EP58 : គេស្រឡាញ់ Jungkook ណាស់

4.2K 357 5
                                    

ពេលវេលាបានកន្លងទៅមុខជារឿយៗមិនបង្អង់ ដោយឡែកកម្លោះសង្ហារដែលកំពុងតែទន្ទឹងចាំមើលផ្លូវរបស់សង្សារមកពីបន្ទប់វិញគឺនៅតែអង្គុយចាំដដែល គេខំទូរស័ព្ទទៅម្តងហើយម្តងទៀតប៉ុន្តែនៅតែមិនបានទទួលការឆ្លើយតប.តវិញដដែល ។ អត់ទេ!!! គេចាំទៀតលែងបានហើយ ។

« Jimin Jay ក្រោកៗ » Jungkook លូកដៃទៅអង្រួនខ្លួនមិត្តភក្តិទាំងពីរខ្លាំងៗ ដើម្បីដាស់គេឱ្យក្រោក ស្រវឹងស្រាដូចកូនឆ្កែបែបនេះ បើបណ្តោយទុកនិងគឺច្បាស់ជាត្រូវស្រីអូសឡើងគ្រែមិនខាន ។

« ហ្ហឹម!! ស្អីឯង?? »

« យើងទៅរកមើល Tae សិន នៅទីនេះហើយឮទេ? »

« អើ!! » Jay ងក់ក្បាលតបទៅវិញហើយក៏បិទភ្នែកដេកបន្តធ្វើហី ព្រោះតែចិត្តបារម្ភខ្វាយខ្វល់នៅតែមានមិនបាត់ Jungkook ក៏សម្រេចចិត្តក្រោកដើរទៅរក Tae នៅផ្លូវដែលគេដើរទៅតែម្តង ។

« ចង្រៃយ៍!!! បន្ទប់ទឹកនេះហេតុអីក៏បិទ?? ក្រែង Tae មកផ្លូវនេះតើមិនចឹង?? »

« ពួកឯងមានឃើញក្មេងប្រុសម្នាក់ទាបស្អាត.សដើរមកម្តុំនេះទេ? » Jungkook ដើរមកសួរសិស្សប្រុសៗដែលកំពុងតែឈរជុំគ្នានៅក្បែរនេះ ព្រោះគិតថាគេអាចនិងឃើញ Tae ក៏ថាបាន ។

« ពួកខ្ញុំទើបតែមកអម្បាញមិញដែលទេបងប្រុស » ពួកគេក្រវីក្បាលប្រកែកព្រមៗគ្នា អោនក្បាលដាក់អ្នកកម្លោះបន្តិចហើយក៏ប្រញេប្រញាប់រត់ចេញទៅអស់រលីង មិនប្រាប់ក៏ដឹងថាពួកគេខ្លាច Jungkook នៅសាលារៀនអ្នកណាៗក៏ស្គាល់គេដែរ

« ពិតហើយ GPS ចេះភ្លេចទៅកើត »

« ហ្ហឹម?? ហេតុអីក៏ទៅនៅលើនោះ?? » គេកាន់តែឆ្ងល់ឡើងៗមិនបាត់សោះ ហេតុអីក៏ Tae ត្រូវទៅនៅលើនោះ?? បើគេវង្វេងផ្លូវមិនមែនវង្វេងដើរឡើងទៅខាងលើបែបនេះទេ ។ បើនៅតែឈរគិតបែបនេះគេច្បាស់ជាមិនបានទទួលចម្លើយនោះទេ GPS លោតបញ្ជាក់ថានៅលើនោះ អញ្ចឹង Tae ច្បាស់ជានៅលើនោះហើយ ។ មិនចាំយូរ Jungkook ក៏ប្រញេប្រញាប់ដើរឡើងទៅខាងលើយ៉ាងលឿនបំផុតតាមដែលអាចធ្វើបាន ។

គេបន្តដើរពីមួយជំហានរហូតមកដល់មុខបន្ទប់មួុយគេក៏ទច់ដំណើរមួយរំពេច ព្រោះពេលនេះគេកំពុងតែនៅក្បែរៗនិង Tae ហើយ ។ Jungkook បិទទូរស័ព្ទហើយក៏សកចូលទៅក្នុងហោបាវវិញ លូកដៃទៅមូលគន្លឹះទ្វារបន្ទប់បើកចូលទៅបានយ៉ាងងាយ ដោយសារតែបន្ទប់នេះមិនបានចាក់សោរ ។

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now