EP9 : ស្លន់ស្លោរ

8.3K 540 8
                                    

« Fe ខ្ញុំនៅខាងនេះ » សម្លេងរបស់នាយតូចដែលកំពុងតែឈរក្រវីដៃទៅមកៗដើម្បីបង្ហាញមិត្តភក្តិថ្មីថាខ្លួនកំពុងតែនៅទីនេះ ។ Faga ងាកមុខរកមើលម្ចាស់សម្លេងចុះឡើងៗ ព្រោះមនុស្សក៏រាងច្រើនហើយម្ចាស់សម្លេងក៏ទាបតូចទៀត ទើបគេរាងពិបាករកមើល ។ ព្រះអើយ!!! គេពិតជាស្អាតខ្លាំងណាស់ Tae ស្អិតក្នុងសម្លៀកបំពាក់អាវយឺតពណ៌.សនិងខោជើងរលុងជើងវែងបែបសាមញ្ញៗតែមើលយ៉ាងណាក៏គេនៅតែស្រស់ស្អាតជាប់ជានិច្ច ។

« Tae មកយូរឬនៅ?? » Faga ក្រវីក្បាលបណ្តេញការគិតចេញបន្តិច រួចក៏បោះជំហានដើរមករកគេដោយមិនភ្លេចញញឹមដាក់គេវិញ ។

« ទើបតែមុននេះដែលទេ » Tae

« ចុះមិត្តភក្តិ Tae ពីរនាក់ទៀតនោះ?? » ដោយសារតែដូចជាមិនឃើញគ្នាគេពីរនាក់ទៀត ដែលបាននាំនាយតូចម្នាក់នេះទៅស្នាក់ក្នុងបន្ទប់ជាមួយពួកគេ សុខចិត្តគេងជ្រៀតគ្នាក៏មិនព្រមឱ្យ Tae មកស្នាក់ជាមួយគេដែរ ។

« គេនៅជាមួយ Jung » Tae ដើរបណ្តើរនិយាយបណ្តើរ យកដៃទៅលើកវែនតាឡើងបន្តិច រួចទើបឈ្ងោកមើលសៀវភោបន្ត Faga តាមសម្លឹងមើលគេទាំងញញឹមមិនឈប់ ក្មេងប្រុសម្នាក់នេះស្រស់ស្អាតបានគ្រប់ពេលវេលាតែម្តង ។

« មិនទៅទេហ្ហេស?? »

« អត់ទេ » ស្របនិងសម្តីនាយតូចក៏ក្រវីក្បាលតិចៗបញ្ជាក់គេ ទោះជាខ្លួនចង់ទៅ តែក៏មិនហ៊ានព្រោះ Jungkook ក៏នៅទីនោះដូចគ្នា បើទៅច្បាស់ជាមានបញ្ហាអ្វីទៀតហើយ ។

« ហេតុអី?? »

« បើ Jung ឃើញខ្ញុំគេអាចនិងអារម្មណ៍មិនល្អ បានហើយឈប់និយាយរឿងនិងទៅ Fe អង្គុយត្រង់នេះមក » នៅពេលដើរមកដល់លើបង់មួយនាយតូចក៏ដាក់ខ្លួនអង្គុយ ហើយក៏ខិតបន្តិចដើម្បីទុកកន្លែងឱ្យអ្នកកម្លោះអង្គុយដែរ ។

« ធ្វើលំហាត់អ្នកគ្រូដាក់ឱ្យព្រឹកមិញមែនទេ?? » Fega ចោទសួរទៅកាន់គេទាំងចោលភ្នែកទៅសម្លឹងមើលសៀវភៅដែល Tae កាន់និងដៃ នៅពេលដើរគេមិនបានចាប់អារម្មណ៍មើលសៀវភៅនោះទេ បើមើលម្ចាស់សៀវភៅគឺពិតជាត្រូវមែន ។

« អឹម!! នៅសល់មួយខ្ទង់ធ្វើមិនចេញ » Tae ងក់ក្បាលតិចៗទាំងធ្វើមុខស្អុយប៉ែរ តែមើលទៅគេបែរជាគួរឱ្យក្រឺតខ្នាញ់ ថ្ពាល់ប៉ោងៗដូចតុក្កតារបស់គេបានទាក់ទាញចិត្ត Fega ធ្វើឱ្យនាយចង់តែច្បិចទាញឱ្យដាច់ទេ ។

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now