EP67 : ទាល់តែបងក្តិចវិញសិន

4.7K 391 21
                                    

    គោលបំណងដែលពួកគេថានិងស្នាក់នៅទីនេះមួយយប់ទៀតក៏ត្រូវរំសាយចោលខ្ទេចខ្ទីដោយសារតែព្រឹកស្អែកពួកគេត្រូវទៅរៀន ហើយថែមទាំងមិនបានយកអ្វីមកនោះឡើយ ទាំងឯកសណ្ឋាន ទាំងសៀវភៅ ទាំងកាតាបគឺសុទ្ធតែនៅ Condo ទាំងអស់មិនបានយកអ្វីមកឡើយ ។ អញ្ចឹងហើយបានជាពួកគេត្រូវចេញដំណើរបកទៅសម្រាកនៅ Condo វិញដដែល ។

« ថ្ងៃស្អែកខ្ញុំទៅសម្រាកនៅបន្ទប់ស្នាក់វិញហើយ លោកនៅ Condo នេះហើយ » Tae បោះប្រយោគនិយាយទៅកាន់ អ្នកកម្លោះ ដែលទើបនិងលេបថ្នាំរួចរាល់អម្បាញ់មិញ ។ ដើរជៀសគេទៅយកវ៉ាលីមករៀបចំឥវ៉ាន់សម្លៀកបំពាក់បត់ដាក់ចូលឱ្យរួចរាល់ ថ្ងៃស្អែកចេញពីរៀនគេនិងមកយកទៅវិញតែម្តង ។

« ហេតុអ្វី?? ពួកយើងអាចនៅទីនេះជាមួយគ្នាបានតើ » Jungkook បោះជំហានដើរមកអង្គុយកៀកនិងគេ ទាញវ៉ាលីរបស់គេបិទមិនឱ្យបត់សម្លៀកបំពាក់ដាក់ចូលទៅបានទៀត កាយវិការបង្ហាញយ៉ាងច្បាស់ថាមិនចង់ឱ្យគេទៅណាឡើយ ។

« ពួកយើងបែកគ្នាហើយមិនអញ្ចឹង?? ឃ្លាតគ្នាខ្លះក៏ល្អ លោកក៏អាចមានសេរីភាពវិញ ចង់ទាក់ទងអ្នកណាក៏ស្រួលមិនបាច់មកទើសទាល់ជាមួយខ្ញុំ »

« បែកគ្នាមិនមែនមានន័យថាមិនអាចក្លាយជាសង្សារគ្នាម្តងទៀតឯណា បងព្រមបែកជាមួយអូន តែបងនិងញ៉ែរអូនវិញ » មនុស្សដែលគេស្រឡាញ់មួយទាំងមូល គេឯណាទៅដោះដៃចោលបានងាយៗនោះ គេព្រមបែកមែន តែមិនមែនមានន័យថាគេលែងរវីរវល់ដាច់ស្រាច់ពីគ្នាឯណា គេនៅស្រឡាញ់គេនិងតាមយលទាល់តែក្លាយជាសង្សាររបស់គេម្តងទៀតនិង ។

« ឡប់សតិពិតមែន » Tae សម្លឹងមុខគេក្រវីក្បាលតិចៗ រួចទើបងាយទៅបត់សម្លៀកបំពាក់ដាក់ចូលក្នុងវ៉ាលីខ្លួនបន្តវិញ ។

« Tae បើអូនធុញថប់ចង់បែកបងក៏ព្រមហើយ តែបងមិនបានឈប់ស្រឡាញ់អូនទេ » Jungkook លូកដៃទៅចាប់កាន់ដើមដៃ នាយតូច ដើម្បីបង្អាក់កុំឱ្យគេបត់ខោអាវបានទៀត ទាញឱ្យគេបែរមកនិយាយគ្នាចំៗមុខ ។

« ខ្ញុំក៏ចាំមើល ថាលោកអាចធ្វើឱ្យខ្ញុំព្រមធ្វើសង្សារលោកម្តងទៀតឬអត់?? លែងទៅខ្ញុំទៅគេង » និយាយរួច នាយតូច ក៏ទាញដៃគេចេញពីដើមដៃខ្លួនវិញ ឈានជើងបម្រុងនិងថាដើរចេញពីបន្ទប់នេះទៅសម្រាកនៅបន្ទប់ផ្សេង តែគិតថា Jungkook ព្រមឱ្យគេទៅឬ??

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now