EP75 : បងឃើញ

4.5K 428 19
                                    

    ពេលរាត្រីបានឈានចូលមកដល់ កម្លោះតូចរូបស្រស់ និងអ្នកកម្លោះរូបសង្ហារក៏បានចូលរួមឆ្លងខួបកំណើតរបស់មិត្តភក្តិនៅឯ Club មួយកន្លែង ប៉ុន្តែពួកគេបានជួលបន្ទប់មួយដាច់សម្រាប់ធ្វើពិធីតែម្តង ហើយអ្នកមកចូលរួមឆ្លងក៏មិនតិចនោះដែរ ឃើញមានសិស្សផ្សេងៗទៀតមកច្រើនគួរសម ។

    ក្រឡេកមកមើលតុមួយដែលមានគ្នីគ្នាអង្គុយផឹកសើចក្អាកក្អាយជាមួយគ្នារីករាយជាមួយនិងកម្មវិធីគ្រប់ៗគ្នា អ្នកអង្គុយផឹកក៏ចេះតែផឹកទៅ ដោយឡែកខុសគេតែគូសង្សារមួយគូដែលកៀកកើយគ្នាយ៉ាងស្អិតរមួតចូលគ្នាដូចពស់ថ្លាន់អញ្ចឹង ។

« Jung ផឹកល្មមៗបានហើយ » នេះមែនទេរាល់ដងដែលគេតែងតែមកផឹកជុំគ្នាជាមួយ Jay និង Jimin?? មួយកែវៗលើកដាច់ៗបែបនេះឬ?? បើគេលេងចាក់អកៗមិនឈប់បែបនេះ បើស្រវឹងគិតយ៉ាងមិច?? អ្នកណាជូនអ្នកណាទៅសម្រាកទៅ??

« ហ្ហឹម?? ហេតុអី?? បងមិនបានស្រវឹងទេ » Jungkook ដាក់កែវស្រាចុះទៅលើតុវិញដោយមិនភ្លេចញាក់ចញ្ចើមប្រាប់អ្នករួមតុឱ្យចាក់ស្រាថែម ។ បែរមុខទៅនិយាយជាមួយសង្សារទាំងញញឹមជាប់ អោនទៅថើបថ្ពាល់គេញីចុះញីឡើងដូចជាថើបក្រញិចកូនក្មេងម្នាក់អញ្ចឹង ។

« គឺអូនស្អុយស្រាច្រើនជាង មិនផឹកក៏ស្រវឹងដោយសារបងដែរ » នាយតូច ចងចញ្ចើមផ្អឹបចូលគ្នាសម្លឹងមើលទៅគេមិនដាក់ភ្នែក ចេះណាស់ហាមខ្លួនមិនឱ្យប៉ះស្រាទេ ឯគេវិញលើកដាច់ៗរហូត ។

« ពិតឬ?? » ស្របនិងការសួរ អ្នកកម្លោះ ដាក់ដៃម្ខាងទៅលើជញ្ជាំង ឯកែងដៃម្ខាងទៀតនៅលើគែមសាឡុងខិតខ្លួនចូលទៅរក នាយតូច កាន់តែកៀកហើយក៏លូកមេដៃទៅអង្អែលច្បិចថ្ពាល់គេលេងថ្នមៗ បែរខ្នងដើម្បីប្រើវាបាំងបិទរាល់កាយវិការពីភ្នែកអ្នកដទៃ ។

« សឺត!! អូនក្រអូបណាស់ » Jungkook ពោលពាក្យសរសើរមកម្តងហើយម្តងទៀត លូកដៃទៅស្រាយកន្សែងបង់.កដែលខ្លួនជាអ្នកចងឱ្យ នាយតូច ចេញមកវិញ ព្រោះគេចង់ថើប បើចងកន្សែងបែបនេះគេថើបមិនកើតឡើយ ។

« Jung ពួកយើងមិនមែននៅតែពីរនាក់ទេ » Tae វាយទ្រូងគេមួយដៃ ខិតខ្លួនគេចពីគេបន្តិចអាងតែបានកន្លែងអង្គុយនៅខាងកៀននិងរៀងងងឹតគេខូចសម្បើមណាស់ ងាកថើប ងាកបឺត បានបន្តិចក៏ស្ទាប ក៏អង្អែលខូចនោះខូច ។

💗 ជំពប់ស្នេហ៍ 🔐जहाँ कहानियाँ रहती हैं। अभी खोजें