EP2 : យើងស្រឡាញ់ឯងណា!! សម្លាញ់

6.9K 511 3
                                    

                   ៚ ក្រាក ៚

    សម្លេងបើកទ្វារបន្ទប់បានបន្លឺឡើងខណៈដែលដៃតូចស្រឡូនក៏ឈានជើងដើរចូលទៅយឺតៗ ទាំងព្រលឹងព្រលះមិននៅនិងខ្លួន ហើយនេះក៏មិនមែនជាលើកទី 1 ដែលគេបែបនេះនោះ គេតែងតែបែបនេះសឹងតែរាល់ថ្ងៃនៅពេលដែលគេបើកទ្វារចូលមកតែម្នាក់ឯង ដោយមិនមាន Jungkook មកជាមួយ គួរតែបន្ទោសគេទើបត្រូវ រឿងបែបនេះកើតឡើងសឹងតែរាល់ថ្ងៃទៅហើយ តែគេមិនព្រមស៉ំានិងវាទាល់តែសោះ ។

« ហ្ហើយ!! » Tae ដោះកាតាបទុកទៅជ្រុងម្ខាងរួចក៏ដកដង្ហើមធំក្រែងបានកាត់បន្ថយការធុញទ្រាន់បានខ្លះ បើអាបេះដូងឆ្គួតនេះចេះតែស្រែកហៅមិត្តម្នាក់នោះរហូត បើគេមិននៅហើយនៅប្រឹងហៅរកស្អីទៀត ។

              ៚ រីង រីង ៚

« អាឡូ!! មានការអីហ្ហេស?? » Tae ហូតទូរស័ព្ទដៃពីក្នុងហោបាវខោយកមកដាក់ផ្អឹបនិងត្រចៀក រួចក៏ចោទសួរទៅកាន់ខ្សែរយៈម្ខាងទៀតទាំងចងចញ្ចើមឆ្ងល់ ហើយ Jay តេមករកខ្លួនធ្វើអី?? បន្ទប់នៅឆ្ងាយពីគ្នាពីរ បីសោះ ។

« អា Tae មកសាលាឱ្យឆាប់ឡើង មានរឿងហើយ » Jay បន្លឺឡើងខ្លាំងៗទាំងដាច់ផង ទាំងដង្ហក់ផង ស្តាប់សម្លេងគេមើលទៅច្បាស់ជាមានរឿងអ្វីហើយ ។

« កើតអី?? ហេតុអីយើងត្រូវទៅ?? »

« អា Jung កំពុងឈ្លោះគ្នា ឃាត់មិនស្តាប់ទេ មកជួយឃាត់ឱ្យឆាប់ឡើង »

« អើ!! ទៅហើយៗ » មិនបង្អង់យូរនាយតូចរូបស្រស់ក៏សកដៃទៅទាញអាវក្រៅមកពាក់ រួចក៏ប្រញាប់ប្រញាលរត់ទៅសាលា ដែលនៅជិតនេះយ៉ាងលឿន ។

    មិនយូរប៉ុន្នាន Tae ក៏រត់មកដល់សាលា គេអើតមុខចុះឡើងៗដើម្បីរកមើល ហើយគេក៏ក្រឡេកភ្នែកប៉ះនិងកន្លែងដែលមានមនុស្សជុំៗល្មម ។ Tae ប្រញាប់ឈានជើងដើរចូលទៅយ៉ាងលឿន គេគិតគឺមិនខុសទេ គឺពិតជានៅទីនេះមែន ។

« ដាក់ទៅៗ » សម្លេងស្រែកបន្ទរដែលកំពុងតែបន្លឺឡើងខ្លាំងៗ មនុស្សកំពុងតែវាយតប់គ្នាតែគ្មានអ្នកឃាត់បែរជាមកស្រែកបែបនេះទៅវិញ ពិតជាអត់បានការមែន ។

« ហ្ហើយ!!! ព្រះជាម្ចាស់អើយ!!! » Tae លើកដៃមកញីសក់ខ្លួនឯងតិចៗ រួចក៏ជ្រែកចូលចន្លោះកណ្តាលញែកចូលទៅក្នុងវូងនោះទាល់តែបាន ។

💗 ជំពប់ស្នេហ៍ 🔐Donde viven las historias. Descúbrelo ahora