EP55 : កុំខឹងអូនអី

5.7K 389 4
                                    

    ពេលព្រឹកព្រលឹមស្រាងៗ Jungkook និង Taehyung ក៏បានរៀបចំឥវ៉ាន់ដើម្បីធ្វើដំណើរទាំង Seoul វិញ ព្រោះតែកាលពីយប់មិញពួកគេបានប្រាប់ម៉ាក់រួចហើយថានិងទៅ Seoul វិញនៅវេលាព្រឹកថ្ងៃស្អែក ។ ប៉ុន្តែអ្វីដែលចម្លែកនោះគឺពួកគេមិនស្អិតរមួលចូលគ្នាដូចម្សិលមិញនោះទេ ជាញឹកញយ Jungkook តែងតែដើរគេចមុខពីនាយតូចគ្រប់ពេលមិនដឹងទេថាគេកើតអ្វី បើរាល់ដងឱ្យតែឃើញម្នាក់ហើយម្នាក់ទៀតគឺច្បាស់ជានៅក្បែរៗនិងដូចមនុស្សនិងស្រមោលមិនខុស ។

    សូម្បីតែពេលលាម៉ាក់របស់ Tae មកវិញក៏ Jungkook គេមិនបានលាព្រមជាមួយនិង Tae ដែរ គេចាំទាល់តែ Tae លាហើយរួចរាល់ទើបគេចូលទៅអោបលាតាមក្រោយ កាយវិការរបស់គេគឺសាងជាចម្ងល់ដល់ស្ត្រីចំណាស់ជាខ្លាំងប៉ុន្តែគាត់មិនសូវជាហ៊ានសួរនាំ ព្រោះតែក្រែងចិត្តខ្លាចថាគេមានបញ្ហាផ្ទាល់ខ្លួនអីបែបនិង ។ ទោះជាយ៉ាងណាក៏ពួកគេត្រូវធ្វើដំណើរទៅវិញជាមួយគ្នា ស្នាក់នៅជាមួយគ្នា សាលាក៏រៀនជាមួយគ្នា មិនយូរទេពួកគេធម្មតាវិញហើយ ដោយសារតែគិតបែបនិងទើបគាត់បណ្តោយឱ្យពួកគេទៅវិញ ដោយមិនភ្លេចផ្តាំផ្ញើរពីនេះពីនោះតាមទម្លាប់របស់មនុស្សចាស់អីបែបនិង ។

« Tae... » គ្រាន់តែឮសម្លេងស្រែកហៅឈ្មោះភ្លាម Jungkook ក៏ដឹងដល់ក្រយៅចង់ដណ្តើមរបស់គេភ្លាមតែម្តង ។ អាម្នាក់នេះមិនចេះខ្លាចរអាគេសោះតែម្តងបានជាចេះតែមករុលមករកសង្សាររបស់គេរហូតបែបនេះ ។ អ្នកកម្លោះងាកមុខវឹបបែរសម្តៅទៅរកប្រភពសម្លេងដោយភ្ជាប់ជាមួយនិងក្រសែភ្នែកកាចៗ ក្នុងបំណងគម្រាមអាម្នាក់នោះកុំឱ្យចូលមកជិតសង្សាររបស់គេ ។

« ខ្ញុំទៅ Seoul វិញហើយណា ចាំទំនេរខ្ញុំមកលេងទៀត » Tae ចងចញ្ចើមបន្តិចនៅពេលដែលមិនឃើញកូនលោកមេភូមិរត់មកអោបលាគេដូចរាល់ដង ក្នុងចិត្តក៏កើតជាការងឿយឆ្ងល់ជាខ្លាំង ព្រោះតែគេមិនដឹងទេថា Jungkook ដែលឈរពីក្រោយខ្នងគេកំពុងតែបញ្ចេញកាយវិការហួងហែងមក បើបែបនេះអ្នកណាគេហ៊ានរត់មកអោប ។ ខ្ជិលគិតខ្វល់ខ្វាយច្រើន Tae ក៏លើកដៃលាគេ ព្រោះតែខ្លួនបានលាម៉ាក់និងអ្នកភូមិរួចរាល់ហើយ ចំណែកឯប្អូនស្រីនាងទៅសាលាបាត់ ប្រហែលមិនដឹងថាគេទៅ Seoul វិញផង ។

💗 ជំពប់ស្នេហ៍ 🔐जहाँ कहानियाँ रहती हैं। अभी खोजें