« អាឡូជុងវ៉ុន»
(អាឡូសូន៊ូ!! នេះឯងនៅឯណាមិចក៏មិនចូលរៀន ដឹងទេថាយើងបារម្ភពីឯង)
« យើងមកយឺតទើបមិនបានចូល » គេជ្រើសនិយាយកុហកដើម្បីកុំអោយមិត្តបារម្ភ
(ចុះពេលនេះឯងនៅឯណា)
« យើងនៅលើដំបូលអាគារ »
(អូខេឯងនៅនឹងហើយចាំយើងទៅរកឯង)
«ឯងមិនបា—» មិនទាន់និយាយចប់ផងជុងវ៉ុនក៏ចុចបិទបាត់ទៅហើយ រកតែសូន៊ូហាមមិនទាន់ ។
បន្តិចក្រោយមកជុងវ៉ុនក៏ឡើងមកដល់ គេឃើញសូន៊ូអង្គុយនៅតុមួយបែរខ្នង ទើបគេរត់ទៅរកមិត្ត
« នែ៎មិចក៏មិនចូលរៀនមិនប្រាប់យើ—» ជុងវ៉ុនដើរទៅដល់តុដែលសូន៊ូកំពុងអង្គុយក៏និយាយតែក៏ឈប់ពេលបានឃើញមុខរបស់សូន៊ូ
« មិចក៏ភ្នែកឯងក្រហម ឯងយំមែនទេ?»
« ទេ- យើងមានបានយំឯណា» សូន៊ូតបទៅទាំងងាកមុខចេញគេចពីខ្សែភ្នែករបស់មិត្តខ្លួន
« យើងមើលដឹងថាឯងយំមិនបាច់កុហកទេ ប្រាប់យើងមកថាមានរឿងអី?»
« គ្មានរឿងអីទេ»
« យើងជាមិត្តឯងណាសូន៊ូ ពួកយើងរាប់អានគ្នាយូរហើយ យើងស្គាល់ឯងច្បាស់ណាស់ បើគ្មានរឿងអីឯងមិនមែនមកសំងំទីនេះតែម្នាក់ឯងទេ » ជុងវ៉ុននិយាយចប់សូន៊ូក៏ងាកមកមើលមុខគេទាំងភ្នែករលីងរលោង
« ជុងវ៉ុន ហុឹកៗ» ពេលនេះគេទប់លែងជាប់ទៀតហើយ ក៏ដើរចូលទៅអោបជុងវ៉ុនយំយកៗ ជុងវ៉ុនអោបសូន៊ូវិញដោយអង្អែលខ្នងគេតិចៗដើម្បីលួងលោម ជុងវ៉ុនគេមិនដឹងថាសូន៊ូមានរឿងអីទេ តែមិត្តរបស់គេម្នាក់នេះបើមានរឿងតិចតួចមិនយំខ្លាំងបែបនេះទេ គេនៅឈរអោបសូន៊ូអោយយំអោយអស់ចិត្ត បន្តិចក្រោយមកដោយស្ងាត់សម្លេងយំហើយគេក៏ទាញសូន៊ូចេញពីការអោប រួចក៏សួរទៅសូន៊ូ
« ឯងមានរឿងអីប្រាប់យើងមក ឬក៏មាននរណាធ្វើបាបឯង?»
« គឺមានពិតមែនតែយើងមិនមែនយំដោយសាររឿងនឹងទេ»
« ចុះឯងយំដោយសាររឿងអី? »
« គឺយើងសារភាពប្រាប់សិស្សច្បងថាយើងស្រលាញ់គាត់»
« ហាស!! នេះលឿនដល់ថ្នាក់នឹងផងហ៎ តែគ្រាន់តែសារភាពប្រាប់គេសោះហេតុអីឯងយំ? នេះកុំប្រាប់ណាថា...ថាគេបដិសេដ!?»
« ហុឹកៗ...» ពេប! គ្រាន់តែជុងវ៉ុននិយាយចំចំណុចភ្លាមសូន៊ូក៏យំមកហ៊ូ
« អឹៗ យើងសុំទោសៗ យើងគ្មានចេតនាធ្វើអោយឯងយំទេ» ជុងវ៉ុនចូលទៅអោបសូន៊ូបន្តិចទើបប្រលែងមកវិញរួចជូតទឹកភ្នែកអោយគេ « ឥឡូវប្រាប់យើងមកថារឿងវាយ៉ាងមិចខ្លះ » សូន៊ូក៏សម្រួលអារម្មណ៍បន្តិចរួចនិយាយរឿងដែលកើតឡើងទាំងអស់ប្រាប់ទៅជុងវ៉ុន
« នេះមានរឿងបែបនឹងផង ហើយពួកស្រីៗទាំងនឹងជាអ្នកណា ឯងមានចាំមុខពួកគេទេ ប្រាប់យើងមកយើងនឹងចាត់ការពួកគេអោយឯង » ជុងវ៉ុនពេលដែលបានស្តាប់រឿងរ៉ាវដែលមិត្តប្រាប់ហើយ ក៏ខឹងជំនួសមិត្តតែម្តង នេះអាងតែមិត្តគេស្លូតមែនទេទើបមកធ្វើបែបនេះ សូន៊ូស្លូតមែនតែគេមិនស្លូតទេ
« បានហើយឯង ពួកគេមានបានធ្វើអីយើងឯណា ឃើញទេយើងគ្មានរបួសត្រង់ណាទេ» សូន៊ូបង្វិលខ្លួនបញ្ជាក់ប្រាប់មិត្ត
« បើសិស្សច្បងនោះទៅមិនទាន់ឯងគិតថាឯងនឹងរួចខ្លួនមែនទេ!» សូន៊ូមិនតបព្រោះជុងវ៉ុននិយាយត្រូវពិតមែន
« អឺ!ឥឡូវនិយាយរឿងសិស្សច្បងនោះឯងគិតយ៉ាងមិចទៀត» ជុងវ៉ុន
« មានយ៉ាងមិចគឺតាមញ៉ែគាត់បន្តទៀតនឹងហើយ »
« ហុឺ! តែនេះគេធ្វើដាក់ឯងដល់ថ្នាក់នេះហើយឯងនៅស្រលាញ់គេទៀតហ៎??
« ឯងនិយាយចង់មានន័យយ៉ាងមិច នេះក្តីស្រលាញ់ណាមិនមែនចង់ស្រលាញ់ក៏ស្រលាញ់ចង់ឈប់ក៏ឈប់នោះទេ »
« យើងមិនចង់អោយឯងត្រូវឈឺចាប់ដោយសារគេទៀតទេ»
« យើងដឹងថាឯងបារម្ភពីយើង តែចាត់ទុកថាអោយយើងធ្វើតាមបេះដូងទៅចុះណា» សូន៊ូនិយាយទាំងអន្រួនដៃមិត្តតិចៗ
«អឺៗ យើងគោរពតាមការសម្រេចចិត្តរបស់ឯង តែសន្យានឹងយើងណាទោះមានរឿងអីក៏ដោយមិនត្រូវលាក់និងយើងត្រូវតែប្រាប់យើង អូខេ!?»
« អូខេៗ នៅតែជុងវ៉ុនរបស់យើងល្អជាងគេ » សូន៊ូនិយាយរួចដើរទៅអោបមិត្ត
« បានហើយៗ ឥឡូវទៅរៀនកើតទេ » ជុងវ៉ុន
« យើងចង់ទៅផ្ទះ »
« អូខេ យើងជូនឯងទៅ ចាត់ទុកថាថ្ងៃនេះយើងកំដរឯងទៅចុះ»
« មានតែជុងវ៉ុនទេដែលស្រលាញ់យើងជាងគេ»
« យើងមិនបាននិយាយផង»
« ទោះឯងមិននិយាយក៏យើងដឹងដែរ » និយាយគ្នាចប់ពួកគេក៏នាំគ្នាដើរចេញពីទីនេះ បន្ទាប់ពីចេញពីសាលាពួកគេក៏ទៅអាផាតមិនរបស់សូន៊ូ ។
YOU ARE READING
ចាញ់ស្នេហ៍សិស្សប្អូន🤍
Romanceផាក ស៊ុងហុន និស្សិតឆ្នាំទីបីនៅសកលវិទ្យាល័យសេអ៊ូល ជាសិស្សប្រុសមានមន្តស្នេហ៍ សង្ហា គ្រាន់តែនៅស្ងៀមៗ ក៏អាចឆក់យកបេះដូងពីសិស្សប្រុសស្រីបានដោយងាយ ក្នុងចំណោមនាក់ទាំងអស់នោះក៏មាន សិស្សប្រុសឆ្នាំទីមួយម្នាក់សម្បុរសស្បែកម៉ដ្ឋដូចកូនង៉ែត ជាមនុស្សរីករាយ រួសរាយរាក់...
ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៦🌻
Start from the beginning
