« នែ៎! នេះខូចម៉ូតសក់យើងអស់ហើយ » សូន៊ូតបទាំងសម្លក់មុខមិត្ត
« យើងរុញតែបន្តិចសោះ អឺ! តែព្រឹកមិញពួកយើងទើបតែមកអាគារនេះដើម្បីយកទឹកដោះគោអោយសិស្សច្បងក្រាស់ឯងនោះ ឥឡូវក៏ត្រូវមកទៀតហើយដូចជាមាននិស្ស័យជាមួយអាគារឆ្នាំទីបីនេះដល់ហើយ » ជុងវ៉ុន
« ថាមិនត្រូវពួកយើង អាចនឹងមកទីនេះរាល់ថ្ងៃក៏ថាបាន » សូន៊ូនិយាយតិចៗល្មមតែស្តាប់ឭម្នាក់ឯងរួចក៏ញញឹម
« ឯងនិយាយអី? » ជុងវ៉ុន
« គ្មានអីទេដើរអោយលឿនឡើងមោ ចូលរៀនវិញឥឡូវហើយ ប្រយ័ត្នទៅថ្នាក់វិញមិនទាន់ » សូន៊ូនិយាយហើយដើរទៅមុខបន្តទៀត នៅសល់តែជុងវ៉ុនដែលឈរមិនអស់ចិត្តនឹងមិត្តខ្លួន
« នេះឯងឈប់ដើរធ្វើអី » សូន៊ូងាកក្រោយមកនិយាយជាមួយមិត្ត
« តែយើងឃើញឯងនិយាយច្បាស់ណាស់ » ជុងវ៉ុន
« ថាគ្មានអីទេ ដើរមោ » សូន៊ូទៅអូសដៃមិត្តរួចក៏នាំគ្នាដើរបន្តរហូតដល់ថ្នាក់A ដែលត្រូវជាថ្នាក់ពួកប្រុសសង្ហាយើងនឹងហើយ
« ឯងចូលទៅយើងចាំនៅខាងក្រៅ » ជុងវ៉ុន
« អេនេះមិនចូលទៅជាមួយគ្នាទេហ៎ » សូន៊ូ
« ចែកក្រដាសតែបន្តិចនឹង ចូលទៅតែម្នាក់បានហើយ » ជុងវ៉ុន
« អូខេៗ យើងចូលតែម្នាក់ឯងក៏បាន តែឯងចាំយើងនៅទីនេះហើយណា ហាមទៅចោលយើងអោយសោះ » សូន៊ូនិយាយទាំងចង្អុលមុខមិត្តបែបគំរាម
« អឺៗ យើងមិនទៅណាទេ ចូលអោយលឿនទៅ » ជុងវ៉ុននិយាយចប់សូន៊ូក៏បើកទ្វារចូលទៅខាងក្នុង ។
គ្រាន់តែបើកទ្វារចូលដល់ខាងក្នុងភ្លាមសិស្សគ្រប់គ្នានៅក្នុងថ្នាក់ក៏ងាកមកសំឡឹងសូន៊ូគ្រប់គ្នារួមទាំងក្រុមប្រុសសង្ហាយើងដែរ ។
« នែ៎ពួកឯងនោះគឺសិស្សប្អូនសូន៊ូតើ » ជេកនិយាយទៅកាន់មិត្តដែលកំពុងសំឡឹងទៅសូន៊ូដូចគ្នា
« អឺហើយគេមកទីនេះធ្វើអី នេះកុំប្រាប់ណាថាមករកស៊ុងហុន » ជេយ៍ក៏ងាកទៅស៊ុងហុនដែលមិននិយាយអ្វីនោះ
YOU ARE READING
ចាញ់ស្នេហ៍សិស្សប្អូន🤍
Romanceផាក ស៊ុងហុន និស្សិតឆ្នាំទីបីនៅសកលវិទ្យាល័យសេអ៊ូល ជាសិស្សប្រុសមានមន្តស្នេហ៍ សង្ហា គ្រាន់តែនៅស្ងៀមៗ ក៏អាចឆក់យកបេះដូងពីសិស្សប្រុសស្រីបានដោយងាយ ក្នុងចំណោមនាក់ទាំងអស់នោះក៏មាន សិស្សប្រុសឆ្នាំទីមួយម្នាក់សម្បុរសស្បែកម៉ដ្ឋដូចកូនង៉ែត ជាមនុស្សរីករាយ រួសរាយរាក់...
ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៣🌻
Start from the beginning
