ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៤៣🌻

Start from the beginning
                                        

« ត្រូវហើយ ញ៊ាំបាយៗ ជុងវ៉ុនញ៊ាំបាយឈប់សម្លឹងមុខយើង! » សូន៊ូយកដៃទៅរុញមុខមិត្តគេដែលកំពុងសម្លឹងគេនោះចេញ ជុងវ៉ុនក៏ព្រមញ៊ាំបាយឈប់ដេញដោលទៀត ចំណែកប៉ុន្មានអ្នកដែលជួយ
ថែមល្បោយមិញនេះក៏ឈប់មាត់ដូចគ្នា ចំណែកសូន៊ូនិងស៊ុងហុនក៏មើលមុខគ្នាបែបធូរចិត្តបន្តិចទើបញ៊ាំបាយបន្ត ។ ក្រោយញ៊ាំរួចរាល់គ្រប់គ្នាក៏បំបែកគ្នាទៅតាមអាគាររៀងខ្លួន ។

ពេលនេះសូន៊ូនិងជុងវ៉ុនកំពុងតែដើរទៅថ្នាក់របស់ពួកគេ តែជុងវ៉ុននៅតែមិនអស់ចិត្តជាមួយរឿងមិញនេះ

« ឯងប្រកដហើយហេសថាគ្មានអី? »

« យី! ហើយឯងនៅមិនទាន់ឈប់គិតរឿងនឹងទៀត»

« មកពីឯងជាមួយគាត់ធ្វើខ្លួនគួរអោយសង្ស័យ »

« ថាគ្មានអីទេ ឯងគិតតែខ្លួនឯង »

« អឺ! តែចាំសម្តីយើងកុំឆាប់ទន់ចិត្តជាមួយគាត់ឮទេ អោយគាត់ដឹងថាមិត្តយើងនេះមិនមែនចិត្តងាយទេ »

« អឺៗ បានហើយឈប់និយាយរឿងនឹង ដើរអោយលឿនទៅ ប្រយ័ត្នគ្រូចូលថ្នាក់មុនបានឈរក្រៅ
ថ្នាក់ទាំងពីរនាក់ទៅ ម៉ោងនេះប៉ះគ្រូកាចផង »

« មែនហើយ មិចក៏យើងភ្លេចទៅកើត តោះៗ » និយាយរួចពួកគេក៏នាំគ្នារត់ទៅតែម្តង

SKIP

ទីង ទីង៚

« យ៉េ!ចេញលេងហើយ » គ្រាន់តែឮកណ្តឹងរោទិ៍ឡើង សូន៊ូនេះក៏សប្បាយអរជាងគេជាងឯងតែម្តង ព្រោះត្រូវទៅជួបសំណព្វចិត្តលើដំបូលអាគារ គេងើបឈរបម្រុងចេញពីតុទៅហើយតែក៏ត្រូវឈប់វិញព្រោះតែអ្នកគ្រូហៅគេ

« សូន៊ូ ឯងទៅណា? »

« បាទអ្នកគ្រូ គឺខ្ញុំទៅក្រៅ ក្រែងចេញលេងហើយមិនចឹងអ្នកគ្រូ »

« ឯងធ្វើកិច្ចការដែលគ្រូដាក់អោយហើយឬនៅ?»

« អឺ..នៅទេអ្នកគ្រូ »

« បើធ្វើមិនហើយ មិនអោយចេញទៅណាទេ » ឮពាក្យដែលអ្នកគ្រូនិយាយហើយសូន៊ូក៏ចំហមាត់ធ្វើមុខដូចចង់យំ

« អ្នកគ្រូ.... »

« មិនបាច់មកអ្នកគ្រូអីទេ អង្គុយធ្វើវិញភ្លាម ចំណែកអ្នកផ្សេងទៀតក៏ដូចគ្នា អ្នកណាធ្វើមិនហើយហាមចេញពីថ្នាក់ អ្នកណាដែលធ្វើហើយចេញចុះ ចូលរៀនវិញគ្រូយក » អ្នកគ្រូនិយាយផ្តាំប៉ុន្នឹងហើយគាត់ក៏ដើរចេញទៅ នៅសល់តែពួកកូនសិស្ស
ដែលកំពុងរអ៊ូលាន់ពេញថ្នាក់ រួមទាំងសូន៊ូដែលឈរពេបមិនសុខចិត្ត រាល់ដងពេលគេគ្មានត្រូវណាត់ជួបអ្នកណាមិនដែរចឹងទេ តែដល់ថ្ងៃនេះគេត្រូវទៅជួបស៊ុងហុនបែរជាចឹងទៅវិញ ឥឡូវធ្វើយ៉ាងមិច ឈរគិតៗក៏ងាកទៅឃើញមិត្តដែលកំពុងបិទ
សៀវភៅទុក។

« ជុងវ៉ុនហា៎...»

« យ៉ាងមិច!»

« ឯងធ្វើហើយនៅ »

« ហើយៗ »

« សុំចម្លងតិចមោណា »

« យីក៏លេងក្រឡាចេះមេសហា៎ស យើងខំធ្វើឯងមកចម្លងស្រួលៗមិច!»

« ឥឡូវសួរថាអោយចម្លងអត់? »

« យកទៅ » មិត្តភក្តិគឺបែបនឹងមាត់និយាយផ្សេងតែទង្វើផ្សេង ។ មិនចាំយូរសូន៊ូក៏ប្រញ៉ាប់យកមកចម្លង ។

« ហើយឯងប្រញ៉ាប់ទៅណា សរសេរញ៉ាប់ស្អេក »

« គ្មានអីទេ យើងគ្រាន់តែចង់ទៅដើរលេងនៅក្រៅថ្នាក់នឹងណា » (កុហកទៀតហើយ)

« យ៉ាប់ណាស់ឯងនេះ »

« អើយរួចហើយ អរគុណណាមិត្តសម្លាញ់យើងទៅសិនហើយ » និយាយរួចសូន៊ូក៏រត់ចេញទៅតែម្តង មកដល់ក្រៅថ្នាក់ក៏ស្រាប់តែវាក់អើនឹងនីគីដែលមកពាំងផ្លូវគេមិនអោយរត់ទៅទៀត ។ ការពិត
ទៅនីគីមកឈរចាំសូន៊ូតាំងពីទើបចេញលេង
ឯណោះតែឃើញសូន៊ូកំពុងតែធ្វើកិច្ចការគេក៏ឈរចាំសិន គេខំទិញការ៉េមដែលសូន៊ូចូលចិត្តមក
អោយសូន៊ូទៀតផង

« សូន៊ូ! ទីបំផុតឯងចេញមកហើយ នេសការ៉េមដែលឯងចូលចិត្ត ខ្ញុំទិញយកមកអោយឯងណា ដោយសារតែចាំឯងចេញមកយូរពេកវារៀងរលាយបន្តិចហើយ តែមិនអីទេនៅញ៊ាំបាន » នីគីនិយាយទាំងញញឹមរួចក៏ហុចការ៉េមអោយសូន៊ូ តែសូន៊ូ
ហាក់មិនបានចាប់អារម្មណ៍ទេ ព្រោះគេកំពុងតែប្រញ៉ាប់

« នីគីសុំទោសណាខ្ញុំមានការប្រញ៉ាប់ ឯងញ៊ាំចុះណា អរគុណដែលខំទិញអោយតែខ្ញុំប្រញ៉ាប់ពិតមែន»

« អឺ....ឯងមិនយកក៏មិនអីដែរ តែឯងទៅណាចាំខ្ញុំជូនទៅ »

« អា៎! កុំអីៗ មិនបាច់ទេ ខ្ញុំទៅសិនហើយណា បាយៗ » និយាយហើយសូន៊ូក៏រត់ទៅរ៉ុយ ឯនីគីក៏រៀងអន់ចិត្តដែរព្រោះគេខំតាំងចិត្តទៅទិញការ៉េមនេះមក
អោយសូន៊ូ តែសូន៊ូបែរជាមិនយក។ នីគីក៏ស្រាប់តែឆ្ងល់ឡើងភ្លាមៗថាសូន៊ូគេប្រញ៉ាប់ទៅណា មើលទៅដូចជាមានរឿងបន្ទាន់ណាស់ចឹង ដោយសារតែចិត្តបារម្ភខ្លាចគេមានរឿងអី នីគីក៏សម្រេចចិត្តរត់ទៅតាមសូន៊ូដែរ.......

ចាញ់ស្នេហ៍សិស្សប្អូន🤍Where stories live. Discover now