« ខ្ញុំគិតថាពួកយើងលេងប៉ុន្នឹងបានហើយទៅរកអ្នកផ្សេងទៀតទៅល្អទេ »
« អ្នកផ្សេងទៀត? ក្រែងតែជុងវ៉ុនមួយតើ »
« អឺ! មែនហើយខ្ញុំភ្លេចប្រាប់ឯង គឺមិញនេះជួបពួកសិស្សច្បងគាត់មកលេងទីនេះដែរ ទើបនៅលេងទាំងអស់គ្នាតែម្តងទៅ »
« សិស្សច្បង? គ្មានម្នាក់ដែលធ្វើអោយឯងយំនោះទេមែនទេ?» គ្រាន់តែនីគីនិយាយហើយសូន៊ូក៏ទម្លាក់ទឹកមុខចុះ
« ក៏មានគាត់ដែរ តែកុំរំលឹករឿងនោះអីណា ចាត់ទុកថាវាគ្មានរឿងអីបានកើតឡើងទៅចុះ ខ្ញុំគ្មានអីពាក់ព័ន្ធនឹងគាត់ គាត់នៅដោយគាត់ខ្ញុំនៅដោយខ្ញុំ ឥឡូវទៅតែម្តងទៅខ្ញុំណែនាំអោយឯងស្គាល់ពួកគាត់ » សូន៊ូនិយាយហើយក៏ទាញដៃនីគីទៅរកអ្នកផ្សេងៗទៀត តែពេលដើរទៅដល់ក៏ឃើញតែជុងវ៉ុន ជេយ៍និងស៊ុងហុន មិនឃើញពីរនាក់ទៀត ។
« ជុងវ៉ុន សិស្សច្បង ហេតុអីមិនឃើញសិស្សច្បងជេក និង សិស្សច្បងហ៊ីស៊ឺង » សូន៊ូមកដល់ក៏សួរតែម្តងទាំងដៃនៅចាប់ដៃនីគីនៅឡើយព្រោះតែមិញនេះគេអូសនីគីមក ឯអ្នកដែលកំពុងតែលេងហ្គេមនោះក៏នាំគ្នាបែរមករក រួមទាំងស៊ុងហុនដែល តែអ្វីដែលស៊ុងហុនគេចាប់អារម្មណ៍នោះគឺដៃរបស់សូន៊ូ ក្នុងចិត្តក៏លួចគិតតើពីរនាក់នឹងត្រូវជាអ្វីនឹងគ្នា ហេតុអីស្និតស្នាលគ្នាម្លេះ
« អរ ពីរនាក់នឹងគេទៅមុនបាត់ទៅហើយព្រោះមានបញ្ហាតិចតួច » ជេយ៍
« អ៊ាវ! មិនទាន់បានលេងជាមួយពួកគាត់ផង » សូន៊ូនិយាយធ្វើមាត់ស្រួចតិចៗ ព្រោះតែស្តាយដែលពីរនាក់នោះទៅបាត់
« នែ៎! ហើយឯងនឹងនីគីនៅកាន់ដៃគ្នាយូរទៀតទេ » ជុងវ៉ុនដោយឃើញពីរនាក់នេះកាន់ដៃគ្នាមិនប្រលែងសោះទើបគេនិយាយបែបបង្អាប់មិត្ត ចំណែកសូន៊ូពេលដែលឮមិត្តនិយាយបែបនេះក៏ដឹងខ្លួនថាខ្លួនឯងភ្លេចលែងដៃនីគីវិញ ទើបប្រញ៉ាប់ប្រលែង
« គឺ អំបាញ់មិញយើងទាញដៃគេមកទើបភ្លេចប្រលែងទៅវិញ សុំទោសណានីគី » សូន៊ូតបមកមិត្តហើយទើបងាកទៅសុំទោសនីគី
« សុំទោសធ្វើអី ឯងចង់កាន់រហូតក៏ខ្ញុំមិនថាអីដែរ »
« អូ...ហូ... » ជុងវ៉ុនឮបែបនេះហើយក៏បង្អាប់មិត្តលើសដើម តែបើងាកមកមើលអ្នកដែលឈរស្តាប់គេនិយាយគ្នាឯណេះវិញក្រពុលមុខមិនតិចទេ ជេយ៍ក៏លួចងាកទៅមើលទឹកមុខមិត្តគេបន្តិចៗដែរ
YOU ARE READING
ចាញ់ស្នេហ៍សិស្សប្អូន🤍
Romanceផាក ស៊ុងហុន និស្សិតឆ្នាំទីបីនៅសកលវិទ្យាល័យសេអ៊ូល ជាសិស្សប្រុសមានមន្តស្នេហ៍ សង្ហា គ្រាន់តែនៅស្ងៀមៗ ក៏អាចឆក់យកបេះដូងពីសិស្សប្រុសស្រីបានដោយងាយ ក្នុងចំណោមនាក់ទាំងអស់នោះក៏មាន សិស្សប្រុសឆ្នាំទីមួយម្នាក់សម្បុរសស្បែកម៉ដ្ឋដូចកូនង៉ែត ជាមនុស្សរីករាយ រួសរាយរាក់...
ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៣០🌻
Start from the beginning
