EP45 : ប្រពន្ធសម្ពឹក

7.5K 497 19
                                    

៚ ក្រាក ៚

សម្លេងទ្វាររបើកឡើងនេះជាសញ្ញាដែលស្រីស្រស់រងចាំអស់ពេលជាយូរឥឡូវគេក៏មកដល់ល្មម ហ៉ឹស!! គេនៅខ្លាចថា Tae ឃើញ Video នោះទៀតហ្ហេស?? បើវាមើលរួចទៅហើយ បើវាមិនទាន់មើលមិនមែនវាថត Video ផ្ញើរមកបញ្ឍឺនាងស្ទើរក្អួតឈាមចឹងទេ ។

« ចាប់នាងទៅ » Jungkook បោះជំហានចូលមកខាងក្នុងយឺតៗ បក់ដៃហៅកូនចៅឱ្យដើរចូលមកខាងក្នុងតាមគេ ព្រោះបើគេមិនហៅគ្មានអ្នកណាហ៊ានចូលមកនោះទេ ។

« Jungkook!! នេះបងចង់ធ្វើអីអូន?? »

« រុករើបន្ទប់នាងឱ្យអស់ ទូរស័ព្ទ កុំព្យូរទ័រ អ្វីក៏ដោយឱ្យតែអាចទាក់ទងគ្នាបានត្រូវតែយកទៅបំផ្លាញ់ឱ្យខ្ទេចមិនសល់ទេ »

« បាទ!! ចៅហ្វាយតូច » ចៅហ្វាយតូច?? សព្វនាមមួយនេះសាងជាចម្ងល់ដល់ Jessie មួយរំពេច ហេតុអីក៏ត្រូវហៅសិស្សសាលាវ័យ 18 ឆ្នាំថាចៅហ្វាយ គេជាកូនរបស់អ្នកណា?? មកពីណាឱ្យប្រកដទៅ?? បើតាមឮគេនិយាយ.តគ្នាដូចជាថាគេជាកូនអ្នកមធ្យមតើ តែមើលទៅដូចជាមិនដូចអ្វីដែលពួកនោះនិយាយទាល់តែសោះ ។

« ចំណែកពួកនាងចាត់ការទៅ ត្រូវលេងឱ្យខ្លាំងជាងលើកមុន ធ្វើយ៉ាងមិចក៏ដោយឱ្យតែនាងខ្លាច នាងលែងហ៊ានមករញ៉េរញ៉ៃនិងជីវិតយើងទៀត »

« ទទួលបញ្ជា ចៅហ្វាយតូច »

៚ ផាច់ៗ ៚

ពីរដៃវាត់ចំថ្ពាល់របស់ស្រីក្រមុំធ្វើឱ្យនាងដួលទន់ជង្គង់ព្រូសទៅលើឥដ្ឋមួយរំពេច ទោះជានេះជាមនុស្សស្រីក៏ពិតមែន តែពួកនាងត្រូវបានវឹកហាត់យ៉ាងមុតមាំ កម្លាំងរបស់ពួកនាងក៏មិនចាញ់មនុស្សប្រុសប៉ុន្នានដែរ បើឱ្យពួកនាងចាត់ការឱ្យអស់ដៃ Jessie បាក់ឆ្អឹងអស់ជាមិនខានទេ ។

« ហ៉ឹកៗ...លែងខ្ញុំ...ខ្ញុំឈឺ »

« មានយករំពាត់មកទេ? »

« នេះ »

៚ ឆ្វាច់ ៚

« អាយ!!! » Jessie ស្រែកឡើងមួយទំហឹងបន្ទាប់ពីនាងទើបតែទទួលរងការវាយវាត់ហើយថ្មីៗ បង្កឱ្យជើងរបស់នាងឈឺស្ពឹកស្រពន់ជាខ្លាំង ។

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now