« មែនហើយ » ជេកនិងហ៊ីស៊ឺងនិយាយព្រមគ្នារួចក៏ងាកទៅញ៉ាក់ភ្នែកដាក់គ្នាជាមួយស៊ុងហុន
« យើងវាដឹងចរិកពួកឯងច្បាស់ណាស់ រឿងនឹងយើងជាអ្នកចាត់ចែង ប៉ាយើងមានរីសតមួយនៅទីនោះ ចាំយើងប្រាប់អោយគាត់រៀបចំអោយម៉ាស្អាតតែម្តង តែថាពួកឯងត្រូវបិទមាត់អោយជិតវើយ តែបែកការមុនពេល ហើយគំរោងយើងបរាជ័យយើងចាប់បោះពួកឯងចូលសមុទ្រអោយឆ្លាមសុីមិនខាន »
« តែថាឯងមិនទាន់ប្រាប់គំរោងដែលឯងរៀបចំនឹងផងពួកយើងមិចនឹងដឹង » ជេក
« រឿងនឹងចេញទៅផ្ទះចាំយើងប្រាប់ ពេលនេះយើងត្រូវខលទៅសូន៊ូដើម្បីបបួលពួកគេសិន ពួកឯងស្ងាត់មាត់ » ជេយ៍និយាយរួចក៏ទាញទូរស័ព្ទយកមកខលទៅសូន៊ូ ប្រហែលជាចុចខលបានបន្តិចសូន៊ូក៏លើកទទួល
( អាឡូ សិស្សច្បង ខលមកខ្ញុំមានការអីមែនទេ )
« អាឡូសូន៊ូ ពេលនេះនៅជិតជុងវ៉ុនដែរទេ បើកំពុងនៅជិតគេ ឯងចេញអោយឆ្ងាយពីគេសិនមោ? »
( អូខេ សិស្សច្បងចាំបន្តិច )
( សិស្សច្បងខ្ញុំមកដល់ក្រៅថ្នាក់ហើយសិស្សច្បងមានការអីនិយាយមក )
« អឺ ឯងដឹងហើយមែនទេរឿងដែលសាលាអោយឈប់៣ថ្ងៃនោះ »
( មែនហើយសិស្សច្បង ជុងវ៉ុនទើបតែប្រាប់ខ្ញុំហើយ )
« អឺ ខ្ញុំចង់បបួលអ្នកទាំងពីរទៅលេងសមុទ្រស្អែកនេះគិតយ៉ាងមិចដែរ »
( អាយ! ពិតមែនឬសិស្សច្បង ប្រសើរណាស់ខ្ញុំខានទៅលេងសមុទ្រយូរហើយ តែថាមិត្តសិស្សច្បងទៅដែរទេ? )
« ទៅៗទាំងអស់គ្នានឹង ឯងចាំជួយបបួលជុងវ៉ុនអោយបានផងណា ព្រោះខ្ញុំ...»
( ព្រោះអីទៅសិស្សច្បង? )
« គឺខ្ញុំនឹងរៀបគំរោងការសារភាពប្រាប់ជុងវ៉ុននៅទីនោះ តែខ្ញុំត្រូវការឯងជួយខ្ញុំផងណា»
( ពិតមែនឬ? សិស្សច្បងនេះរ៉ូមេនតិចមែនទែនសុទ្ធតែសារភាពស្នេហ៍នៅសមុទ្រ មិត្តខ្ញុំនេះសំណាងដល់ហើយ រឿងជួយសិស្សច្បងកុំភ័យខ្ញុំប្រកដជាជួយស្រាប់ហើយ តែខ្ញុំអាចហៅមិត្តភក្តិខ្ញុំពីរនាក់ទៀតទៅដែរបានទេ? )
YOU ARE READING
ចាញ់ស្នេហ៍សិស្សប្អូន🤍
Romanceផាក ស៊ុងហុន និស្សិតឆ្នាំទីបីនៅសកលវិទ្យាល័យសេអ៊ូល ជាសិស្សប្រុសមានមន្តស្នេហ៍ សង្ហា គ្រាន់តែនៅស្ងៀមៗ ក៏អាចឆក់យកបេះដូងពីសិស្សប្រុសស្រីបានដោយងាយ ក្នុងចំណោមនាក់ទាំងអស់នោះក៏មាន សិស្សប្រុសឆ្នាំទីមួយម្នាក់សម្បុរសស្បែកម៉ដ្ឋដូចកូនង៉ែត ជាមនុស្សរីករាយ រួសរាយរាក់...
ចាញ់ស្នេហ៍សិស្សប្អូន🌻ភាពទី៤៤🌻
Start from the beginning
