ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៥🌻

Start from the beginning
                                        

« ឯងហ៊ានឌឺយើងផង គិតថាយើងភ្លើមែនទេ »

« ពួកឯងចាត់ការ » នាងនិយាយរួចគ្នីគ្នារបស់នាងក៏ទៅចាប់ដៃសូន៊ូម្នាក់ម្ខាង

« នេះចង់ធ្វើស្អីខ្ញុំ លែងខ្ញុំទៅ ជួយផង!!» សូន៊ូខំរើតែមិនឈ្នះព្រោះពួកនាងគ្នាច្រើន គេអើតមើលឆ្វេងស្តាំដើម្បីរកអ្នកជួយ តែកន្លែងនេះជាកន្លែងស្ងាត់មិនងាយមានសិស្សឆ្លងកាត់ទេ ។

« មិនបាច់ខំស្រែកទេគ្មាននាក់ណាមកជួយឯងទេ » នាងនិយាយរួចលើកដៃបម្រុងនឹងទះមុខសូន៊ូទៅហើយតែក៏មានសម្លេងមួយឃាត់

« ពួកនាងចង់ធ្វើស្អីគេនឹង!!» គ្រាន់តែងាកទៅឃើញម្ចាស់សម្លេងនោះភ្លាមពួកនាងក៏ប្រលែងសូន៊ូវិញ

« គឺ..ពួកខ្ញុំមិនបានធ្វើអីគេទេ » ម្នាក់ដែលបម្រុង ទះសូន៊ូនិយាយទាំងភ័យ

« គិតថាខ្ញុំខ្វាក់ភ្នែកឬ? នេះគ្នាច្រើនមកធ្វើបាបមនុស្សតែម្នាក់ ឈប់មករញេរញៃគេទៀត ស្ដាប់បានទេ!! ឆាប់ចេញទៅ!» ស៊ុងហុននិយាយទាំងសម្លេងមាំធ្វើអោយពួកនាងភ័យនាំគ្នារត់ចេញទៅអស់ ។

« អរគុណសិស្សច្បងណាស់ដែលបានជួយខ្ញុំ » បន្ទាប់ពីពួកនាងចេញទៅបាត់សូន៊ូក៏និយាយអរគុណទៅស៊ុងហុន នេះសំណាងណាស់ដែលស៊ុងហុនដើរកាត់ទីនេះ កុំអីមុខស្អាតៗរបស់គេប្រកដជាហើមជាំបាត់ទៅហើយ ។

« ខ្ញុំមិនបានជួយ គ្រាន់តែដើរកាត់ឃើញទើសភ្នែកតែប៉ុណ្ណោះ»

« តែយ៉ាងណាក៏អរគុណសិស្សច្បងដែរ កុំអីខ្ញុំចប់មិនខានទេ » ស៊ុងហុនមិនបានតបនោះទេ ពេលដែលស្តាប់សូន៊ូនិយាយចប់គេក៏ងាកក្រោយបម្រុងដើរចេញតែសូន៊ូក៏ឃាត់គេ

« អឺ! ឈប់សិនសិស្សច្បង » សូន៊ូក៏រត់ទៅឈរពីមុខស៊ុងហុន « ខ្ញុំមកនេះដើម្បីយករបស់នេះមកអោយសិស្សច្បង » និយាយចប់គេក៏ហុចថង់ប្រអប់បាយអោយទៅស៊ុងហុន ។ ស៊ុងហុននៅតែមិនតបដដែរតែក៏ធ្វើមុខឆ្ងល់ សូន៊ូពេលដែលឃើញទឹកមុខស៊ុងហុនបែបនេះក៏និយាយបន្ត

« នេះជាបាយប្រអប់ដែលខ្ញុំខំតាំងចិត្តធ្វើអោយសិស្សច្បងដោយផ្ទាល់ » សូន៊ូនិយាយទាំងញញឹមយ៉ាងស្រស់ ប្រៀបដូចអំបាញ់មិញគ្មានរឿងអីកើតឡើងចឹង

« ធ្វើបែបនឹងដើម្បីអី? » ស៊ុងហុនសួរទៅសូន៊ូ

« ខ្ញុំគ្រាន់តែចង់ធ្វើវាអោយសិស្សច្បងប៉ុណ្ណោះ »

« ខ្ញុំមិនមែននិយាយតែពីរបស់នេះ ខ្ញុំចង់សំដៅទៅគ្រប់យ៉ាងដែរឯងធ្វើ បើធ្វើបែបនេះគ្រាន់តែចង់អរគុណខ្ញុំដែលជួយទប់ឯងមិនអោយដួលនោះ ឯងគួរតែកុំចំណាយពេលរបស់ឯងឥតប្រយោជន៍អី ព្រោះវាគ្រាន់តែជារឿងតូចតាចមួយប៉ុណ្ណោះ»

« មិនមែនបែបនឹងទេសិស្សច្បង រឿងនោះខ្ញុំពិតជាអរគុណដល់សិស្សច្បងមែន តែអ្វីដែលខ្ញុំធ្វើមិនមែនគ្រាន់តែចង់អរគុណដល់សិស្សច្បងនោះទេ ខ្ញុំធ្វើគ្រប់យ៉ាងនេះក៏ព្រោះតែ..អឺ..... » បេះដូងរបស់សូន៊ូពេលនេះលោតញ៉ាប់សឹងតែផ្ទុះចេញមកក្រៅទៅហើយ នេះគេត្រូវសារភាពពេលនេះមែនទេ គេភ័យខ្លាំងពិតមែន

« ព្រោះតែអី? »

« ក៏ព្រោះតែខ្ញុំ......ខ្ញុំស្រលាញ់សិស្សច្បង!! ថ្វីត្បិតតែខ្ញុំទើបតែស្គាល់សិស្សច្បងបានប៉ុន្មានថ្ងៃតែខ្ញុំស្រលាញ់សិស្សច្បងពិតមែនស្រលាញ់តាំងពីថ្ងៃដែលជួបសិស្សច្បងដំបូង » សូន៊ូអោនមុខចុះបិទភ្នែកនិយាយពាក្យក្នុងចិត្តទាំងប៉ុន្មានចេញមកទាំងអស់

« តែខ្ញុំមិនស្រលាញ់ឯងទេ » ក្តុក! បេះដូងដែលកំពុងតែលោតញ៉ាប់អំបាញ់មិញពេលនេះសឹងតែធ្លាក់មកដល់បាតជើង ពាក្យដែលគេមិនចង់ឮចេញពីមាត់ប្រុសម្នាក់នេះ ពេលនេះក៏ឮអោយទាល់តែបាន  មកបដិសេដចំៗបែបនេះ បេះដូងគេជាសាច់មិនមែនថ្ម ឯណា យ៉ាងណាក៏គួរតែយកទៅគិតសិនទៅមិនទាន់ឆ្លើយពេលនេះក៏បាន តែម្នាក់ដែលនៅចំពោះមុខគេនេះគ្មានបេះដូងពិតមែនឆ្លើយត្រង់ៗតែម្តង តែមនុស្សដូចគីម សូន៊ូមិនចុះចាញ់ងាយៗទេ

« ពេលនេះវាអាចភ្លាមៗពេក សិស្សច្បងអាចនឹងមិនទាន់ស្រលាញ់ខ្ញុំ តែខ្ញុំជឿថាខ្ញុំនឹងអាចធ្វើអោយសិស្សច្បងស្រលាញ់ខ្ញុំវិញនៅថ្ងៃណាមួយជាមិនខាន» សូន៊ូតបទាំងមិនបោះបង់ក្តីសង្ឃឹម គេនឹងយកឈ្នះចិត្តប្រុសម្នាក់នេះអោយទាល់តែបាន ទោះត្រូវឈឺចាប់ក៏គេមិនចុះចាញ់ដែរ ព្រោះប្រុសម្នាក់នេះបានយកបេះដូងគេបាត់ទៅហើយ

« គ្មានថ្ងៃនោះកើតឡើងទេ » ស៊ុងហុនតបមួយម៉ាត់ចុងក្រោយមុននឹងដើរចេញទៅ

« សិស្សច្បងចាំតែមើលទៅ! » សូន៊ូស្រែកប្រាប់ទៅអ្នកដែលកំពុងដើរចេញទៅនោះ « អេតែសិស្សច្បងមិនយកប្រអប់បាយនេះហ៎ នេះខ្ញុំខំតាំងចិត្តធ្វើអោយសិស្សច្បងណា » ទោះខំស្រែកយ៉ាងណាក៏ស៊ុងហុនមិនឮដែរ ព្រោះគេចេញបាត់ពីទីនេះទៅហើយ ។

ចាញ់ស្នេហ៍សិស្សប្អូន🤍Where stories live. Discover now