EP63 : ស្តាប់បង្គាប់បង

7K 420 42
                                    

ព្រឹកព្រលឹមថ្ងៃថ្មី ពន្លឺព្រះអាទិត្យដ៏ស្រស់បំព្រងក៏ចាប់ផ្តើមរះឡើង មនុស្សម្នាគ្រប់រូបក៏បានក្រោកពីដំណេកដើម្បីទៅបំពេញមុខងារប្រចាំថ្ងៃរបស់ពួកគេរៀងៗខ្លួន ប៉ុន្តែក្រឡេកមកមើលបន្ទប់សម្រាកព្យាបាលជំងឺដ៏ធំមួយនេះវិញ ពួកយើងអាចមើលឃើញកម្លោះស្រស់ស្អាត និងស្រស់សង្ហារមួយគូដែលស្ថិតនៅក្នុងសម្លៀកបំពាក់អ្នកជំងឺកំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួត ដោយម្នាក់មានបង់រុំជាប់ក្បាល ចំណែកម្នាក់ទៀតមានបង់រុំដៃត្រង់មុខរបួសរបស់ពួកគេរៀងៗខ្លួន ។

៚ ក្រាក ៚

សម្លេងរុញទ្វារចូលមកដោយដៃរបស់អ្នកគ្រូពេទ្យម្នាក់ក៏បានបន្លឺឡើងតិចៗ ហាក់ដូចជាមិនចង់រំខានអ្នកជំងឺដែលកំពុងតែលង់លក់នៅលើគ្រែយ៉ាងស្កប់ស្កល់នោះឡើយ ។ អ្នកគ្រូពេទ្យលូកដៃទៅទាញទ្វារបន្ទប់បិទជិតវិញ រួចទើបប្រញាប់រុញរទេះមានប្រដាប់ប្រដាជាច្រើនចូលមកខាងក្នុង នាងចាប់ផ្តើមផ្លាស់ប្តូរសឺរ៉ូមឱ្យទៅអ្នកកម្លោះ យឺតៗនិងថ្នមដៃខ្លាំងបំផុត សង្ឃឹមថាអ្នកជំងឺទាំងពីរនិងមិនភ្ញាក់ទៅចុះ ហើយនាងក៏បានបញ្ចប់ការងារទៅដោយរលូន ព្រោះគ្មានអ្នកណាភ្ញាក់ដំណេកឡើយ ពួកគេគេងលក់ស្រួលសម្បើមណាស់ ។

មិនបានប៉ុន្នានផង នាយតូច រូបស្រស់ដែលកំពុងតែគេងកើយដៃមាំធំពោរពេញទៅដោយសាច់ដុំយ៉ាងណែនណាប់ ក៏កម្រើកត្របកភ្នែកបើកឡើងសន្សឹមៗ ហើយអ្វីដែលកែវភ្នែកស្រទន់ស្អាតប្រទះឃើញមុនគេនោះគឺមនុស្សតែម្នាក់ដែលខ្លួនបានប្រថុយប្រថានជីវិតមួយទាំងមូលដើម្បីគេ មនុស្សតែម្នាក់ដែលបេះដូងមួយនេះប្រគល់ឱ្យគេអស់គ្មានសល់ ពាក្យថាក្តីស្រឡាញ់ក៏មានឱ្យតែគេ សឹងតែគ្មានទុកសម្រាប់ខ្លួនឯងទៅហើយ ។ Tae លូកដៃដែលមានបង់រុំជាប់យកទៅប៉ះមុខគេថ្នមៗ សំងំសម្លឹងមុខគេទាំងទឹកភ្នែកហូរមកម៉ាត់មិនដាច់ ។

« អូនស្រឡាញ់បង » នេះវាគឺជាលើកចុងក្រោយហើយដែលខ្លួនមានសិទ្ធនិយាយពាក្យនេះដាក់គេ ហើយនេះក៏ជាលើកចុងក្រោយដែលខ្លួនអាចអោបគេដោយប្រើអារម្មណ៍នៃសេចក្តីស្រឡាញ់ វាជាលើកចុងក្រោយហើយមុននិងខ្លួនកាត់ចិត្តដើរចេញពីជីវិតរបស់ប្រុសម្នាក់នេះ ។ Taeអើតមុខទៅផ្អឹបបបូរមាត់ជាប់ជាមួយបបូរមាត់គេជាប់ កម្រើកបបូរមាត់ថ្នមៗ បណ្តាលឱ្យសាច់បបូរមាត់របស់ពួកគេប៉ះទង្គិចគ្នាយ៉ាងស្និតស្នាល ចំណែកឯ Jungkook គឺនៅគេងស្កប់ស្កល់ល្អណាស់ ដោយសារតែបានជាតិថ្នាំដែលពេទ្យចាក់ឱ្យមុននេះហើយ ទើបគេគេងមិនដឹងខ្លួនអ្វីសោះ ។

💗 ជំពប់ស្នេហ៍ 🔐Where stories live. Discover now