EP59 : អូនជាមនុស្សដំបូង

4.3K 382 14
                                    

    ក្រោយពី Jungkook បានចាកចេញទៅ Fega ក៏បាននៅកំដរលួងលោម Tae រហូតទាល់តែគេរាងធូរស្រាលជាងមុន ទោះជាមិនបានច្រើន ប៉ុន្តែយ៉ាងណាក៏គ្រាន់បើបន្តិចដែរ ។ ពួកគេទាំងពីរក៏បាននិយាយគ្នាពីររឿងដែលបានកើតឡើងនេះដូចគ្នា ពីក្រោយរឿងនេះច្បាស់ជាមានអ្នកណាចង់ធ្វើបាបពួកគេហើយ មិនមែនសុខៗពួកគេមកនៅក្នុងបន្ទប់មួយតែពីរនាក់ ហើយថែមទាំងគ្មានសម្លៀកបំពាក់ទៀត អញ្ចឹងហើយបានជាពិបាកធ្វើឱ្យ Jungkook ជឿសម្តីពួកគេ ព្រោះតែវាស្តែងៗនៅនិងភ្នែកគេទៅហើយ ។

« អម្បាញ់មិញគេអាចនិងស្រវឹងទើបពិបាកនិយាយគ្នា ទៅវិញនិយាយជាមួយគេឱ្យស្រួលទៅណា គ្រប់យ៉ាងនិងមិនអីទេ »

« អឹម!! អរគុណ Fe ច្រើនហើយ »

« មិនអីទេ ខ្ញុំរីករាយជានិច្ច តោះ!! ខ្ញុំជូន Tae ទៅ » Fega ញញឹមចេញមកពង្រាយបង្ហាញថាគេពិតជារីករាយក្នុងការជួយ ត្រូវហើយគេតែងតែរីករាយជានិច្ចរាល់ពេលដែលឃើញមនុស្សដែលគេស្រឡាញ់មានសេចក្តីសុខ មានស្នាមញញឹម គេរីករាយនិងធ្វើគ្រប់យ៉ាង ។

    Fega បានធ្វើដំណើរជូន Tae មកដល់មុខបន្ទប់ ដើម្បីឱ្យប្រកដចិត្តនិងសុវត្ថិភាពរបស់គេ ។ នាយតូចក្តាប់ម្រាមដៃចូលគ្នាស្ទើរតែបាក់ម្រាមសម្លឹងមើលមាត់ទ្វារទាំងក្នុងទ្រូងនេះស្ទើរតែប្រេះបែកជាចំណែកៗទៅហើយ ប្រឹងដកដង្ហើមចេញចូលមួយៗ សម្រួលអារម្មណ៍រួចទើបដាច់ចិត្តលូកទៅទៅគោះទ្វារ ។

« មានអ្វី Tae អាចទាក់ទងមកខ្ញុំបានគ្រប់ពេល ចូលទៅគេច្បាស់ជាកំពុងតែចាំ Tae »

« អរគុណម្តងទៀតណា Fe » គេញញឹមដាក់ Tae ម្តងទៀតជំនួសឱ្យពាក្យថាមិនអីទេ នៅពេលដែល Tae រុញទ្វារដើរចូលទៅខាងក្នុងបាត់ ទើបគេបង្វែរខ្លួនដើរចេញតាមក្រោយ ។ គេដឹងថា Jungkook អាចនិងពិបាកជឿ ប៉ុន្តែយ៉ាងណាៗក៏គេដឹងថា Jungkook ក៏ស្រឡាញ់ Tae ខ្លាំងដូចគ្នា បើគេអាចនិងទទួលយកការពិតដ៏សែនពិបាកជឿនេះ ពេលក្រោយគេនិងបានដឹងដោយខ្លួនឯងថាអ្វីពិតអ្វីមិនពិត ។

« Jung » នាយតូចបន្លឺឡើងតិចៗ ស្របនិងជំហានជើងក៏បោះចូលរំកិលទៅរកអ្នកដែលកំពុងតែឈរបែរខ្នងអោបដៃសម្លឹងមើលទៅខាងក្រៅយ៉ាងស្ងៀមស្ងាត់ ប៉ុន្តែត្រចៀកគឺបែរជាផ្ទៀងផ្ទាត់ចាំស្តាប់សម្រឹបជើងរបស់មនុស្សជាទីស្រឡាញ់ចាំទាល់តែគេដើរចូលមកកាន់តែកៀក ទើបគេព្រមបែរខ្នងឈរទល់មុខជាមួយនាយតូច ។

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now