EP73 : ពេលណាទើបឯងប្រាប់??

4.1K 370 5
                                    

    មិនយូរប៉ុន្នានម៉ោងរៀនរបស់ពួកគេក៏ត្រូវបានបញ្ចប់ ហើយ Jungkook គឺត្រូវតែទៅមន្ទីរពេទ្យដើម្បីសុំទោស Fega តាមសន្យាដែលគេបានសន្យាជាមួយ Tae ការពិតអ្វីក៏គេដឹងអស់ហើយ បើគេទៅធ្វើបាបអ្នកដទៃយ៉ាងនិងៗមិនអាចលើកលែងឱ្យបានទេ គឺគេត្រូវតែទៅសុំទោស ។

    ដំណើរបោះជំហានរបស់កម្លោះតូចរាងស្តើងដែលកំពុងតែដើរសម្តៅទៅបន្ទប់សម្រាក VIP ដែលជាបន្ទប់របស់ Fega ដោយមានអ្នកកម្លោះរូបសង្ហារនៅកាន់យួរកន្ត្រកផ្លែឈើដើរតាមពីក្រោយត្រឹកៗទាំងមុខស្អុយប៉ែរ ព្រោះតែគេមិនចង់មកហើយក៏កាន់តែមិនចង់សុំទោសថែមទៀត ។

                         ៚ តុក តុក ៚

    មុននិងបើកទ្វារចូលទៅខាងក្នុង Tae ក៏ឆ្លៀតគោះទ្វារផ្តល់សញ្ញាឱ្យជាមុន រួចទើបរុញទ្វារបើកចូលទៅ បម្រុងថានិងកាច់ដើរដល់គ្រែទៅហើយ ប៉ុន្តែរូបភាពដែលគេឃើញគឺមិនអាចឱ្យគេដើរទៅទៀតបានទេ ។ នាយតូច ប្រញាប់ដើរបកក្រោយវិញកៀរសង្សាររបស់ខ្លួនមិនឱ្យដើរទៅទៀតទេខ្លាចរំខានពេលវេលារបស់គូដណ្តឹងទាំងពីនាក់នោះ ។

« មានអ្វីមែនទេ?? » ពេលដែលឃើញកាយវិការប្លែកៗរបស់ Tae គេក៏ចង់ដឹងថាមានអ្វីនៅខាងក្នុងទើបបានជា Tae រុញគេចេញវិញមិនឱ្យចូលបានបែបនេះ ។

« បងកុំមើល!! » នាយតូច ក្តាប់មាត់ក្តាប់.កទើតជើងលើកដៃទៅបាំងភ្នែកគេដើម្បីកុំឱ្យគេមើលឃើញអ្វី តែកាន់តែហាមគេកាន់តែចង់មើលកាន់តែខ្លាំង ចាប់កាន់ដៃតូចស្រឡូនទាំងគូផ្អឹបចូលគ្នាហើយក៏អើតទៅមើលសារជាថ្មី ។

« ប៉ុន្នឹងសោះ បងធ្លាប់ធ្វើជាមួយអូនខ្លាំងជាងនិងទៀតផង »

« ប្រុសឆ្គួតបងនិយាយស្អី?? » Tae ងើយមុខទៅសម្លក់គេទម្រាំជើងក្រញែងខ្លួនតិចៗបង្ហាញពីការមិនពេញចិត្តដែលគេនិយាយបែបនេះ ។ មិនដឹងមនុស្សម៉ាកស្អីទេនិយាយគ្មានខ្មាសគ្មានស្អីបន្តិចសោះ ។

« នែ៎ៗ មានមនុស្សមក » Jungkook លូកដៃទៅគោះជញ្ជាំងធ្វើឱ្យអ្នកដែលកំពុងរមីរមួតជាមួយគ្នាប្រញេប្រញាប់ដកខ្លួនចេញពីគ្នារៀងៗខ្លួនទាំងមិនដឹងខ្លួនឡើយថាអ្នកដែលហៅនេះគេបានឃើញទៅហើយ ។

💗 ជំពប់ស្នេហ៍ 🔐Hikayelerin yaşadığı yer. Şimdi keşfedin