EP76 : លោកប្តីរបស់អូន 🔥

6K 395 18
                                    

+ Waring 🔞
សុំអាធ្យាស្រ័យទុកជាមុនរាល់ពាក្យសម្តីមិនសមរម្យ

ដំណើរបោះជំហានមួយៗរបស់កម្លោះសង្ហារសម្រស់ប្រៀបបាននិងទេវបុត្រចាប់កំណើតក្នុងឋានមនុស្ស ក៏ចាប់បោះដើរសម្តៅទៅរកសង្សារម្តងមួយជំហានៗ ។ លូកដៃចុះទៅបើកក្បាលខ្សែក្រវាត់ហូតចេញមកកាន់ជំនួសឱ្យការពាក់ ភ្នែកក៏សម្លឹងទៅមើល នាយតូច មិនដាក់ ធ្វើឱ្យគេពេបមាត់រកយំបន្តិចអីបន្តិចដោយសារតែភ័យ ។

« ចង់ទៅណា?? បងនិយាយពេលណាថាឱ្យអូនទៅ? » Jungkook សកដៃទៅអោបចង្កេះតូចជាប់មិនឱ្យគេទៅណារួចឡើយ តែគេនៅកញ្ជ្រោលប្រឹងរមួលខ្លួនគេចចេញមិនឈប់សោះ ។

« អូនចង់ទៅវិញ..ហ៉ឹកៗ..អត់ទេ!! ដាក់អូនចុះ » Tae ពេបមាត់យំសស្រេកសស្រាក់ចេញមកមិនបាត់ ខំទប់យ៉ាងមិចក៏មិនស្ងៀម ទាល់តម្រិះ អ្នកកម្លោះ ក៏ចាប់លើកគេលីមកដាក់លើស្មាអោបគេជាប់មិនបណ្តោយឱ្យរបូតធ្លាក់ពីលើដៃឡើយ ។

« ផាច់* ស្ងៀម បងត្រូវប្រដៅអូន » ដោយឃើញថានៅតែរើមិនស្តាប់ Jungkook ក៏យាដៃទៅវាយគូទ នាយតូច មួយដៃមិនថ្នមលាន់ឡើងផាច់ ធ្វើឱ្យគេខ្ជឹបបបូរមាត់ចូលគ្នាមិនហ៊ានយំមិនហ៊ានរើទៀតទេ ខ្លាចណាស់ព្រោះមួយដៃៗចង់ខ្ទេចគូទខ្លួនអស់ទៅហើយ ។

« បងអារ.កអូនមែនទេបានជាយំម្លឹងៗ?? » ពេលដែលដាក់គេចុះទៅលើពូកវិញ Jungkook ក៏ប្រញាប់ដាក់ខ្លួនអង្គុយចោងហោងពីមុខគេ ដោយសារតែគ្រែរាងទាបទើបពួកគេអង្គុយដូចទល់មុខគ្នាអញ្ចឹង ។

« ហ៉ឹកៗ »

« មើល៎!! ថ្ពាល់ឡើងក្រហមអស់ហើយ ដៃណាទះមុខខ្លួនឯងអម្បាញ់មិញ?? » អ្នកកម្លោះ លូកដៃទៅចាប់ចង្ការ នាយតូច បង្វែរឱ្យងាកទៅម្ខាងដើម្បីឱ្យគេស្រួលពិនិត្យមើល លេងមួយដាច់ទះមុខខ្លួនឯងមិនចេះតិច នាក៎ៗ មានទាំងស្នាមបាតដៃទៀត ស្នាមបាតដៃម្ខាងថ្ពាល់និងឯងគ្មានអ្នកណាទៀត ។

« ហ៉ឹកៗ »

« Tae?? »

« សឺត!!! លើកក្រោយមិនត្រូវធ្វើបែបនេះទៀតទេ អូនមិនអាណិតមុខខ្លះទេឬ?? » គេចាប់ក្រសោបកាន់ដៃតូចស្រឡូនស្អាតយកមកថើបមួយខ្សឺត អង្អែលខ្នងដៃគេស្រាលៗ ។ រួចទើបងើយមុខទៅនិយាយជាមួយគេដោយមិនភ្លេចនាំយកដៃដែលនៅទំនេរទៅប៉ះពាល់រង្វង់មុខតូចស្រទោរស្រទន់របស់មនុស្សជាទីស្រឡាញ់ត្រង់កន្លែងដែលមានស្នាមនោះកម្រើកម្រាមដៃអង្អែលទៅវិញទៅមកថ្នមៗ ។

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now