EP13 : ឯងគ្មានចិត្តស្រឡាញ់យើងទេ Jung

8.3K 489 6
                                    

                         ៚ ក្រាក ៚

    នៅពេលដែល Jungkook ចូលមកដល់បន្ទប់ស្នាក់វិញ Tae ក៏ដើរទៅអង្គុយនៅលើពូកដែលជាកន្លែងចាស់របស់គេ ខណៈដែល Jungkook នៅដោះស្បែកជើងទុកនៅមាត់ទ្វារ រួចទើបបោះជំហានដើរទៅអង្គុយលើពូកគេវិញ ។ ដោយទុកឱ្យនាយតូចនៅតាមសម្លឹងគេទាំងចងចញ្ចើម មុននេះគេជាអ្នកនាំខ្លួនមក តែពេលនេះគេធ្វើខ្លួនគ្មានរូបរាងនៅអញ្ចឹង ។

« ហ្ហើយ!!! » Tae ដកដង្ហើមធំបន្តិច អង្គុយឆ្ងក់នៅលើពូកសម្លឹងមើលទៅមាត់ទ្វារមិនឈប់ ។

« មើលស្អី?? ចាំអាម្នាក់នោះមកយកឯងទៅវិញ?? » Jungkook ដកភ្នែកពីទូរស័ព្ទមកវិញ ចោទសួរទៅកាន់នាយតូចដោយប្រើសម្តីគម្រោះគម្រើយគ្មានមនោសច្ចេតនាអ្វីបន្តិចសោះ ។

« ស្រេចតែឯងគិត » Tae

« ស្គាល់គ្នាជាមួយវាបានប៉ុន្នានថ្ងៃឯងក៏ព្រមទៅស្នាក់នៅជាមួយគេ យកស្អីមកគិត?? » Jungkook ច្រឡោតថាឱ្យគេផាំងៗដោយមិនគិតថាហេតុអ្វីបានជាគេទៅស្នាក់ជាមួយ Fega?? ក៏មិនដោយសារអ្នកសួរនេះដេញគេចេញមិនចឹង?? ដេញដោយមិនគិត មិនខ្វល់ថាខាងក្រៅមេឃភ្លៀង មិនបារម្ភថាគេត្រូវទៅស្នាក់នៅឯណា គឺគ្មានបន្តិចទេ ។

« ចុះឱ្យយើងទៅស្នាក់នៅឯណា?? គេងហាលភ្លៀងដូចថ្ងៃដែលឯងដេញយើងចេញមែនទេ?? យើងជាមនុស្សប្រុសនៅជាមួយមនុស្សប្រុសគ្មានអ្វីទាស់ខុសនោះទេ ហើយ Fe ក៏មិនមែនជាពពួកមនុស្សឆ្លៀតឱកាស »

« ស្រឡាញ់វាណាស់ហ្ហេស?? ការពារវាសម្បើមម្ល៉េះ?? »

« ក៏ចង់ស្រឡាញ់ដែរ »

« Kim Taehyung!!! » Jungkook ស្កៀតធ្មេញហៅឈ្មោះគេ សកដៃទៅចាប់សង្កត់ស្មាគេទៅលើគ្រែមិនដាក់ខ្លួនឡើងទៅទ្រោបពីលើគេជាប់ ។

« បើឯងគ្មានការអ្វីទេ យើងទៅវិញ » Tae ងាកមុខគេចចេញមិនខ្ចីហាម មិនខ្ចីដេញ គឺគេសុំចេញ គេគ្មានអ្វីទៅហាម ទៅតវ៉ាជាមួយមនុស្សយកតែចិត្តខ្លួនឯងដូចជា Jungkook នោះទេ ។

« គេងទីនេះ » Jungkook សង្កត់ពាក្យបន្លឺឡើងច្បាស់ៗ មួយៗ រួចទើបដកខ្លួនក្រោកចេញពីលើគេវិញ ។

« ឯងភ្លេចហើយមែនទេ Jung?? ឯងបានដេញយើងចេញរួចទៅហើយ ឯងចង់ធ្វើអ្វីតាមចិត្ត តាមអ្វីដែលឯងនឹកឃើញមែនទេ?? ចង់ដេញក៏ដេញភ្លាមបែបនិងមែនទេ?? យើងដឹងថាឯងគ្មានចិត្តស្រឡាញ់យើងទេ Jung ឯងគ្រាន់តែចង់ឈ្នះ Fe តែប៉ុណ្ណោះ ឯងគួរតែអាណិតយើងខ្លះ យើងក៏ចេះឈឺ ក៏ចេះហត់ដូចគ្នា ស្រឡាញ់ឯងវាហត់ណាស់ហើយ កុំធ្វើបាបយើងទៀតអី យល់ល្អដោះលែងយើងទៅ »

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now