EP46 : ចង់ឱ្យថ្នម

8K 467 17
                                    

« Ju..Jung?? » គ្រាន់តែបើកភ្នែកមើលឃើញថាជាអ្នកណាគេភ្លាម បបូរមាត់ពណ៌ផ្កាឈូកស្រាលក៏ញ័រតតាត់ ហៅឈ្មោះគេសឹងតែមិនរួច សំណួរជាច្រើនក៏ត្របាញ់រត់ត្រេមកសម្រុកពេញក្នុងខួររបស់នាយតូចរូបស្រស់ជាច្រើន ។ ហេតុអីក៏គេដឹងថាខ្លួននៅទីនេះ?? ហេតុអីក៏គេមកដល់ទីនេះបាន?? ហេតុអីក៏គេចូលមកក្នុងបន្ទប់ខ្លួនរួច?? ព្រះអើយ!!! កុំឆ្ងល់ច្រើនពេកទៅមើល ។

« សឺត!!! សឺត!!! » អ្នកកម្លោះអោនទៅថើបឆ្មក់ថើបថ្ពាល់ក្រពុំរបស់សង្សារបណ្តូលចិត្ត ទាំងសងខាងម្តងមួយខ្សឺតៗ ហើយថែមទាំងបង្អូសយ៉ាងវែងទៀតផង ។ Jungkook ដោះកាតាបទម្លាក់ចុះទៅក្បែរជើងគ្រែ ហើយក៏វាឡើងទៅទ្រោបពីលើកាយតូចរបស់ Tae ម្តងបន្តិច ខណៈដែលអ្នកម្ខាងទៀតកំពុងតែរំកិលខ្លួនឡើងទៅលើដើម្បីគេច ។

« ត្រូវនៅជិតៗបែបនេះ » Jungkook សកដៃទៅចាប់ជើងស្រឡូនទាំងគូមកកាន់ជាប់ហើយក៏ទាញគេចុះមកវិញ ធ្វើឱ្យល្វែងខាងក្រោមរបស់ពួកគេនៅជាប់ជាមួយគ្នាយ៉ាងស្និតស្នាល ។ Tae ទ្រានដៃទៅខាងក្រោយ ប្រឹងបើកភ្នែកសម្លឹងមើលគេទាំងគ្មានវែនតា តែគេអាចមើលដឹងថា Jungkook កំពុងតែធ្វើអ្វីដាក់គេបាន ។

« មកធ្វើអី?? » ទម្រាំតែដាច់ចិត្តហើបបបូរមាត់សួរគេ នាយតូចរូបស្រស់ដកដង្ហើមញាប់ស្អេកសឹងតែមិនដល់គ្នា ភ្នែកទាំងគូក៏ព្រិចចុះព្រិចឡើងប្រឹងមើលគេទាំងបែកញើសផងអីផង ព្រោះមើលទៅស្ថានការដូចជាមិនសូវស្រួលទាល់តែសោះ ។

« មកធ្វើអី?? អូនសួរបងបែបនិង? » គេខំចំណាយកម្លាំងកាយកម្លាំងចិត្តជិះម៉ូតូតាំងពី Seoul មកដល់ Daegu នៅពេលដែលមកដល់ក៏ទទួលបានប្រយោគថា « មកធ្វើអី?? » នេះហួសហេតុពេកទេដឹង?

« ចុះ..ចុះ..ឱ្យសួរយ៉ាងមិច?? »

« សួរថាបងមកពីឆ្ងាយបងហត់ទេ?? បងខំមករកអូនតាំងពីព្រលឹម មកដល់ក៏សួរថាមកធ្វើអី?? »

« ពួកយើងដាច់គ្នាហើយ »

« អ្នកណាព្រម?? អ្នកណាបង្រៀនឱ្យអូនគ្មានហេតុផលបែបនេះ?? មិនសួរនាំ? មិននៅនិយាយគ្នាឱ្យដឹងរឿង? ក្រដាសមួយសន្លឹកនោះបងហែកខ្ទេចអស់ហើយ កុំយកក្រដាសនិងមកនិយាយជាមួយបង បងមានបានឆ្លើយថាព្រមទេ? ទេ!!! គឺមិនបានព្រម ហើយក៏មិនបានដឹងថាអូនសុំបងបែកដូចគ្នា »

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now