« ឯងចម្លែកម្លេះ តែថាឯងនិយាយពិតទេ »
«យើងនិយាយហើយមិនលេបសម្តីទេ សំខាន់ឯងទៅឬអត់ »
« យើងទៅក៏បាន » ស៊ុងហុនដំបូងមិនចង់ទៅពិតមែន តែនេះគ្រាន់តែទៅដើរលេងក៏ចំណេញបានស្បែកជើងសំណព្វចិត្តគេមួយគូ មិនទៅមានតែភ្លើ-,-
« aww ជេយ៍ចុះបើអំបាញ់មិញយើងបដិសេដមិនទៅដែរឯងនឹងទិញស្បែកជើងអោយយើងដែរមែនទេ » ជេក
« ឯងមិនទៅក៏ហីទៅ ហើយឯងមានលុយមិនចេះទិញខ្លួនឯងក៏អត់ទៅ លុយឯងមិនមែនទុកនៅយើងឯណា » ស្តាប់ពាក្យជេយ៍និយាយហើយជេកក៏និយាយលេងចេញតែម្តង
« ឯងទិញអោយតែស៊ុងហុនម្នាក់ពួកយើងមិនសុខចិត្តទេ » ហ៊ីស៊ឺងធ្វើជាងរនឹងជេយ៍
« កុំមកធ្វើចរិកបែបនេះអី វាមិនសំនឹងឯងទេ ជេយ៍គេទិញអោយតែយើងទេព្រោះយើងជាមិត្តសំណព្វរបស់គេ » (ជឿជាក់មេសប្រូ)
« បានហើយៗឥឡូវសម្រេចថាស្អែកទៅដើរលេងនៅឯណា» ជេកដែលស្ងាត់មួយភ្លែតនោះក៏និយាយឡើង
« ពួកឯងត្រៀមតែខ្លួនអោយរួចរាល់ទៅ ស្អែកព្រឹកចាំយើងទៅយកពួកឯងម្តងម្នាក់ៗ ពេលទៅដល់ពួកឯងនឹងដឹងហើយ » ជេយ៍ជ្រើសមិនប្រាប់មិត្តថាពួកគេនឹងត្រូវទៅដើរលេងនៅកន្លែងណាជៀសវាសពួកគេបដិសេដ ទើបគេសុខចិត្តចំណាយទុនទៅយកមិត្តគេម្តងម្នាក់ ។
« អូខេសម្រេចតាមនឹងហើយចឹង បានហើយមកទៅផ្ទះនេះសិស្សចេញឡើងស្ងាត់សាលាហើយ » បន្ទាប់ពីហ៊ីស៊ឺងនិយាយហើយពួកគេក៏នាំគ្នាដើរចេញទៅ ។
____________
SKIP
ថ្ងៃដែលត្រូវទៅដើរលេងជាមួយក្រាស់ក៏បានមកដល់ សូន៊ូដើរញញឹមឡើងមួយព្រឹក គេទាក់ទងជាមួយជេយ៍រួចហើយថានឹងទៅសួនកំសាន្តម៉ោង៩ ហើយពេលនេះក៏កំពុងតែលរខោអាវឡើងចង់អស់មួយទូរទៅហើយនៅតែមិនត្រូវចិត្ត ជុងវ៉ុនដែលអង្គុយមើលនោះក៏និយាយឡើង ។
« នេះឯងលរខោអាវឡើងអស់មួយទូរទៅហើយ ពេលណាទើបឯងរកខោអាវបានស្លៀកពាក់ហា៎! គ្រាន់តែទៅដើរលេងធម្មតាសោះឯងធ្វើមើលតែទៅឡើងប៉ុស្តិ៍ទូរទស្សន៍ » ជុងវ៉ុនគេមកដល់អាផាតមិនរបស់សូន៊ូតាំងពីព្រឹកម្លេះ តែក៏ត្រូវរង់ចាំមិត្តគេនេះតែងខ្លួនឡើងងងុយដេកទៅហើយ ។
ESTÁS LEYENDO
ចាញ់ស្នេហ៍សិស្សប្អូន🤍
Romanceផាក ស៊ុងហុន និស្សិតឆ្នាំទីបីនៅសកលវិទ្យាល័យសេអ៊ូល ជាសិស្សប្រុសមានមន្តស្នេហ៍ សង្ហា គ្រាន់តែនៅស្ងៀមៗ ក៏អាចឆក់យកបេះដូងពីសិស្សប្រុសស្រីបានដោយងាយ ក្នុងចំណោមនាក់ទាំងអស់នោះក៏មាន សិស្សប្រុសឆ្នាំទីមួយម្នាក់សម្បុរសស្បែកម៉ដ្ឋដូចកូនង៉ែត ជាមនុស្សរីករាយ រួសរាយរាក់...
ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៨🌻
Comenzar desde el principio
