EP33 : ចុះបើចង់រក រកឯណាបានទៅ??

6.7K 452 34
                                    

« ហុឹកៗ » សម្លេងយំអណ្តឺតអណ្តក់របស់នាយតូចរូបស្រស់ដែលកំពុងតែអង្គុយយំនៅលើសាឡុងអោបដៃចូលគ្នាងាកមុខទៅម្ខាងគេចចេញមិនព្រមទទួលការអង្វរ.ក លួងលោមរបស់អ្នកកម្លោះដែលខំតាមលួងនោះទេ ។

« អា៎!!! យំទៀតហើយ សុំទោសៗ » អ្នកកម្លោះ ប្រញាប់រំកិលខ្លួនចូលទៅកៀកនាយតូចភ្លាមសកដៃទៅអោបក្រសោបថើបគុម្ពត្រចៀកគេថ្នមៗដើម្បីលួងលោមគេឱ្យទន់ចិត្តកុំឱ្យខឹងខ្លួនទៀត គេយំខ្លាំងឡើងញ័រខ្លួនទទ្រើតអស់ទៅហើយ ។

« ចេញទៅកុំមកប៉ះយើង...ហុឹកៗ » Tae លើកដៃច្រានគេចេញខ្លាំងៗ ធ្វើឱ្យនាយវិសនិងផ្ងាជើងដួលមិនចេះតិចដឹង ពេលយំអញ្ចឹងបានកម្លាំងមកពីណាច្រានគេចង់ធ្លាក់ពីលើសាឡុងសឹងគ្រប់ពេលដែលគេច្រាន បើសាកតែភ្លេចខ្លួនទប់លំនិងគេច្បាស់ជាដួលផ្ញារក្រោយបែកក្បាលបានដើរត្រាច់ចរពេញពេទ្យមិនខានទេ ។

« ចាំបងត.បុស្តិ៍តុក្កតាឱ្យអូនវិញក៏បានដែរ ឈប់យំទៅណា សុំទោសពិតមែន » Jungkook លូកដៃទៅចាប់ស្មានាយតូចអង្រួនតិចៗដើម្បីលួងលោមគេកុំឱ្យខឹងនិងខ្លួនខ្លាំងជាងនេះ ។ ដាក់មុខសង្ហារៗទៅលើកៀកនិងមុខដែលដាបទៅដោយដានទឹកភ្នែកពេញថ្ពាល់ ធ្វើឱ្យគេតឹងទ្រូងចង់ប្រេះធ្លាយទៅហើយ ។

« ហុឹកៗ...ពិតទេ?? » Tae ងាកមុខមកសួរគេវិញទាំងនៅយំដង្ហក់មិនទាន់បាត់ ក្រឡង់ភ្នែកគេដក់សុទ្ធតែទឹកភ្នែក ច្រមុះនិងថ្ពាល់ក៏ក្រហមងាំងដោយសារតែគេយំខ្លាំង ។ នៅពេលដែលឮបែបនេះអ្នកកម្លោះក៏ប្រញាប់ងក់ក្បាលតប.តថាមិនបានកុហស អ្នកណាទៅដឹងថា Tae យំដល់ថ្នាក់នេះនោះ គេគ្រាន់តែចង់ញ៉ោះលេងតែប៉ុណ្ណោះ តែមើលចុះ Tae យំសឹងគាំងទៅហើយ ។

    ការផ្តាច់បុស្តិ៍តុក្កតានេះគឺជាគំនិតរបស់ Jimin និង Jay អ្នកផ្តើមមុនទាំងអស់ មុនពេលពួកគេទៅវិញពួកគេក៏ខ្សឹបខ្សៀវនិយាយប្រាប់ Jungkook ឱ្យធ្វើបែបនេះ ក្នុងបំណងចង់ញ៉ោះនាយតូចលេងតែប៉ុណ្ណោះ ។ នៅពេលដែលនិយាយគ្នាហើយរួចរាល់ Jungkook ក៏ទៅធ្វើតាមពួកគេ រួចទើបបើកឡានជូនពីរនាក់នោះទៅបន្ទប់ស្នាក់ ព្រោះរាងយប់ណាស់ហើយខ្លាចពួកគេរកតាក់សុីជិះមិនបាន ។ នៅពេលដែលមកវិញក៏ឃើញ Tae អង្គុយយំយំយកៗលាន់សម្លេងដល់ក្រៅបន្ទប់ឯណោះ លបត់ជើងអង្គុយនៅមុខទូរទស្សន៍ឆ្កឹះនេះឆ្កឹះនោះក្រែងវាកើតអីទើបបើករកបុស្តិ៍មិនឃើញ គេចំណាំបានតែបុស្តិ៍តុក្កតានិងតែមួយគត់ ក្រៅពីនិងគេមិនចាំទាល់តែសោះ ។

💗 ជំពប់ស្នេហ៍ 🔐Où les histoires vivent. Découvrez maintenant