« អូនទៅឈរនៅទីនោះសិនទៅណា ព្រោះអូន នៅភ័យមិនទាន់បាត់ ទុកអោយបងជាអ្នកទៅមើល» សូន៊ូស្តាប់បង្គាប់ក៏ដើរចេញពីកណ្តាលថ្នល់ទៅឈរ នៅកៀនថ្នល់វិញ ឯស៊ុងហុនក៏ប្រញ៉ាប់រត់ទៅមើលអ្នកដែលនៅក្នុងឡាន មិនដឹងជាមានគ្រោះថ្នាក់អីធ្ងន់ធ្ងរឬអត់ ។
« សុំផ្លូវបន្តិច » ដោយសារតែមនុស្សរោមមើលច្រើនទើបគេដើរទៅសុំអោយអ្នកទាំងនឹងជៀសផ្លូវអោយគេបានចូលទៅ ។ ត្បិតថាមានមនុស្សរោមមើលច្រើនមែនតែមិនមាននរណាម្នាក់ហ៊ានចូលទៅជួយអ្នកក្នុងឡានទេ។ ស៊ុងហុនជ្រៀតចូលមកដល់មិនចាំយូរក៏ប្រញ៉ាប់ទៅបើកទ្វារឡាន បើកមកក៏ឃើញអ្នកនៅក្នុងឡានជាមនុស្សប្រុសកំពុងដេកផ្កាប់មុខនឹងចង្កូតឡាន ។
« លោក! លោក! លោកយ៉ាងមិចទៅហើយ ដឹងខ្លួនឡើង » ទោះជាស៊ុងហុនខំអន្រួនខំហៅយ៉ាងណាក៏គាត់មិនភ្ញាក់ដែរ មើលទៅប្រហែលជាសន្លប់បាត់ទៅហើយ ។ ស៊ុងហុនក៏ងាកមើលក្នុងឡាន ក្រែងមានអ្នកណាផ្សេងទៀតតែងាកទៅក៏មិនឃើញ នរណា បែរជាក្រលៀសភ្នែកទៅចំរូបថតដែលភ្ជួរ លើកញ្ចក់ឡាន គេមើលហើយមើលទៀតខ្លាច មើលច្រឡំព្រោះរៀងងងឹតដែរ តែកាន់តែសម្លឹងកាន់តែច្បាស់នោះជារូបរបស់គេជាមួយប៉ាម៉ាក់តាំងពីគ្រួសារគេនៅជួបជុំគ្នា ។
« ប៉ា!! » ស៊ុងហុនស្រែកមួយវាសរួចក៏ព្យាយាមទាញមុខអ្នកដែលកំពុងសន្លប់នោះមកមើលអោយកាន់តែច្បាស់ ។ ពេលដែលឃើញហើយវាច្បាស់ពិត មែន ជាប៉ារបស់គេពិតមែន ទោះជាបែកគ្នាយូរតែគេនៅចាំប៉ាគេច្បាស់ណាស់ ។
« ប៉ា! ប៉ាដឹងខ្លួនឡើង ប៉ាយ៉ាងមិចទៅហើយប៉ា! » គេនិយាយហើយក៏ស្ទុះស្ទាគ្រាគាត់ចេញពីកៅអីខាងមុខរួចបើកទ្វារខាងក្រោយដាក់គាត់អោយអង្គុយនៅទីនោះ ចំណែកគេក៏ឡើងមកអង្គុយខាងមុខកន្លែងបើកឡាន រួចប្រាប់អោយអ្នកគ្រប់គ្នាជៀសផ្លូវអោយគេបើកចេញទៅបាន។ ឡានបុកត្រូវដើមឈើខូចតែផ្នែកខាងមុខប៉ុណ្ណោះ តែនៅអាចបើកបាន ណាមួយឡានគេនៅផ្សារទំនើបឯណោះ ។
គ្រប់គ្នាក៏នាំគ្នាជៀសផ្លូវ ឯស៊ុងហុនក៏បើកមកកន្លែងដែលសូន៊ូកំពុងតែឈរ ។
« សូន៊ូ! អូនឆាប់ឡើងឡានមក ប្រញ៉ាប់យកគាត់ ទៅពេទ្យ »
« បងស្គាល់គាត់ដែលឬ? »
YOU ARE READING
ចាញ់ស្នេហ៍សិស្សប្អូន🤍
Romanceផាក ស៊ុងហុន និស្សិតឆ្នាំទីបីនៅសកលវិទ្យាល័យសេអ៊ូល ជាសិស្សប្រុសមានមន្តស្នេហ៍ សង្ហា គ្រាន់តែនៅស្ងៀមៗ ក៏អាចឆក់យកបេះដូងពីសិស្សប្រុសស្រីបានដោយងាយ ក្នុងចំណោមនាក់ទាំងអស់នោះក៏មាន សិស្សប្រុសឆ្នាំទីមួយម្នាក់សម្បុរសស្បែកម៉ដ្ឋដូចកូនង៉ែត ជាមនុស្សរីករាយ រួសរាយរាក់...
ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៥២🌻
Start from the beginning
