EP29 : តាមម្ចាស់បេះដូង

7.5K 473 9
                                    

« Jung ហ្ហា!!! » នាយតូចរូបស្រស់ សកដៃទៅអង្រួនជាយអាវឯកសណ្ឋានសាលារបស់អ្នកកម្លោះទៅវិញទៅមកតិចៗ ។ បង្ហើបបបូរមាត់ហៅឈ្មោះគេស្រាលៗ ហាក់ដូចជាកំពុងតែចង់ប្រាប់គេពីរឿងអ្វីមួយ ។

« ហុឹស?? » Jungkook ដកភ្នែកចេញពីទូរស័ព្ទ ហើយក៏ងាកមុខទៅសម្លឹងនាយតូចដែលកំពុងអង្រួនជាយអាវខ្លួនទៅវិញទៅមកដូចជាក្មេងកំពុងយំទារស្ករគ្រាប់អញ្ចឹង ។ អ្នកកម្លោះលូកដៃទៅអង្អែលសក់គេថ្នមៗថើរៗ រួចទើបទម្លាក់បបូរមាត់ទៅថើបថ្ងាសគេមួយខ្សឺតយ៉ាងវែង ។

« យើងថាមិនបាច់ទិញ Condo ក៏បានដែរ នៅក្នុងបន្ទប់ចាស់របស់ពួកយើងទៅគ្មានអ្វីផង » Tae បន្លឺឡើងតិចៗ ព្រិចភ្នែកព្រិចៗដើម្បីលួងលោមគេឱ្យចិត្តទន់ធ្វើតាមសម្តីខ្លួន ។ ព្រោះតែនាយតូចចិត្តមិនដាច់ពីបន្ទប់នោះ គេនៅទីនោះ 3 ឆ្នាំទៅហើយ ពេលនេះក៏មករើភ្លាមៗគេពិបាកណាស់ អនុស្សាវរីយ៍នៅទីនោះមានច្រើនលើសលប់ រៀបរាប់មិនអស់ អ្នកណាមិនអាល័យបានទៅ??

« យើងទិញរួចហើយតើ យើងចង់ទៅនៅជាមួុយឯងតែពីរនាក់នោះអី ហើយវាក៏ស្រួលដែលមិនចាំបាច់គេងបែកគ្រែគ្នា យើងនិងបានអោបឯងឱ្យណែនៗនោះអី ពួកយើងនិងបានចំណាយពេលនៅជាមួយគ្នាតែពីរនាក់ឱ្យបានច្រើន ដូចគូសង្សារដទៃ មិនមែនមិត្តភក្តិរួមបន្ទប់ទេ »

« ចុះបន្ទប់នោះ?? » នាយតូចនៅតែដេញដោលចោទសួរែមិនឈប់ ដោយសារតែមិនចង់ទៅ តែ Jungkook ក៏ប្រាប់ថាទិញរួចទៅហើយ ទើបតែឮគេនិយាយមួយម៉ោងមុនសោះ ឥឡូវគេទិញរួចបាត់ទៅហើយ លឿននោះលឿន ។

« ឱ្យ Jimin និង Jay មកនៅក៏បាន ទុកសិនក៏បាន តាមតែឯងទេ គិតយ៉ាងមិច?? »

« ហេតុអីក៏តាមយើងវិញ?? »

« ក៏ធ្វើតាមម្ចាស់បេះដូងនោះអី តោះ!!! ពួកយើងត្រូវទៅទិញអីវ៉ាន់ដាក់ក្នុងលំនៅថ្មីយើងផង »

« ឯងមិនចាំពីរនាក់នោះសិនទេហ្ហេស?? »

« ចាំ Call ប្រាប់តាមក្រោយក៏មិនអីដែរ តោះ!!! » បញ្ចប់ប្រយោគ Jungkook ក៏ដឹកដៃនាយតូចដើរសម្តៅទៅកន្លែងទុកម៉ូតូ ។ ហើយក៏នាំគ្នាទៅផ្សារទំនើបដើម្បីទិញរបស់របរដាក់លំនៅថ្មីរបស់ពួកគេ ។ Jungkook បាននាំ Tae ដើរទិញនេះទិញនោះ ហើយក៏ឆ្លៀតនាំគេទៅទិញរបស់របរសម្រាប់ប្រើផ្ទាល់ខ្លួន សម្លៀកបំពាក់អីបែបនិង ។ រាល់ពេលដែលទិញថ្មីមួយ Tae តែងតែរអ៊ូថាឱ្យ Jungkook មិនឈប់ ព្រោះគិតថាគេខ្ជះខ្ជាយលុយច្រើនហួស តែ Jungkook មិនបានទៅរកត្រចៀកស្តាប់ផង រអ៊ូអីក៏រអ៊ូទៅ គេគិតតែពីទិញៗរហូតទាល់តែអស់របស់របរដែលគេត្រូវការ ទើបគេបញ្ជាកូនចៅឱ្យយកអីវ៉ាន់ទៅទុកនៅ Condo របស់ខ្លួន ហើយក៏នាំនាយតូចទៅតាមក្រោយ ។

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now