EP50 : រវាមៗដូចដៃមឹក

5.6K 436 8
                                    

    ក្រោយពីសំងំនៅកៀនដើមឈើអស់មួយសន្ទុះធំ Jungkook និង Tae ក៏បំបែកគ្នាដើរចេញមករាងខ្លួន ។ មិននិយាយរកគ្នា មិនមើលមុខគ្នា មិនបញ្ចេញសកម្មភាពស្នុតស្នាលអ្វីមកនោះទេ មិនមែនពួកគេឈ្លោះគ្នានោះទេកុំច្រឡំអី ប៉ុន្តែម្នាក់ៗសុទ្ធតែងក់ងរនិងគ្នារៀងៗខ្លួន ។ ហើយទៅសំងំនៅកៀនដើមឈើនោះក៏ពួកគេមិនបានធ្វើអ្វីជ្រាលជ្រៅដែរ ។

« បងធ្វើនេះមកពីប្រច័ណ្ឌអូន តែអូនមិនយល់ចិត្តបង » អ្នកកម្លោះដើរបណ្តើររអ៊ូបណ្តើរទាំងធ្វើមុខក្រញូវដូចគេទះកណ្តាលមុខអញ្ចឹង មើលតែមុខក៏ដឹងដែលថាគេមិនរាប់ញាតិ ។ គេកំពុងម៉ួម៉ៅនៅក្នុងចិត្តខ្លាំងណាស់ត្រង់ Tae និយាយកាន់ជើងអាម្នាក់នោះរហូត ពួកគេសឹងតែទាស់សម្តីគ្នាព្រោះតែរឿងនោះទៅហើយ តែ Jungkook ក៏ដើរចេញ ដោយសារមិនចង់ឈ្លោះ គេមានកម្រោងមកលេងនៅទីនេះឱ្យបានយូរហើយក៏ចំណាយពេលវេលាជាមួយ Tae ឱ្យបានយូរ អញ្ចឹងគួរជៀសវាងរឿងការទាស់ទែងគ្នានិងខ្លះ ។

« អ្នកកម្លោះដើរទៅណាម្នាក់ឯង?? មកផឹកស្រានៅទីនេះមក » អ្នកកម្លោះបង្អាក់ដំណើរបន្តិចហើយក៏ងាកទៅរកប្រភពសម្លេងទាំងជ្រួញចញ្ចើម ។

« ខ្ញុំផឹកដែលបានមែនទេ?? »

« រឿងអីដែលថាមិនបាន វែកកន្លែងឱ្យគេចូលមកផឹកមក » Jungkook អោនក្បាលដាក់ពួកគាត់បន្តិចទុកជាការគួរសម ហើយក៏ដើរទៅអង្គុយពែនភ្នែននៅលើគ្រែឈើដែលមានគ្នីគ្នាប្រមាណប្រាំ ប្រាំមួយនាក់កំពុងតែអង្គុយផឹកនៅទីនេះស្រាប់ ។

« នេះអ្នកកម្លោះ »

« វាឆួលណាស់ វាពុលឬអត់?? » គ្រាន់តែឮសំណួររបស់កម្លោះទីក្រុងភ្លាម អ្នកភូមិក៏ផ្ទុះសំណើចឡើងមកភ្លាមៗ កាយវិការធ្វើដូចស្រាជាថ្នាំពុលរបស់គេ ធ្វើឱ្យពួកគេវាយតម្លៃភ្លាមថា Jungkook មិនចេះផឹកស្រា ប៉ុន្តែច្រឡំធំហើយ Jungkook ណាមិនដឹងទេ តែជាមួយ Jungkook មួយនេះ សុំទោសផង ។

« ហាសហា!! វាមិនពុលទេផឹកចុះ ពួកខ្ញុំក៏ផឹកដូចអ្នកកម្លោះដែរ បើវាពុលពួកខ្ញុំស្លាប់យូរហើយមិនមែននៅអង្គុយផឹកបែបនេះ.តនោះទេ » ក្រោយពីទទួលប្រយោគដែលធ្វើឱ្យនាយប្រកដចិត្តហើយ កម្លោះសង្ហារក៏លើកពែងស្រាមកហិតម្តងទៀត ព្រោះទម្លាប់គេមុននិងផឹក ឬញ៉ំាអ្វីមួយគេតែងតែហិតស្រង់ក្លិនជាមុន ។ Jungkook អកស្រាដាច់មួយកែវផឹង នាយក៏ហុចកែវឱ្យគេដាក់ស្រាថែម ព្រោះវាឆ្ងាញ់ជាប់មាត់ អញ្ចឹងហើយបានជាគេនិយាយថាបើបានភ្លក់ ដឹងតែរកទៀតហើយ ។

💗 ជំពប់ស្នេហ៍ 🔐जहाँ कहानियाँ रहती हैं। अभी खोजें