« គឺយូរៗបានទៅដើរលេងម្តងត្រូវតែស្អាតចឹងហើយ ឯងចាំបន្តិចទៅយើងជិតរួចហើយ » សូន៊ូនិយាយរួចក៏យកខោអាវដែលខ្លួនទើបតែរើសត្រូវចិត្តនោះទៅផ្លាស់ក្នុងបន្ទប់ទឹក ។ ១០នាទីក្រោយទើបគេចេញមកវិញ
« តេនៗ រួចស្រេច »
« បើឯងនៅក្នុងនោះតែ៥នាទីទៀត យើងធានាថាយើងនឹងដេកលក់នៅទីនេះជាមិនខាន »
« ឈប់រអ៊ូបានហើយ តោះទៅ » សូន៊ូក៏ទៅអូសដៃមិត្តចេញទៅក្រៅ ។ មកដល់ខាងក្រៅអាផាតមិនពួកគេក៏ហៅតាក់សុីជិះ
« ទៅណាដែរកម្លោះៗ » មកដល់ក្នុងឡានអ្នកបើកតាក់សុីក៏សួរ
« ទៅសួនកំសាន្តអ៊ុំប្រុស » គ្រាន់តែសូន៊ូប្រាប់អ្នកបើកតាក់សុីហើយជុងវ៉ុនក៏ងាកមកនិយាយជាមួយសូន៊ូ
« នេះទៅសួនកំសាន្តទេហេស បើឯងមិននិយាយយើងស្មានតែឯងនាំយើងទៅឡើងប៉ុស្តិ៍ទូរទស្សន៍មែនតើ មើលឯងតែងខ្លួនចុះ »
« ឈប់រអ៊ូបានហើយអ្នកម៉ែ នេះរអ៊ូតាំងពីក្នុងផ្ទះរហូតដល់ក្នុងឡាន » សូន៊ូនិយាយហើយជុងវ៉ុនក៏សម្លក់មុខគេ
« កុំធ្វើមុខចឹងលែងស្អាតអស់ហើយនេះពួកយើងទៅដើរលេងណា ត្រូវធ្វើចិត្តអោយសប្បាយៗ » សូន៊ូនិយាយហើយជុងវ៉ុនក៏មិនបានតបទៅវិញដែល ព្រោះបើគេមិនឈប់និយាយមុនទេមិត្តគេម្នាក់នេះនឹងនិយាយដល់បែកអូរហូរស្ទឹងជាមិនខាន ។ បន្តិចក្រោយមកតាក់សុីក៏មកឈប់ពីមុខសួនកំសាន្តទើបពួកគេអោយលុយអ្នកបើកតាក់សុីហើយក៏ចុះពីឡានដើរចូលទៅខាងក្នុង ថ្ងៃចុងសបា្តហ៍បែបនេះមានមនុស្សមកទីនេះច្រើនគួរសម ។
____________
ក្រឡេកមកមើលអ្នកខាងនេះវិញ ជេយ៍បានទៅយកពួកគេម្នាក់ម្តងរួចអស់ហើយ ពេលនេះក៏កំពុងជិះជិតដល់សួនកំសាន្តដូចគ្នា កំពុងតែបើកឡានសុខៗទូរស័ព្ទរបស់ជេយ៍ក៏រោទិ៍ឡើង ហើយក៏គ្មានអ្នកណាផ្សេងក្រៅពីសូន៊ូដែរ តែសំណាងហើយដែលជេយ៍ឆ្លាតគេមិនបានសេវលេខដាក់ឈ្មោះសូន៊ូទេតែគេសេវដាក់ថាអ្នកម៉ាក់😂
« ជេយ៍ហា៎ម៉ាក់ឯងខលមកអោយយើងលើកអោយទេឯងកំពុងតែបើកឡាន » ស៊ុងហុនដែលអង្គុយកៅអីខាងមុខជាមួយជេយ៍ក៏ស្នើខ្លួនសុំលើកទូរស័ព្ទជំនួសព្រោះមិត្តគេកំពុងតែបើកបរ
YOU ARE READING
ចាញ់ស្នេហ៍សិស្សប្អូន🤍
Romanceផាក ស៊ុងហុន និស្សិតឆ្នាំទីបីនៅសកលវិទ្យាល័យសេអ៊ូល ជាសិស្សប្រុសមានមន្តស្នេហ៍ សង្ហា គ្រាន់តែនៅស្ងៀមៗ ក៏អាចឆក់យកបេះដូងពីសិស្សប្រុសស្រីបានដោយងាយ ក្នុងចំណោមនាក់ទាំងអស់នោះក៏មាន សិស្សប្រុសឆ្នាំទីមួយម្នាក់សម្បុរសស្បែកម៉ដ្ឋដូចកូនង៉ែត ជាមនុស្សរីករាយ រួសរាយរាក់...
ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៨🌻
Start from the beginning
