« ប្រកដជាបាន ហើយរឿងថ្លៃចំណាយគ្រប់យ៉ាងខ្ញុំជាអ្នកចាត់ការទាំងអស់ ពួកឯងគ្រាន់តែត្រៀមសម្រៀកបំពាក់ទុកស្លៀកពាក់ទៅបានហើយ ស្អែកព្រឹកខ្ញុំនឹងទៅយកនៅអាផាតមេនឯងណាប្រាប់មិត្តឯងផ្សេងទៀតអោយទៅចាំទីនោះតែម្តងទៅ នឹង
ងាយស្រួលចេញទៅទាំងអស់គ្នាតែម្តង »
( អូខេសិស្សច្បងសម្រេចតាមសិស្សច្បងចុះ )
« ចឹងបានហើយណា ស្អែកជួបគ្នា កុំភ្លេចបបួលជុងវ៉ុនអោយបានណា »
( ទុកចិត្តលើខ្ញុំចុះ លាហើយសិស្សច្បង បាយៗ )
ក្រោយនិយាយជាមួយសូន៊ូរួចរាល់ហើយ ជេយ៍ក៏បិទទូរស័ព្ទទុកវិញ តែងាកមកមើលមុខមិត្តភក្តិគេគឺកំពុងសម្លឹងមកគេគ្រប់គ្នា
« វាយ៉ាងមិចពួកឯងមកសម្លឹងមុខយើងនឹង »
« គ្មានស្អីទេស ចឹងស្អែកឯងមកយកពួកយើងដែរហ៎» ហ៊ីស៊ឺង
« អឺ យើងយកឡានធំទៅតែម្តងនឹងបានជិះគ្រប់គ្នា មិនចាំបាច់ឡានច្រើនរញ៉េរញ៉ៃ » ជេយ៍
« តែថាឯងនិយាយជាមួយសូន៊ូអំបាញ់មិញ យើងឮឯងនិយាយមិត្តផ្សេងទៀត ក្រែងមានតែសូន៊ូនិងជុងវ៉ុនតើហី?» ស៊ុងហុន
« អរ សូន៊ូគេថាគេសុំនាំមិត្តគេពីរនាក់ទៀតទៅដែរ»ជេយ៍
« អ្នកណា!? » ស៊ុងហុន
« យី! ឯងមកសួរយើង យើងមិចនឹងដឹងបើគេមិនបានប្រាប់ផង ស្អែកពេលទៅដឹងហើយ កុំឆ្ងល់ច្រើនពេក » ជេយ៍
« សង្ស័យតែអាល្អិតនោះទេ » ស៊ុងហុននិយាយ
តិចៗ
« អាល្អិតណា? » ជេកនិងហ៊ីស៊ឺងសួរដំណាលគ្នា
« អាល្អិតដែរទៅលេងហ្គេមជាមួយសូន៊ូ និងជុងវ៉ុនថ្ងៃនោះដែរហ៎!»
« ម្នាក់ណា? » ជេក
« អឺមែនយើងភ្លេចគិតថ្ងៃនោះពួកឯងទៅពេទ្យ
បាត់ទើបមិនបានឃើញគេ » ស៊ុងហុននិយាយហើយក៏អស់សំណើចបន្តិច ព្រោះតែនឹកឃើញដល់ពេលនោះ
« សើចស្អី! យើងមិនទាន់បានជំរះបញ្ជីជាមួយឯងរឿងនឹងផង នៅមានមុខមកសើចយើងទៀត ហើយឯងសើចស្អីដែរជេក! » ហ៊ីស៊ឺងសម្លក់មុខមិត្តគេទាំងពីរដែលអង្គុយសើច អត់តែជេយ៍ដែលមិនដឹងរឿងថ្ងៃនោះនៅធ្វើមុខឆ្ងល់ អត់មិនបានក៏សួរ
« នែ៎ កាលថ្ងៃនឹងវាយ៉ាងមិចខ្លះហា៎ យើងដឹងត្រឹមតែពួកឯងទៅពេទ្យ តែថាពួកឯងទៅធ្វើអី? » ជេយ៍
« គឺស៊ុងហុននឹងណា គេវាយគ្រាប់ប៉េងប៉ុងត្រូវអាប្អូនហ៊ីស៊ឺង ហាហាៗ » គ្រាន់តែស្តាប់ជេកនិយាយចប់ជេយ៍ក៏ផ្ទុះសំណើចឡើងម្នាក់ទៀត
« សើចទៅ! សើចទៅពួកឯង ចាំមើលតែដល់វេនពួកឯងវិញណា យើងឈប់និយាយជាមួយពួកឯងហើយ » ហ៊ីស៊ឺងក៏ងាកទៅទាញទូរស័ព្ទយកមកចុច ចំណែកបីនាក់នេះក៏នៅសើចបន្ត មិនដឹងជាកំប្លែងអីណាស់ណាទេ សើចលើគំនរទុកមិត្ត🌚 ។
បានមួយសន្ទុះគ្រូក៏ចូលមកបង្រៀនទើបពួកគេនាំគ្នាអង្គុយរៀនដូចធម្មតា ។
YOU ARE READING
ចាញ់ស្នេហ៍សិស្សប្អូន🤍
Romanceផាក ស៊ុងហុន និស្សិតឆ្នាំទីបីនៅសកលវិទ្យាល័យសេអ៊ូល ជាសិស្សប្រុសមានមន្តស្នេហ៍ សង្ហា គ្រាន់តែនៅស្ងៀមៗ ក៏អាចឆក់យកបេះដូងពីសិស្សប្រុសស្រីបានដោយងាយ ក្នុងចំណោមនាក់ទាំងអស់នោះក៏មាន សិស្សប្រុសឆ្នាំទីមួយម្នាក់សម្បុរសស្បែកម៉ដ្ឋដូចកូនង៉ែត ជាមនុស្សរីករាយ រួសរាយរាក់...
ចាញ់ស្នេហ៍សិស្សប្អូន🌻ភាពទី៤៤🌻
Start from the beginning
