ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៥🌻

Start from the beginning
                                        

« អាឡូជុងវ៉ុន!»

(អាឡូសូន៊ូថ្ងៃនេះយើងមិនបានទៅសាលាជាមួយឯងទេ ព្រោះថ្ងៃនេះប៉ាយើងជាអ្នកជូនយើងទៅ នេះឯងកំពុងតែឈរចាំយើងមែនទេ យើងសូមទោសណាដែរមិនបានប្រាប់ឯងអោយលឿនជាងនេះ)

« មិនអីទេយើងទើបតែចាំបានមួយភ្លែតទេ ចាំជួបគ្នានៅសាលាណា »

(អូខេ!តែឯងមកសាលាតែម្នាក់ឯងប្រយ័ត្នផងឮទេ)

« ឯងនេះយើងមិនមែនកូនក្មេងឯណា »

(តែឯងនៅតែជាកូនក្មេងក្នុងភ្នែកយើង ប៉ុន្នឹងសិនហើយណាចាំជួបគ្នានៅសាលា បាយៗ)

« អឹមបាយៗ » បន្ទាប់ពីនិយាយទូរសព្ទជាមួយជុងវ៉ុនចប់ គេក៏ដើរសំដៅទៅចំណតឡានក្រុងដើម្បីជិះមកសាលារៀន ។

SKIP

ពេលនេះសូន៊ូកំពុងដើរទៅអាគារឆ្នាំទីបីតែម្នាក់ឯងព្រោះថ្ងៃនេះគ្មានជុងវ៉ុនមកជាមួយ គេទៅដើម្បីយកប្រអប់បាយដែលគេខំតាំងចិត្តធ្វើទៅអោយស៊ុងហុន ។

ដើរបណ្តើរញញឹមបណ្តើរតែក៏មានសិស្សស្រីមួយក្រុមមកពាំងផ្លូវមិនអោយគេដើរទៅមុខទៀតបាន ។

« ឯងមែនទេឈ្មោះគីម សូន៊ូ » សិស្សស្រីម្នាក់ក្នុងចំណោមសិស្សស្រីមួយក្រុមនោះនិយាយទៅកាន់សូន៊ូ

« អឺ...បាទខ្ញុំឈ្មោះគីម សូន៊ូ តែពួកសិស្សច្បងមានការអីមែនទេ? » សូន៊ូអេសអុញបន្តិចទើបឆ្លើយ រួចក៏សួរទៅពួកនាងវិញ

« ឮថាឯងជាសង្សាររបស់ស៊ុងហុនមែនទេ? » ម្នាក់ដដែរសួរទៅសូន៊ូ

« គឺ.....មិនមែនទេ »

« ឯងគិតថាកុហកពួកយើងបានមែនទេ គេដឹងឡើងពេញសាលាហើយឯងគិតថាឆ្លើយបែបនឹងរួចខ្លួនហ៎ មុខមាត់ស្អាតគ្រាន់បើ តែល្ងង់!! » នាងនិយាយរួចក៏សើចជាមួយគ្នីគ្នារបស់នាង

« ឯងទើបតែចូលរៀនទេ តែហ៊ានមកកាត់មុខយើង យើងចាប់អារម្មណ៍គេមុនឯង តែឯងបែរជាមកដណ្តើមគេពីយើង បើចង់សុខបែកគ្នាជាមួយគេទៅ » (យីមីស្អីគេនេះ🌚)

« អោយបែកគ្នាយ៉ាងមិចបើខ្ញុំមិនមែនជាសង្សារគាត់ផង» សូន៊ូតបទៅទាំងហួសចិត្ត អោយបែកគ្នាយ៉ាងមិចកើតបើគេមិនត្រូវជាស្អីនឹងស៊ុងហុនមែន នេះកំពុងតែតាមញ៉ែមិនទាន់ទាំងបានផង-_-

ចាញ់ស្នេហ៍សិស្សប្អូន🤍Where stories live. Discover now