« បើចឹងអោយខ្ញុំទៅជាមួយឯងផងទៅ ខ្ញុំគ្រាន់តែចង់ទៅមើលគេចង់ដឹងថាគេពិតជាមិនអីមែន ពេលដឹងហើយខ្ញុំនឹងទៅវិញ ណាៗខ្ញុំបារម្ភពីគេពិតមែន »
« អឹមៗ ក៏បានៗ ពេលចេញទៅផ្ទះចាំជួបគ្នានៅទីនេះចុះ ហើយចាំទៅអាផាតមិនគេទាំងអស់គ្នា »
« អូខេ អរគុណឯងហើយណាជុងវ៉ុន »
« ចឹងខ្ញុំចូលថ្នាក់សិនហើយណាព្រោះត្រូវកត់មេរៀនបន្ត ចាំចេញទៅផ្ទះជួបគ្នា » នីគីក៏ងក់ក្បាល ជុងវ៉ុនក៏ដើរទៅក្នុងថ្នាក់វិញ ចំណែកនីគីក៏ទៅថ្នាក់គេវិញដូចគ្នា ។
______________
SKIP
នេះក៏ដល់ម៉ោងចេញទៅផ្ទះទៅហើយ ថ្ងៃនេះនីគីគេប្រាប់អោយតាគីទៅផ្ទះមុនព្រោះគេមានកិច្ចការត្រូវធ្វើ តែគេមិនបានប្រាប់ទេថាគេទៅរកសូន៊ូ ។ នីគីនឹងជុងវ៉ុនបានជិះតាក់សុីដើម្បីទៅអាផាតមិនសូន៊ូ ។ ពេលមកដល់ក៏នាំគ្នាដើរចូលទៅក្នុងសំដៅទៅបន្ទប់របស់សូន៊ូ ពេលមកដល់ពីមុខបន្ទប់ហើយ ជុងវ៉ុនក៏គោះទ្វារហៅអ្នកខាងក្នុង ។
« សូន៊ូហា៎! សូន៊ូគឺយើងជុងវ៉ុនណា » ជុងវ៉ុនគោះទ្វារផងហៅផងតែមិនឃើញសូន៊ូមកបើកទ្វារអោយ ហើយក៏គ្មានសម្លេងឆ្លើយតបទៀត
« សូន៊ូ! បើកទ្វារអោយយើងបន្តិច » ជុងវ៉ុននៅតែប្រឹងគោះហៅតែក៏គ្មានអីកើតឡើងដដែលស្ងាត់ជ្រៀប
« សូន៊ូ! ខ្ញុំគឺនីគីណា ខ្ញុំមកមើលឯង បើកទ្វារអោយពួកយើងបន្តិចមោ » នីគីក៏ទៅជួយគោះទ្វារហៅសូន៊ូជាមួយជុងវ៉ុនដែរ
« សូន៊ូឯងកំពុងធ្វើអីហា៎ កុំធ្វើអោយយើងភ័យណា»
« តិចគេមានរឿងអីទេដឹង.....»
« ឯងកុំធ្វើអោយខ្ញុំភ័យជាងនេះអីនីគី! សូន៊ូហា៎! ន៊ូន៊ូបើកទ្វារមោ » ជុងវ៉ុនពេលនេះរកកលចង់យំទៅហើយ គេខំហៅអ្នកខាងក្នុងមិនឈប់ ឯនីគីនេះក៏ភ័យមិនចាញ់ជុងវ៉ុនប៉ន្មានដែរ
« ឯងស្គាល់លេខកូដបន្ទប់គេទេជុងវ៉ុន! »
« អឺ! ត្រូវហើយលេខកូដខ្ញុំស្គាល់ » ជុងវ៉ុនពេលដែលអ្នកខាងណេះនិយាយគេក៏នឹកឃើញថាគេក៏ស្គាល់លេខកូដបន្ទប់សូន៊ូដែរ ទើបប្រញ៉ាប់ទៅចុច ពេលចុចហើយទ្វារក៏របូតកន្លឹះ ទើបពួកគេប្រញ៉ាប់
ប្រញ៉ាលចូលទៅខាងក្នុង មកដល់ក៏ស្ងាត់ឈឹង ទើបនាំគ្នាចូលទៅក្នុងបន្ទប់គេងរបស់សូន៊ូតែម្តង គ្រាន់តែចូលមកដល់ខាងក្នុងភ្លាមជុងវ៉ុនក៏បើកភ្នែកធំៗ ចំហរមាត់គាំងតែម្តង
YOU ARE READING
ចាញ់ស្នេហ៍សិស្សប្អូន🤍
Romanceផាក ស៊ុងហុន និស្សិតឆ្នាំទីបីនៅសកលវិទ្យាល័យសេអ៊ូល ជាសិស្សប្រុសមានមន្តស្នេហ៍ សង្ហា គ្រាន់តែនៅស្ងៀមៗ ក៏អាចឆក់យកបេះដូងពីសិស្សប្រុសស្រីបានដោយងាយ ក្នុងចំណោមនាក់ទាំងអស់នោះក៏មាន សិស្សប្រុសឆ្នាំទីមួយម្នាក់សម្បុរសស្បែកម៉ដ្ឋដូចកូនង៉ែត ជាមនុស្សរីករាយ រួសរាយរាក់...
ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ២៥🌻
Start from the beginning
