EP83 : បងចង់ធ្វើអ្វីទៀតហើយ??

8.7K 509 60
                                    

« ស្លៀកឱ្យលឿនទៅ » សម្លេងស្រែកតឿនម្តងហើយម្តងទៀតរបស់កម្លោះសង្ហា Jeon Jungkook ហើយក៏ជាមនុស្សតែម្នាក់ដែលបង្ខំឱ្យមិត្តភក្តិស្លៀកសម្លៀកបំពាក់វិញ តែស្លៀកអាវឃ្លុំក៏គេមិនឱ្យដែរ ខ្លាចថាសង្សារគេឃើញ ។

« កំពុងតែលឿនហើយ ឯងនេះបង្ខំៗយើងមិនមែនមនុស្សយន្តទេ » Kwangmoon ស្រែកតបពីក្នុងបន្ទប់មកវិញខ្លាំងៗ គេកំពុងតែក្តៅចិត្តរឿងដេញឱ្យគេមកស្លៀកពាក់ឯណេះផង នៅហ៊ានមកស្រែកតឿនទៀត អាមិត្តម្នាក់នេះគង់តែមានថ្ងៃចាប់ប្រដៅចេញម្តងទេ ។

Tae ព្រិចត្របកភ្នែកចុះឡើងៗញាប់ៗមើលទៅសង្សាមិនឈប់ ខ្លួនត្រូវគេចាប់ឃ្លុំជាប់ជាមួយគេក្នុងអាវរបស់អាវគេ គេថាធ្វើបែបនេះទើបខ្លួនមិនអាចមើលអ្នកណាឃើញក្រៅពីគេបាន ចាំទាល់តែមិត្តភក្តិគេស្លៀកពាក់រួចសិនទើបគេព្រមលែងវិញ ហើយមិត្តភក្តិគេផ្លាស់នៅក្នុងបន្ទប់សោះនឹង ។

« កុំធ្វើមុខបែបនឹងដាក់បងប្រយ័ត្នបងរំលោភអូនទៀត » Jungkook អោនមុខចុះដាក់បបូរមាត់ក្បែរនឹងបបូរមាត់របស់សង្សា និយាយឡើងយ៉ាងច្រឡើមធ្វើមើលតែនៅតែពីរនាក់អញ្ចឹង ប៉ុន្តែក៏គ្រាន់បើព្រោះគេនិយាយមិនសូវឮទេ អាចនិយាយបានថាខ្សឹបៗបាន តែទីនេះធំណាស់ពេលនិយាយទៅស្រួលមិនស្រួលអាចឮបាន ។

« ដឹប* ប្រុសឆ្កួតបងនិយាយស្អីបែបនេះ?? » នាយតូច លើកដៃទៅវាយទ្រូងគេមួយដៃស្រាលៗ ងាកមុខគេចចេញតាំងថ្ពាល់កំពុងតែឡើងក្រហមមកព្រឿងៗជាសញ្ញាប្រាប់ថាកំពុងតែអៀនទៀតហើយ សង្សាញ៉ោះបន្តិចបន្តួចអៀនមុខក្រហមដល់គុម្ពត្រចៀកអីឯណោះ ។

« សឺត!! ក្រអូបណាស់ » ឆ្លៀតឱកាសបានគេក៏អោនទៅថើបថ្ពាល់ក្រពុំក្រហមព្រឿងៗនោះមួយខ្សឺតយ៉ាងវែង ញញឹមចេញមកសរសើរថាក្រអូបរួចក៏អោនទៅថើបម្តងទៀត ខូចអើយ!! ខូចរកតែហាមមិនទាន់ទេ ។

« Jung ប្រយ័ត្នគេឃើញ » Tae វាយទ្រូងគេមួយដៃទៀត ហាមគេមិនឱ្យថើបទៀតងាកមុខគេចផងអីផងទម្រាំតែរួចខ្លួនពីក្រញាំដៃគេ ។

« ពួកវានៅក្នុងបន្ទប់នោះតើ ពួកវាមិនឃើញទេ »

« បងចង់ធ្វើអ្វីទៀតហើយ?? មើល៎!! » Tae ប្រញាប់ពត់ខ្លួនទៅខាងក្រោយគេចពីគេយ៉ាងលឿន ព្រោះតែឃើញថាគេដូចជាចង់អោនមកថើប អម្បាញ់មិញទើបតែហាមហើយឥឡូវក៏ចង់ថើបទៀតហើយ មិនឱ្យទេ ។

You've reached the end of published parts.

⏰ Last updated: Oct 04, 2021 ⏰

Add this story to your Library to get notified about new parts!

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now