម្ហូបរួចរាល់ពេលនេះទៅសម្អាតខ្លួន ប្តូរសម្លៀកបំពាក់បាត់ហើយលោកតា ចំណែកម្ហូបអ្នកឯទៀតកំពុងរៀបចំយកទៅដាក់លើតុហើយ ចាំពេលលោកយាយចុះមកវិញចាំទៅញ៊ាំទាំងអស់គ្នា »
« អឺ..ចឹងខ្ញុំសុំទៅជួយរៀបចំម្ហូបជាមួយអ្នកឯទៀតសិនហើយ »
« មិនបាច់ទេសូន៊ូអូននៅអង្គុយទីនេះហើយ »
« មែនហើយចៅ មិនបាច់ធ្វើទេយ៉ាងណាក៏ចៅជាភ្ញៀវ អោយអ្នកផ្សេងៗគេរៀបចំទៅ »
« អោយខ្ញុំទៅជួយទៅណា ខ្ញុំមិនទម្លាប់នៅស្ងៀមទេ មិនបានជួយធ្វើម្ហូបលោកយាយទៅហើយ យ៉ាងណាក៏បានជួយទៅរៀបចំលើកម្ហូបមកដាក់លើតុដែរ ខ្ញុំសុំទៅសិនហើយ » បញ្ចប់សម្តីសូន៊ូក៏រត់ទៅបាត់មិនអោយពីរនាក់តាចៅនេះឃាត់ទាន់ ។
« ក្មេងនេះ! ចរិកគួរអោយស្រលាញ់ណាស់ »
« សង្សារខ្ញុំចឹងហើយលោកតា »
« មិនបាច់បញ្ជាក់ច្រើនដងទេយើងដឹងថាជាសង្សារឯងហើយ អាចៅនេះ »
« ហេហេ ទើបតែមានសង្សារលើកទីមួយត្រូវតែនិយាយអោយច្រើនតិចហើយ លោកតាកុំប្រកាន់ខ្ញុំអី» លោកតាក៏ក្រវីក្បាលហួសចិត្តនឹងចៅគាត់ម្នាក់ នេះ ។
តានិងចៅនៅអង្គុយនិយាយគ្នាមួយសន្ទុះលោកយាយក៏ដើរមក ។
« ទាំងតាទាំងចៅនិយាយអីនឹងដូចជាសប្បាយដល់ហើយ »
« អ៊ាវលោកយាយ លោកយាយរួចរាល់ហើយហ៎ »
« អឹម »
« បងនឹងចៅកំពុងនិយាយដើមយាយវាឯងនឹង »
« ហ៊ើយនិយាយចុះខ្ញុំខ្ចិលប្រកាន់ណាស់ តែថា ឯណាសង្សារឯង »
ESTÁS LEYENDO
ចាញ់ស្នេហ៍សិស្សប្អូន🤍
Romanceផាក ស៊ុងហុន និស្សិតឆ្នាំទីបីនៅសកលវិទ្យាល័យសេអ៊ូល ជាសិស្សប្រុសមានមន្តស្នេហ៍ សង្ហា គ្រាន់តែនៅស្ងៀមៗ ក៏អាចឆក់យកបេះដូងពីសិស្សប្រុសស្រីបានដោយងាយ ក្នុងចំណោមនាក់ទាំងអស់នោះក៏មាន សិស្សប្រុសឆ្នាំទីមួយម្នាក់សម្បុរសស្បែកម៉ដ្ឋដូចកូនង៉ែត ជាមនុស្សរីករាយ រួសរាយរាក់...
ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៥៦🌻
Comenzar desde el principio
