ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៤៣🌻

Comenzar desde el principio
                                        

« អេ៎! អ្នកទាំងពីរយ៉ាងមិចនឹងខ្ញុំឃើញអង្គុយញញឹមដាក់គ្នាម្ងៃហើយនេះ! » គ្រាន់តែជុងវ៉ុននិយាយហើយគ្រប់គ្នាក៏ងាកមកមើលមុខគេ រួចក៏ងាកទៅមើលអ្នកដែលជុងវ៉ុនសំដៅលើ ។

« ឯងនិយាយពីអ្នកណា? »

« មានអ្នកណាទៀតគឺឯងជាមួយគាត់នឹងហើយ » ជុងវ៉ុននិយាយទាំងភ្នែកងាកទៅសម្លឹងស៊ុងហុន

« មាន..មានឯណា យើងមិនបានញញឹមដាក់
គាត់ទេ យើងញញឹមម្នាក់ឯងតើ! »

« ឯងគិតថាយើងល្ងង់ មុនពេលពួកគាត់មកមុខឯងអោយក្រញ៉ូវ តែគ្រាន់តែគាត់មកដល់មុខអោយរីកដូចនំបុ័ងត្រូវទឹក មានរឿងអីលាក់បាំងឬក៏អត់នឹង»

« គ្មានទេ! » សូន៊ូក៏ប្រញ៉ាប់ប្រកែកទៅមិត្តវិញ

« មែនហើយជុងវ៉ុនពួកយើងគ្មានអីលាក់បាំងទេ » ស៊ុងហុន

« ខ្ញុំក៏យល់ថាអ្នកទាំងពីរប្លែកដែរ » ជេក

« ខ្ញុំក៏ចឹងដែរ / មែនហើយ » ជេយ៍និងហ៊ីស៊ឺងក៏មកបន្តកន្ទុយពីក្រោយជេក (ពួកបន្ថែមល្បោយ🌚)

« អេ៎! អ្នកទាំងអស់គ្នាយ៉ាងមិចនឹងពួកយើងទាំងពីរនាក់គ្មានរឿងអីលាក់បាំងនឹងអ្នកទាំងអស់គ្នាទេ » សូន៊ូ

« អូត្រូវហើយ! យប់មិញសិស្សច្បងចាប់មិត្តខ្ញុំទៅធ្វើអីខ្លះ » ជុងវ៉ុនមិនខ្វល់នឹងពាក្យដែលសូន៊ូនិយាយតែក៏ងាកមកជំរិតសួរស៊ុងហុនវិញម្តង

« គឺ..ខ្ញុំគ្រាន់តែនាំគេទៅញ៊ាំបាយ ហើយក៏ជូនគេទៅអាផាតមិនវិញតែប៉ុន្នឹង មែនទេសូន៊ូ! »

« ត្រូវហើយៗ » សូន៊ូក៏ឆ្លើយយល់ស្រប

« អេ៎ក្រែងឯងប្រាប់យើងថាសូន៊ូគេគេង—» ស៊ុងហុនមិនអោយជេយ៍និយាយតទៀតបានក៏យកសាច់មួយដុំធំក្នុងចានគេមកញុកមាត់ជេយ៍ គេភ្លេចគិតទៅថាយប់មិញគេបានខលទៅប្រាប់ជេយ៍ បើជេយ៍និយាយចេញមកច្បាស់ជាបែកការជាមិនខាន

« ឯងចូលចិត្តវាមិនចឹងយើងអោយឯង ញ៊ាំអោយច្រើនៗទៅ » ពេលនេះជេយ៍ក៏និយាយលែងចេញតែម្តងព្រោះតែសាច់នៅពេញមាត់ គេបានត្រឹមតែសម្លក់មុខស៊ុងហុន

« បានហើយអ្នកទាំងអស់គ្នាឈប់ឆ្ងល់ទៀតទៅពួកខ្ញុំគ្មានរឿងអីលាក់បាំងទេ ដូចទាំងអស់គ្នាដឹងចឹងថាខ្ញុំកំពុងតាមញ៉ែសូន៊ូ រឿងវាមានតែប៉ុន្នឹងគ្មានអីផ្សេងទៀតទេ មោះៗញ៊ាំបាយៗ ចូលរៀនឥឡូវហើយ » ស៊ុងហុនក៏និយាយកុំអោយគ្រប់គ្នាសង្ស័យទៀត

ចាញ់ស្នេហ៍សិស្សប្អូន🤍Donde viven las historias. Descúbrelo ahora