« ទិញមកអោយឯងនឹង »
« អេ៎! នេះកុំប្រាប់ណាថាចង់មកសារភាពស្នេហ៍ »
« សារភាពក្បាលឯងអី យើងយកឯងរន្ទះបាញ់ហើយ យើងស្រលាញ់តែអូនវ៉ុនយើងទេ »
« អូនវ៉ុន.... » ស៊ុងហុនធ្វើជានិយាយត្រាប់តាមមិត្ត ដោយបង្អូសសម្លេងវែងអន្លាយ
« ឌឺនឹងតិចអត់ជួយលូវនឹង »
« ធ្វើលេងតិចតួចតើ ឥឡូវចូលសាច់ការវិញ ផ្កានឹងឯងទិញអោយអ្នកណា »
« ក៏ប្រាប់ហើយតើថាយើងទិញអោយឯង គឺទិញអោយឯងយកទៅអោយសូន៊ូនោះអី »
« ហា៎ស! យើងនឹងហេសជាអ្នកយកទៅអោយគេ?» ស៊ុងហុនចង្អុលមកខ្លួនឯងទាំងភ្ញាក់ផ្អើល
« ត្រូវហើយ ឯងជាអ្នកញ៉ែឯងចង់អោយយើងជា
អ្នកយកទៅអោយ! មិនឆ្លាតសោះឯងនេះ »
« តែយើងមិនហ៊ានទេ »
« យី! បើឯងមិនក្លាហានញ៉ែកូនគេមិចនឹងបាន »
« អើយ! លើកដំបូងវើយលើកដំបូង »
« អឺ! លើកដំបូងនឹងហើយអោយក្លាហានឡើង »
« អើយ....អូខេ! »
« អោយចឹងឡើង នឹងបានសមជាផាក ស៊ុងហុន »
« តែថាគ្រាន់តែយកផ្កាអោយគេតែប៉ុន្នឹងទេឬ? »
« អឹម តែប៉ុន្នឹង »
« ហើយឯងចាំបាច់អោយយើងមកអោយលឿនធ្វើអី ? »
« គឺ...អោយឯងមកអោយលឿន អោយបានមុនម៉ោងចូលរៀននឹងណា អ្នកណាទៅដឹងថាឯងមកតាំងពីមេឃមិនទាន់ភ្លឺចឹង » គ្រាន់តែឮចម្លើយរបស់មិត្តគេហើយស៊ុងហុនហួសចិត្តដល់៨០តែម្តង
« ឯងដឹងទេពេលដែលឯងនិយាយប្រាប់យើងយប់មិញ ស្តាប់ទៅដូចជាឯងមានគំរោងធំខ្លាំងណាស់ចឹង ឡើងដល់ថ្នាក់យើងគិតពីវារហូតដល់ដេកមិនលក់ តែដល់អាពិតប្រកដវាតែប៉ុន្នឹង?យើងអត់បានដេកមួយយប់ណា ភ្នែកដូចផេនដាចឹងឯងមើលចុះ ហ៊ើយ! »
« មិនមែនកំហុសយើងទេ មកពីឯងរំភើបពេកទើបដេកមិនលក់ខ្លួនឯងសោះ តែកុំបារម្ភឯងនៅតែសង្ហារតើ គ្រាន់តែចាញ់យើងតិចកុំអន់ចិត្តអី » ជេយ៍និយាយរួចស៊ុងហុនក៏សម្លក់គេទៀតហើយ
«ឥឡូវបានហើយមោចង់ឈរទីនេះដល់ណាទៀត តោះ »
YOU ARE READING
ចាញ់ស្នេហ៍សិស្សប្អូន🤍
Romanceផាក ស៊ុងហុន និស្សិតឆ្នាំទីបីនៅសកលវិទ្យាល័យសេអ៊ូល ជាសិស្សប្រុសមានមន្តស្នេហ៍ សង្ហា គ្រាន់តែនៅស្ងៀមៗ ក៏អាចឆក់យកបេះដូងពីសិស្សប្រុសស្រីបានដោយងាយ ក្នុងចំណោមនាក់ទាំងអស់នោះក៏មាន សិស្សប្រុសឆ្នាំទីមួយម្នាក់សម្បុរសស្បែកម៉ដ្ឋដូចកូនង៉ែត ជាមនុស្សរីករាយ រួសរាយរាក់...
ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៣៤🌻
Start from the beginning
